ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​វាយ​ប្រហារ​នានា​នៅ​អីុរ៉ាក់​ស្លា.ប់​សមាជិក​កង​កម្លាំង​សន្តិ​សុខ​13​នាក់​

12 ឆ្នាំ មុន

ប្រភព​ព័ត៌​មាន​​ប៉ូលិសមួយ​រាយ​ការណ៍​ថា ​សមាជិក​កងកម្លាំង​សន្តិសុខ​អីុរ៉ាក់១៣នាក់ ​ស្លា.ប់​កាលពី​យប់​ថ្ងៃទី​៨ កញ្ញា ​ក្នុងការ​វា​យ​ប្រហារ​មួយ​ចំនួន​នៅ​ភាគ​កណ្តាល​អីុរ៉ាក់ ។​យោងតាម​ប្រភព​ដដែល​នោះ​ថា ​ជន​ប្រដាប់​អាវុធ​ពុំ​ស្គាល់​​មុខម្នាក់ ​កាលពី​យប់​​ថ្ងៃ​ទី​៨ កញ្ញា ​បាន​វាយ​ប្រហារ​ប៉ុស្តិ៍​​ត្រួតពិនិត្យ​យោធា​១កន្លែង​នៅ​ទី​ក្រុង​បាឡាដ ​ចម្ងាយ​៨០គីឡូ​ម៉ែត្រ​ខាង​ជើងក្រុង​បាដាដ ​ដោយ​សម្លា.ប់​

ប្រភព​ព័ត៌​មាន​​ប៉ូលិសមួយ​រាយ​ការណ៍​ថា ​សមាជិក​កងកម្លាំង​សន្តិសុខ​អីុរ៉ាក់១៣នាក់ ​ស្លាប់​កាលពី​យប់​ថ្ងៃទី​៨ កញ្ញា ​ក្នុងការ​វា​យ​ប្រហារ​មួយ​ចំនួន​នៅ​ភាគ​កណ្តាល​អីុរ៉ាក់ ។​យោងតាម​ប្រភព​ដដែល​នោះ​ថា ​ជន​ប្រដាប់​អាវុធ​ពុំ​ស្គាល់​​មុខម្នាក់ ​កាលពី​យប់​​ថ្ងៃ​ទី​៨ កញ្ញា ​បាន​វាយ​ប្រហារ​ប៉ុស្តិ៍​​ត្រួតពិនិត្យ​យោធា​១កន្លែង​នៅ​ទី​ក្រុង​បាឡាដ ​ចម្ងាយ​៨០គីឡូ​ម៉ែត្រ​ខាង​ជើងក្រុង​បាដាដ ​ដោយ​សម្លាប់​ទាហាន១១​នាក់​និងរបួស​៨នាក់ ។ នាយប់​ថ្ងៃ​ដដែល​នោះ​​ដែរ​រថយន្តបង្កប់​គ្រឿង​ផ្ទុះ​មួយ​បា​ន​ផ្ទុះ​ក្នុងទី​ក្រុង​BAIJJI ចម្ងាយ​២០​គីឡូម៉ែត្រ​​ខាងជើង​ក្រុង​បាដាដ​បណ្តាល​ឱ្យ​ជនស៊ីវិល​៧​នាក់​ត្រូវ​របួស ។ ​

ចំណែក​ប៉ូលិស​ម្នាក​់ត្រូវ​ពួក​ជន​ប្រដាប់​អាវុធ​មួយ​ក្រុមសម្លាប់​​​នៅ​យប់​ថ្ងៃ​ទី​៨ កញ្ញា ​​ដែរ​​ជិត​ក្រុង ​ហ្វាល់​លូចា​ចម្ងាយ​៥០គីឡូម៉ែត្រ​​ខាង​លិច​ក្រុង​បាដាដ ។រយៈ​ពេល​ចុង​ក្រោយ​នេះ​​ពួក​​បះ​បោរ​អីុរ៉ាក់​បាន​បង្កើន​ការវា​យ​ប្រហា​រ​ដើម្បី​បំផ្លាញ​ដល់​ការ​ខិតខំ​ប្រឹងប្រែង​របស់​រដ្ឋាភិបាល​ ហើយធ្វើ​ឱ្យ​បាត់​​ជំនឿ​លើ​កងកម្លាំង​សន្តិសុខ​​អីុរ៉ាក់​ ៕