ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចិន​និងឡាវ​ព្រម​ព្រៀង​​ពង្រឹង​ទំនាក់​ទំនង​គ្នា​​

12 ឆ្នាំ មុន

ប្រធានាធិបតី​ឡាវ​លោក ​ជុំ​ម៉ាលី​សៃយ៉ា​សន និង​រដ្ឋមន្ត្រី​​ការពារ​ប្រទេស​​និងជាទីប្រឹក្សា​រដ្ឋ​ចិន លោក​LIANG GUANGLIE ​កាលពី​ថ្ងៃ​ទី​៧ កញ្ញា ​កន្លងមក​នេះ​បាន​ជួបពិភាក្សា​គ្នា​នៅ​ទី​ក្រុង​វៀង​ចន្ទ ​ពីការ​ជំរុញ​ពង្រីក​ទំនាក​់​ទំនង​រវាង​ប្រទេស​ទាំង​២ ។​លោក​សៃយ៉ាសន​​​ ដែល​ជា​អគ្គ​លេខា​គណ​បក្ស​​ប្រជាជន​បដិវត្តន៍​ឡាវ​ដែរនោះ​ថ្លែង​ពេល​ជួបគ្នា​​ថាប្រទេស​ចិន​ជាមិត្ត​ជិតដិតមួយ​និងជា​

ប្រធានាធិបតី​ឡាវ​លោក ​ជុំ​ម៉ាលី​សៃយ៉ា​សន និង​រដ្ឋមន្ត្រី​​ការពារ​ប្រទេស​​និងជាទីប្រឹក្សា​រដ្ឋ​ចិន លោក​LIANG GUANGLIE ​កាលពី​ថ្ងៃ​ទី​៧ កញ្ញា ​កន្លងមក​នេះ​បាន​ជួបពិភាក្សា​គ្នា​នៅ​ទី​ក្រុង​វៀង​ចន្ទ ​ពីការ​ជំរុញ​ពង្រីក​ទំនាក​់​ទំនង​រវាង​ប្រទេស​ទាំង​២ ។​លោក​សៃយ៉ាសន​​​ ដែល​ជា​អគ្គ​លេខា​គណ​បក្ស​​ប្រជាជន​បដិវត្តន៍​ឡាវ​ដែរនោះ​ថ្លែង​ពេល​ជួបគ្នា​​ថាប្រទេស​ចិន​ជាមិត្ត​ជិតដិតមួយ​និងជា​ដៃគូ​យុទ្ធ​សាស្ត្រ​របស់ប្រទេស​លោក ។

ឡាវ​និង​ចិន​បាន​បំពេញ​នូវកិច្ច​ការ​គួ​រឱ្យ​កត់​សម្គាល់​ជា​ច្រើន​ដោយ​សារ​កិច្ច​សហ​ប្រតិបត្តិ​ការ​ក្នុង​​វិស័យ​​ការពារ​និងសន្តិសុខ​ ។ ​លោក​ក៏គូស​បញ្ជាក់​ផង​ដែរ​​ថាឡាវ​វាយ​តម្លៃ​​ខ្ពស់​ចំពោះ​ការ​គាំ​ទ្រ​​និង​ជំនួួយ​​​​រយៈ​ពេល​យូរ​របស់​ក្រុង​ប៉េកាំង​ដោយ​លោក​​បន្ត​ថា ​ប្រទេស​របស់​លោក​នឹង​ជំរុញ​ ទំនាក់​ទំនង​យោធា​​ទ្វេ​ភាគី​​ជាមួយ​ចិន ។
ចំណែក​លោក​LIANG ​វិញ​អះ​អាង​ថា ​ចិន​និង​​ឡាវ​កត់​សម្គាល់​ឃើញ​ការពង្រីក​ជា​បន្ត​បន្ទាប់​​ក្នុងវិស័យ​នយោយបាយ​សេដ្ឋកិច្ច​ យោធា​និងវប្បធម៌​ និងវិស័យ​កិច្ច​សហ​​ប្រតិបត្តិ​ការ​ចាប់​តាំង​ពី​ការបង្កើត​ទំនាក់​ទំនង​ការទូត​នឹងគ្នា ​រយៈ​ពេល​៥១​ឆ្នាំ​មក​ហើយ។
លោក​LIANG ​នាថ្ងៃទី​៧ កញ្ញា ​ក៏​បាន​ជួប​ពិភាក្សា​គ្នា​ដែរ​ជាមួយ​រដ្ឋ​មន្ត្រី​ការពារ​ប្រទេស​ឡាវ​លោក​ឌូ​អាង​ឆៃ​ភី​ជិត​​ ហើយ​រដ្ឋ​មន្ត្រី​​ទាំង​២​​បាន​ពិភាក្សា​គ្នា ​ពី​ទំនាក់​ទំនង​រវាង​កងទ័ព​ទាំង២​ ​និងពី​សភាព​ការណ៍​សន្តិសុខ ​តំបន់​និងអន្តរជាតិ។

លោក​LIANG​បាន​មកដល់​ក្រុង​វៀង​ចន្ទ​កាល​ពី​ថ្ងៃទី​៦ កញ្ញា ​ដើម្បី​បំពេញ​​ទស្សន​កិច្ច​​ផ្លូវ​ការមួយ​ដែល​នោះ​ជាដំណាក់​កាល​​ចុង​ក្រោយ​​នៃ​ដំណើរ​ទស្សន​កិច្ច​របស់​លោក​នៅ​អាស៊ី ​ដែល​បាន​​នាំ​​លោកទៅ​កាន់​ប្រទេស​ស្រី​លង្កា​និង​ឥណ្ឌា ៕