ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នាយករ​ដ្ឋ​មន្ត្រី​ជប៉ុន​​ប្រកាស​ឈរ​ឈ្មោះ​ប្រធា​នគណបក្ស​​លោក​

12 ឆ្នាំ មុន

ក្នុងសន្និសីទ​សារព័ត៌​មាន​​មួយ​កាលពី​​រសៀល​ថ្ងៃទី​៧​ កញ្ញា ​កន្លងមក​នេះ​ ​នាយក​រដ្ឋ​មន្ត្រី​ជប៉ុន​លោក​យ៉ូ​ស៊ី​ហ៊ី​កូណូ​ដា ប្រកាស​ជា​ផ្លូវ​ការ​ថា​លោក​​នឹងឈរ​ឈ្មោះ​ជា​​បេក្ខ​ជន​ប្រធានគណ​បក្ស​ប្រជាធិប​តេយ្យ​ជប៉ុន ​PDJ​របស់​លោក ។​​លោកណូ​ដា ​ក៏​បង្ហាញ​ផងដែរ​ពីចេតនា​របស់លោក​បន្ត​អាណត្តិ​​នាយក​រដ្ឋ​មន្ត្រី​លើក​ទី​២​មួយ​ទៀត ​នាពេល​បញ្ចប់​សម័យ​​ប្រជុំ​សភា​បច្ចុប្បន្ន​ ​។

​លោក​មាន​ប្រសាសន៍​ថា នៅមាន​ការងារ​ជា​​ច្រើន​​​ទៀត ​​ដែលពុំអាច​​បោះ​បង់​ចោល​បាន​ឡើយ ។ ខ្ញុំ​មាន​ការ​​ទទួល​ខុស​ត្រូវ​ជួួ​យ​ប្រទេស​ជប៉ុ​ន​ឱ្យ​ចាក​ផុតពី​ការ​ប្រឈម​មួយ​ចំនួន​ក្នុង​នោះ​មាន​ការ​កែទម្រង់ ​ទាំងស្រុង​មួយ​នៃ​ប្រព័ន្ធ​​ពន្ធ​ដា​​និង​សន្តិ​សុខ​សង្គម ​ឬ​ការ​ដើរ​ឆ្ពោះ​ទៅ​ធ្វើ​ឱ្យ​សេដ្ឋ​កិច្ច​ងើប​ឡើង​វិញ ។ ​ខ្ញុំ​មាន​ចេតនា​បន្ត​ការ​ទទួល​ខុស​ត្រូវ​នោះ​ ហើយ​ជួយ​ប្រទេស​ដែល​ត្រូវ​ការ​នា​ពេលនេះ​​និ​ងនាពេល​អនាគត ។

រដ្ឋ​មន្ត្រី​បរិស្ថាន​បច្ចុប្បន្ន​លោក​ហ្គោ​ស៊ី ​ហូសូ​ណូ​ ដែល​មុន​នេះ​ចាត់​ទុក​ថា ​ជាគូ​ប្រជែង​សំខាន់​​​របស់​លោក​ណូវដា​ក្នុង​ការ​បោះ​ឆ្នោត​ផ្ទៃ​ក្នុង​គណ​បក្ស​PDJ ​នោះ​បាន​សម្រេចចិត្ត​បោះ​បង់​ចោល​ការ​ឈរ​​ឈ្មោះ​សម្រាប់​ការ​បោះ​ឆ្នោត​នា​ថ្ងៃទី​២១ កញ្ញា ​ខាងមុខ​នេះ ។ ​អតីត​រដ្ឋ​មន្ត្រី​​ការ​បរ​ទេស​លោកស្រី​ម៉ា​គីកុ ​តាណាកា​ក៏គូស​បញ្ជាក​់​កាលពី​ថ្ងៃ​ទី​៧ កញ្ញា ​ដែរ​​ថា​​លោកស្រី​ក៏​នឹង​មិន​ឈរ​ឈ្មោះ​​ក្នុងការ​បោះ​ឆ្នោត​នោះ​​ដែរ ​ទោះ​មាន​​សំណើ​ផ្លូវការ​ក្នុង​ន័យ​នេះ​ក៏ដោយ ។ ​ដោយ​អវត្ត​មាន​គូ​ប្រជែង​ខ្លាំង​លោក​ណូ​ដា ​អាច​ជាប់​ឆ្នោត​ជាថ្មី​ជាប្រមុខ​​គណបក្ស​ ៕