កងទ័ពអេហ្ស៊ីបអះអាងកាលពីថ្ងៃទី៨ កញ្ញា ថាបានសម្លាប់សមាសភាពឧក្រិដ្ឋជន៣២នាក់ ហើយក្នុងប្រតិបត្តិការដែលកំពុងធ្វើដោយមានការកិច្ចសហការជាមួយអីុស្រាអែល ក្នុងឧបទ្វីបស៊ីណៃអីុ ក្រោយពីទាហានអេហ្ស៊ីប១៦នាក់ ត្រូវសម្លាប់ដោយពួកជនប្រដាប់អាវុធក្នុងតំបន់នេះកាលពី១ខែមុនមក ។
អ្នកនាំពាក្យកងទ៏ពអេហ្ស៊ីប វរសេនីយ៍ឯក អាម៉េដមូ៉ហាម៉េដអាលីក្នុងសន្និសីទសារព័ត៌មានមួយបញ្ជាក់ថា ដំណាក់កាលដំបូងនៃប្រតិបត្តិការនេះពួកឧក្រិដ្ឋជន៣២នាក់បានត្រូវសម្លាប់ហើយម្នាក់ទៀតត្រូវរបួស ចំណែករថយន្ត២០គ្រឿងព្រមទាំងអាវុធនិងគ្រាប់រំសេវមួយចំនួនធំត្រូវរឹបអូស ។ លោកអាលីបន្តថា ប្រតិបត្តិការយោធានោះមាន២ដំណាក់កាល ហើយដំណាក់កាលទីមួយពីថ្ងៃទី៧ដល់៣០ សីហា ហើយដំណាក់កាលទី២នឹងបន្តរហូតដល់អាចស្តារសន្តិសុខឡើងវិញក្នុងតំបន់នោះ ។
ចំនួនពួកឧក្រិដ្ឋជនអាចមានរវាងពី៤០០ទៅ៦០០នាក់ ។ ម្យ៉ាងវិញទៀតផ្លូវរូងក្រោមដីលួចលាក់ពីតំបន់ហ្គាហ្សារបស់ប៉ាឡេស្ទីនមកដែនដីអេហ្ស៊ីបចំនួន៣១បានត្រូវបំផ្លាញចោលក្នុងប្រតិបត្តិការទាំងនោះ ៕
ចែករំលែកព័តមាននេះ