ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជម្លៀស​មនុស្សចេញ​ក្រោយ​ការ​ផ្ទុះ​ភ្នំ​ភ្លើង​មួយ​​នៅ​នី​ការ៉ាហ្គា

12 ឆ្នាំ មុន

ភ្នំភ្លើងខ្ពស់ជាង​គេ​នៅ​នីការ៉ាហ្គា ​គឺ​ភ្នំ​ភ្លើង​សាន់​គ្រី​ស្តូ​បាល់ ​កាលពី​ថ្ងៃទី​៨ កញ្ញា ​បាន​បញ្ចេញ​ផ្សែង​និង​ផេះ​ជួន​ការ​មាន​កម្ពស់​់​ដល់​ទៅ​៤គីឡូម៉ែត្រ ​ដែល​ជំរុញ​​​ឱ្យ​មាន​ការ​ជម្លៀស​ប្រជា​​​ជន​រស់នៅ​ក្បែរ​នោះ​ចេញ​ជាច្រើន​រយ​នាក់​។​ការផ្ទុះ​ភ្នំភ្លើង​នេះ​ពុំ​ទាន់​​មាន​សេច​ក្តី​រាយ​ការណ៍​ពី​ជន​រងគ្រោះ​ ឬ​ការ​ខូច​ខាត​នៅ​ឡើយ ។

ភ្នំភ្លើងខ្ពស់ជាង​គេ​នៅ​នីការ៉ាហ្គា ​គឺ​ភ្នំ​ភ្លើង​សាន់​គ្រី​ស្តូ​បាល់ ​កាលពី​ថ្ងៃទី​៨ កញ្ញា ​បាន​បញ្ចេញ​ផ្សែង​និង​ផេះ​ជួន​ការ​មាន​កម្ពស់​់​ដល់​ទៅ​៤គីឡូម៉ែត្រ ​ដែល​ជំរុញ​​​ឱ្យ​មាន​ការ​ជម្លៀស​ប្រជា​​​ជន​រស់នៅ​ក្បែរ​នោះ​ចេញ​ជាច្រើន​រយ​នាក់​។​ការផ្ទុះ​ភ្នំភ្លើង​នេះ​ពុំ​ទាន់​​មាន​សេច​ក្តី​រាយ​ការណ៍​ពី​ជន​រងគ្រោះ​ ឬ​ការ​ខូច​ខាត​នៅ​ឡើយ ។ ​

ភ្នំភ្លើង​សាន់​គ្រី​ស្តូ​បាល់​​មាន​កម្ពស់​​​ដល់​ទៅ​១.៧៤៥​មែ៉ត្រ ហើយ​ស្ថិត​នៅ​ចម្ងាយ​១៥០​គីឡូ​មែ៉ត្រ ​​ភាគ​ខាង​ជើងរដ្ឋ​ធានី​ម៉ាណាហ្គា ​ភាគ​​ពាយ័ព្យ​​ប្រទេស​ជាតំបន់​មាន​ភ្នំភ្លើង​ច្រើន ។ ​ភ្នំ​ភ្លើង​នោះ​​ធ្លាប់​ផ្ទុះ​ចុង​ក្រោយ​កាល​ពី​​ឆ្នាំ​​២០០៨ ។ ​រដ្ឋាភិបាល​ជម្លៀស​មនុស្ស​៣.០០០​នាក់​រស់​នៅ​ជុំ​វិញ​ភ្នំភ្លើង​នេះចេញ​ខណៈ​ដែល​គ្រួសារ​ជាច្រើន​​បាន​នាំ​គ្នា​ចាក​ចេញ​​រួ​ច​​ហើយ​ពេល​ឮសូរ​ការ​ផ្ទុះ​ខ្លាំង​ៗ​មក។

អាជ្ញាធរកំពុង​តែ​វា​​តម្លៃ​លើ​ទំហំ​នៃ​សកម្ម​ភាព​របស់​​ភ្នំ​ភ្លើង​សាន់​គ្រី​ស្តូ​បាល់​​ដោយ​អ្នកនាំពាក្យ​រដ្ឋាភិបាល​លោក​ស្រី​រ៉ូ​សារី​យ៉ូ ​មូរីល​​​ឡូ​និយាយ​ថា ​មនុស្ស​សរុប​ប្រមាណ​ជា​២០.០០០​នាក់​​អាចរង​ប៉​ះ​ពាល់​ដោយ​សារការ​ផ្ទុះ​​ភ្នំភ្លើង​នោះ ៕