ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រញ្ជួយ​ដី​នៅ​ភាគ​និរតី​ចិន​អ្នកស្លា.ប់​ឡើង​ដល់​80នាក់​​

12 ឆ្នាំ មុន

យោង​តាម​តុល្យការ​ថ្មី​ថា ​មនុស្ស​ឡើង​ដល់​យ៉ាង​តិច​៨០​នាក់ហើយ​បានត្រូវ​ស្លា.ប់​ដោយ​សារ​ការ​រញ្ជួយ​ដី​និងការ​ញ័រ​កក្រើក​ដី​ជា​ច្រើន​ទៀត​កាលពី​​ថ្ងៃទី​៧ កញ្ញា ​កន្លងមក​នេះ ​ក្នុង​តំបន់​ភ្នំ​មួយ នៅខេត្ត​យុនណាន់ ភាគ​និរតី​ចិន ។ពួក​អ្នកជួយ​សង្គ្រោះ​ខេត្ត​យុនណាន់ ​និយាយ​ថា​ពួក​គេ​បាន​ចូល​ទៅ​ដល់​៩០%​នៃស្រុក​ទាំង​៦ នៅតំបន់​ហ្សាវ​តុង ​ដែល​មាន​​ប្រជាជន​ជាង​៧៤០.០០០​នាក់ ​

យោង​តាម​តុល្យការ​ថ្មី​ថា ​មនុស្ស​ឡើង​ដល់​យ៉ាង​តិច​៨០​នាក់ហើយ​បានត្រូវ​ស្លាប់​ដោយ​សារ​ការ​រញ្ជួយ​ដី​និងការ​ញ័រ​កក្រើក​ដី​ជា​ច្រើន​ទៀត​កាលពី​​ថ្ងៃទី​៧ កញ្ញា ​កន្លងមក​នេះ ​ក្នុង​តំបន់​ភ្នំ​មួយ នៅខេត្ត​យុនណាន់ ភាគ​និរតី​ចិន ។ពួក​អ្នកជួយ​សង្គ្រោះ​ខេត្ត​យុនណាន់ ​និយាយ​ថា​ពួក​គេ​បាន​ចូល​ទៅ​ដល់​៩០%​នៃស្រុក​ទាំង​៦ នៅតំបន់​ហ្សាវ​តុង ​ដែល​មាន​​ប្រជាជន​ជាង​៧៤០.០០០​នាក់ ​រងការ​ប៉ះ​ពាល់​ដោយ​សារ​ការ​រញ្ជួយ​ដី​នោះ​ហើយ ។

​ផ្នែក​កិច្ច​ការស៊ីវិល​ខេត្តរាយការណ៍ថា ​រហូត​មក​ទល់​ពេល​នេះ​ការខូច​ខាត​ខាងសេដ្ឋ​កិ​ច្ច​ដោយ​ផ្ទាល់​ទាក់​ទិន​ដល់​គ្រោះ​មហន្តរាយ​ធម្មជាតិ​នេះ​មាន​ប្រមាណ​ជា៣,៥​ពាន​់ល​ាន​យាន់ (៥៥១​ លាន​ដុល្លារ )។ការរញ្ជួយ​ដី​២​ដែល​មួយ​មាន​កម្លាំង​៥,៧​រីស្ទ័រ​មួ​យ​ទៀត​មាន​កម្លាំង​៥,៦រីស្ទ័រ​ កើត​មាន​ពី​ថ្ងៃទី​៧ កញ្ញា ​ជាបន្ត​បន្ទាប់​គ្នា​ក្នុង​តំបន់​ព្រំ​ប្រទល់ ​យីលៀង​ខេត្ត​យុនណាន់​និង​ស្រុកវ៉ី​និញ​ ​ខេត្ត​ហ្គី​ហ្សូ៊ ។ ​យោង​​តាម​​ផ្នែក​កិច្ច​ការ​ស៊ីវិលចិន​ថា ​ការរញ្ជួយ​ដី​ទាំង​នេះ​ញុំាង​ឱ្យ​ដាច​់​ភ្លើង​អគ្គិសនី ​ព្រមទាំង​មាន​ការ​ហូរភក់់ ​និងបាក់​ថ្ម ភ្នំ​រាំងខ្ទប់​ផ្លូវ​ថ្នល់​ទាំង​ឡាយ​​​បណ្តាល​ឱ្យ​មានការ​លំបាក​ក្នុង​ការ​ជួយ​​សង្គ្រោះ​​។ ​ផ្ទះ​​ចំនួន​៦.៦៥០ ​ខ្នង ​រង​ការ​បំផ្លាញ​​ ហើយ​ផ្ទះ​៤៣០.០០០​ខ្នង​ទៀត​រងការ​ខូច​​ខាត ។ ​

ប្រជា​ជន​១០០.០០០​នាក់​ត្រូវ​ជម្លៀស​​ចេញ​ហើយ ​១០.០០០​នាក់​ទៀត​​ទៅ​ជ្រក​នៅកន្លែង​​​ផ្សេង​ៗ​​។ ​ក្នុង​ការរញ្ជួយ​ដី​ទាំ​ង​នោះសត្វពាហនៈ​៤.០០០​ក្បាល​ក៏​ត្រូវ​ងាប់​ដែរ ៕