ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពលរដ្ឋមកពីខេត្តព្រះវិហារដាក់ញត្តិតវ៉ារឿងដីធ្លីជំទាស់ការដកហូតដីរបស់ពួកគាត់ពីសំណាក់អាជ្ញាធរ

12 ឆ្នាំ មុន

រាជ​ធានី​ភ្នំ​ពេញ​​​​​​ ៖ ​​ប្រជា​ពលរដ្ឋ​​​ប្រមាណ​​ជាង​​​៣០០​គ្រួសារ​​រស់​នៅ​​​ភូមិ​​ស្រ​​យ៉ង់​ខាង​ត្បូង ​​ស្រ​យ៉ង់​ខាង​ជើង​ ឃុំ​​ស្រយ៉ង់ ​ស្រុក​គូ​លែន​ ​ខេត្ត​ព្រះ​វិហារ ​បាន​លើក​គ្នា​​ធ្វើ​ដំណើរ​មករាជ​ធានី​ភ្នំ​ពេញ​​ ហើយ​​ឈរ​ត្រៀម​ត្រា​​មុខ​រដ្ឋ​ស​ភា​​ជាតិ​​​​ដាក់​ញត្តិ​​សុំ​អន្តរា​គមន៍​​ពី​សម្តេច​​ហេង សំរិន ​ប្រធាន​រដ្ឋ​សភា​ ​នា​ព្រឹក​ថ្ងៃ​ទី​​៧ ​ខែ​កញ្ញា ។​ ​ចំពោះ​​​ញត្តិ​​របស់​​​ប្រជា​ពលរដ្ឋ​​ខាង​លើ​នេះ​ ខាង​ខុទ្ធ​កាល័យ​​រដ្ឋ​សភា​​បាន​ទទួល​ពី​បង​ប្អូន​​​​ប្រជា​ពល​រដ្ឋ​​ហើយ ប៉ុន្តែ​​ពុំ​​ទាន់​ដឹង​ថា​មាន​ដំណោះ​ស្រាយ​​យ៉ាង​ណា​​នៅ​ឡើយ​ទេ ។​

​តាម​ប្រភព​ព័ត៌​មាន​​ពីប​ង​ប្អូន​​ប្រជា​ពល​រដ្ឋ​​ខាង​លើ​​បាន​ឱ្យដឹងថា ​ថ្មី​ៗ​នេះ​​អាជ្ញា​ធរ​​ខេត្ត​ព្រះ​វិហារ​​បាន​ចេញ​ដីកា​​ដក​ហូត​​នឹង​ឈូ​ស​​ឆាយ​​ដី​ស្រែ​​ និង​លំនៅ​ឋាន​​របស់​ពួក​គាត់​​ឱ្យ​ចេញ​​ពី​តំបន់​​ដី​ខាង​​លើ​​មិន​​ឱ្យ​ចូល​​ទៅ​ធ្វើ​ចម្ការ​ ឬ​ក៏​បាញ់​ថ្នាំ​សម្លាប់​​សត្វ​​​ល្អិត​ក្នុង​​ស្រែ​​ចម្ការ​​ទៀត​ផង ។ ​​ផ្តើម​​ចេញ​ពី​បញ្ហា​​នេះ​ហើយ​ ទើប​ពួក​គាត់​​ទាំង​អស់​គ្នា​​​ម​ក​តវ៉ា​​ដល់​មុខ​រដ្ឋ​សភា​​ ដើម្បី​​​សុំ​អន្តរា​គមន៍​​ពី​សម្តេច​​ប្រធាន​រដ្ឋ​​ស​ភា ។​ ​ប្រជា​​ពល​រដ្ឋ​​បាន​លើក​ឡើង​​ថា កាល​ពី​​​ថ្មី​ៗ​នេះ​ អាជ្ញា​ធរ​​ក្នុង​​ស្រុក​​គូ​លែន​​បាន​ឱ្យ​លោក​គង់​ សោ​ភ័ណ្ឌ​ ប្រធាន​សុរិយោ​ដី​​ខេត្ត​ និង​​អាជ្ញា​ធរ​​ខេត្ត​ព្រះ​វិហារ​​ឃុប​ឃិត​​​ជា​មួយ​​កង​​ពល​​លេខ​​៤១​​​ឱ្យ​ឈ្មោះ​​​សាត់ ​ញ៉ក់ ​យក​ដី​​ប្រជា​ពលរដ្ឋ​​ដាំ​ដំណាំ​​របស់​ក្រុម​ខ្លួន​​ឯង​​ ហើយ​ម៉្យាង​​ទៀត​​មិន​​ឱ្យ​​ក្រុម​​យុវជន​ស្ម័គ្រ​ចិត្ត​​សម្តេច​តេ​ជោ​ ហ៊ុន សែន ​ចុះវាស់​វែង​​ដី​ជូន​ពួក​គាត់​​ឡើយ ​ដោយ​អាជ្ញា​ធរ​​សំអាង​​ទៅ​លើ​​លិខិត​​ស.ជ.ណ​របស់​​គណៈ​​រដ្ឋ​មន្ត្រី ។​​
​ប្រជា​​ពល​រដ្ឋ​​បាន​លើក​​ឡើង​ថា ​ក្រោយ​ពី​ពួក​​គាត់​បាន​​ឮ​​សូរ​បទ​បញ្ជា​​លេខ​​១​​បាន​ប្រកាស​​ផ្សាយ​​ទូ​ទាំង​​​ប្រទេស​​អំពី​គោល​​នយោ​​បាយ​​ចាស់​ សកម្មភាព​ថ្មី​​លើ​​វិស័យ​​ដី​ធ្លី​រួច​​មក​ ពួក​គាត់​​ទាំង​អស់​​គ្នា​បាន​ធ្វើ​ដំណើរ​​មក​ភូមិ​​គ្រឹះ​​សម្តេច​​​តេ​ជោ ​ចំនួន​​​២​ដង​​រូច​មក​ហើយ ​។​ ក្រោយ​​មក​ទៀត​​មេ​ទ័ព​​ជួ​រ​មុខ​​តំបន់​ប្រាសាទ​​ព្រះ​វិហារ​​លោក​ស្រី​ ឌិក ​និង​​លោក​លឹម ​លាង​សែ ​នាយក​រង​​ខុទ្ធ​កាល័យ​​នាយក​រដ្ឋ​មន្ត្រី​​​ បាន​សន្យា​​ដោះ​ស្រាយ​​​ជូន​ពួក​​គាត់​ជា​​ហេតុ​ធ្វើ​​ឱ្យ​​គាត់​មាន​​ក្តី​សង្ឃឹម​​យ៉ាង​ខ្លាំង ។​ ​ប៉ុន្តែ​​រហូត​​ដល់​​ពេល​​នេះ​​​នៅ​តែ​​មិន​ទាន់​​មាន​ដំណោះ​ស្រាយ​​ជូន​ពួក​​គាត់​នៅ​​ឡើយ​ ទើប​​នៅ​ព្រឹក​​ថ្ងៃ​ទី​​៧ ​ខែ​កញ្ញា ​នេះ​ពួក​គាត់​​សម្រេច​​ប្រមូល​​ផ្តុំ​​គ្នា​​​មក​ត​វ៉ា​នៅ​មុខ​​ភូមិ​គ្រឹះ​​សម្តេច​​​​ និង​លោក​ជំទាវ​​ជា​ថ្មី​​ម្ត​ង​ទៀត​​ ព្រម​ទាំង​​បាន​ដាក់​ញត្តិ​​​សុំ​អន្តរា​គមន៍​​ពី​រដ្ឋ​សភា​ជាតិផង​ដែរ​​ ។​

​​បង​ប្អូន​​​ប្រជា​ពល​រដ្ឋ​​ខាង​លើ​​បាន​​និយាយ​ថា ​ដី​ធ្លី​​របស់​គាត់​ដែល​​ត្រូវ​បាន​​​អាជ្ញា​ធរ​​ចេញ​​ដីកា​ដក​​ហូត​យក​​នោះ គឺ​​​ពួក​គាត់​​​កាន់​កាប់​​ ប្រើ​ប្រាស់​តាំង​ពី​​ឆ្នាំ​​​១៩៩៨​​​មក​ម៉្លេះ​ ។ ​ដូច្នេះ​ពួក​គាត់​​ដាច់​​​​ខាត​​មិន​យល់​​ព្រម​តាម​​ដី​កាដក​ហូត​​ដី​ធ្លី​​របស់​ពួក​គាត់​​ពី​សំណាក់​​អាជ្ញា​ធរ​​ខេត្ត​ព្រះ​វិហារ​​​ឡើយ ។ ​ក្តី​សង្ឃឹម​​ចុង​​ក្រោយ​​ គឺ​ពួក​​គាត់​សង្ឃឹម​​លើ​សម្តេច​​តេជោ​ ហ៊ុន សែន ​និង​លោក​ជំទាវ​​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ រួម​ជាមួយ​​នឹង​សម្តេច​​​ប្រធាន​រដ្ឋ​សភា​​ជាតិ​​ប្រាកដ​​ជា​ជួយ​អន្តរា​គមន៍​​ដល់​ពួក​គាត់​ជា​​មិន​​ខាន​ឡើយ ៕​​