ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រទះឃើញទារិកាម្នាក់ត្រូវគេទុកចោលក្រោមស្ពានអាកាសផ្សាយដីហុយ

1 នាទី មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ ទារិកា​ម្នាក់មានអាយុ​៣​ខែ​ ត្រូវបានគេយក​ទៅ​ទុក​ចោល​នៅ​ក្រោម​ស្ពាន​អាកាស​ផ្សារ​ដី​ហុយ បង្ក​អោយ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៣​​ឈានចូលព្រឹកថ្ងៃ​ទី​២៧ ខែមិថុនា ឆ្នាំ​២០២៥ នៅ​ចំណុចខាងក្រោម​ស្ពាន​អាកាស​ផ្សារ​ដី​ហុយ ​ជិត​ប៉ុស្តិ៍​យាម​២៤​ម៉ោង សង្កាត់​ទឹកថ្លា…

រាជធានីភ្នំពេញ ៖ ទារិកា​ម្នាក់មានអាយុ​៣​ខែ​ ត្រូវបានគេយក​ទៅ​ទុក​ចោល​នៅ​ក្រោម​ស្ពាន​អាកាស​ផ្សារ​ដី​ហុយ បង្ក​អោយ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៣​​ឈានចូលព្រឹកថ្ងៃ​ទី​២៧ ខែមិថុនា ឆ្នាំ​២០២៥ នៅ​ចំណុចខាងក្រោម​ស្ពាន​អាកាស​ផ្សារ​ដី​ហុយ ​ជិត​ប៉ុស្តិ៍​យាម​២៤​ម៉ោង សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ រាជធានីភ្នំពេញ ។

តាមប្រភព​ព​ត៌​មាន​ពី​បងប្អូន​ប្រជាពលរដ្ឋ​បានឱ្យដឹង​ថា នៅ​មុន​ពេល​កើតហេតុ​ មាន​អ្នក​រត់​ម៉ូតូ​កង់​បី​ឥណ្ឌា បាន​ធ្វើ​ដំណើរ​តាម​បណ្ដោយ​ផ្លូវ​សហព័ន្ធ​រុ​ស្ស៊ី ខាងក្រោម​ស្ពាន​អាកាស​ផ្សារ​ដី​ហុយ​ប្រទះ​ឃើញ​ក្មេង​យំ ក៏បាន​ចុះ​ទៅ​មើល ​រួច​ទៅ​ប្រាប់​អ្នក​សារព័ត៌មាន​ដែល​នៅ​ជិត​កន្លែង​កើតហេតុ​ឱ្យ​ជួយ​ទាក់ទង​ទៅ​នគរបាល​ប៉ុស្តិ៍​សង្កាត់​ទឹកថ្លា​ភ្លាម​ៗ ។ លុះ​បន្ទាប់​មក​ដោយ​មានកំ​លាំង​នគរបាល​ប៉ុស្តិ៍​​ចុះ​មក​ដល់​ ឃើញ​កូនស្រី​តូច​ដេក​នៅ​លើ​កំរាល​កៅស៊ូ​មាន​ក្រណាត់​កន្សែង​រុំ ​ពាក់​អាវ​ពណ៌​ក្រហម អត់​មាន​ខោ ។

តាមប្រភព​ព​ត៌​មានបាន​បន្ត​ទៀត​ថា ខណៈ​ពេល​ភ្លាម​ៗ​កំលាំង​នគរបាល​ប៉ុស្តិ៍​បាន​ទាក់ទង​ទៅ មន្ត្រី​អាជ្ញាធរ​សង្កាត់​ភ្លាម​ៗ​រួច​រៀបរាប់​តាម​ដំណើររឿង ។

ក្រោយ​ពេល​កើតហេតុ​ នគរបាល​ប៉ុស្តិ៍​នឹង​បងប្អូន​ប្រជាពលរដ្ឋ​បាន​យក​កូនស្រី​ខាងលើ​យក​ទៅ​ផ្ទះ​បងស្រី​អាជ្ញាធរ​សង្កាត់​ទឹកថ្លា​ ដើម្បី​រង់​ចាំ​ប្រគល់​អោយ​មន្ត្រី​សង្គមកិច្ច​ចាត់ការ​តាមនីតិវិធី​​បន្ត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ