ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភ្ញៀវ​ទេស​ចរ​​ចម្រុះ​​ជាតិ​សាសន៍​ចូល​មក​កម្ពុជាតាម​​ច្រក​ទ្វារ​អន្តរ​ជាតិ​​ប៉ោយ​ប៉ែត កើន​៩.២៩ភាគ​រយ​

11 ឆ្នាំ មុន

ក្រុង​ប៉ោយប៉ែត ៖ ​ភ្ញៀវ​ទេស​ចរ​​ចម្រុះ​ជាតិ​​សាសន៍​ដែល​ចូល​មក​កម្ពុជា​តាមច្រក​ទ្វារអន្តរ​ជាតិ​​ប៉ោយ​ប៉ែត ​សម្រាប់​​​ខែ​សីហា ២០១២ បើ​​ប្រៀប​​ធៀបខែ​​សីហា ​២០១១ ​​ភ្ញៀវ​ថៃ​នៅ​តែ​ជា​ភ្ញៀវ​​នាំ​មុខ​គេ ហើយ​មាន​ការ​កើន​ឡើង​​ជា​លំដាប់។ ​

តាម​លោក​ជង់ ឡឹម ប្រធាន​មន្ទីរ​​ទេស​ចរណ៍​ខេត្ត​បន្ទាយ​មាន​ជ័យ និង​ជា​អនុ​ប្រធាន​ក្រុម​ការ​ងារ​ច្រក​ទ្វារ​​ប្រាប់​កោះ​សន្តិ​ភាព​តាម​ទូរស័ព្ទ​​នៅ​ព្រឹក​ថ្ងៃ​ទី​៧ កញ្ញា ២០១២ ​ថា ភ្ញៀវ​​ចម្រុះជាតិ​​​សាសន៍​​ដែល​ចូល​មក​​កម្ពុជាតាម​ច្រក​​ទ្វារអន្តរ​ជាតិ​​ប៉ោយប៉ែត បើ​ប្រៀប​ធៀប​​ភ្ញៀវ​​សរុប​ខែ​សីហា ២០១២ ​និង​ខែ​សីហា ២០១១ ​គឺមានការ​កើន​ឡើង​៣៣,៧៨% ហើយ​ភ្ញៀវ​​ថៃ​ឈរ​លំដាប់​​លេខ​១ ដោយ​​ក្នុង​ខែ​សីហា ២០១២ ​ភ្ញៀវ​សរុប​ចម្រុះ​​ជាតិ​សាសន៍​មាន​ចំនួន​​៤៩.០៤៨​នាក់ ឯ​ភ្ញៀវ​សរុប​ខែ​សីហា ២០១១ ​មាន​តែ​៣៦.៦៦១​នាក់ ​ហើយ​បើ​ប្រៀប​ធៀប​ខែ​សីហា ឆ្នាំ​២០១២ភ្ញៀវ​ថៃ កើនឡើង​​៩.៩៦១​នាក់ ​ឯ​ខែ​សីហា ២០១១ ​​មានតែ​៣.៧០៥​នាក់ ។ ភ្ញៀវ​​លំដាប់​លេខ​២ គឺ​ភ្ញៀវ​រុស្ស៊ី​​, លេខ​៣ ភ្ញៀវ​កូរ៉េ​​, លេខ​៤ ​ភ្ញៀវ​​បារាំង និង​លេខ​៥ ភ្ញៀវ​ជប៉ុន ។ 

ព័ត៌​មាន​លំអិត​នឹ​ង​​ផ្សាយជូន​នៅពេល​ក្រោយ ​នៅ​លើ​ទំព័រកាសែតកោះ​​​សន្តិ​​ភាព និង​​នៅ​​តាម​វិទ្យុ​សំឡេង​កោះ​សន្តិ​ភាព FM 87.75 រាជធានី​ភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕