ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លិចនាវា​ក្នុង​ដែន​ទឹក​តួកគី​ស្លា.ប់​61នាក់​​

12 ឆ្នាំ មុន

យោងតាម​តុល្យការ​ថ្មីមួយ​ចេញ​ផ្សាយ​កាលពី​ថ្ងៃទី​៦ កញ្ញា ​ដោយ​អាជ្ញាធរ​តួកគី​ថា ​ជន​អន្តោ​ប្រវេស​ន៍​លួចលាក់ ​៦១​នាក់ ​បាន​ត្រូវ​ស្លា.ប់​ ហើយ​៤៦​នាក់​ទៀត​ត្រូវជួយ​សង្គ្រោះ​ ក្រោយ​​ការលិច​នាវាមួយ​គ្រឿង​នា​ថ្ងៃទី​៦ កញ្ញា ​នោះ ក្នុងសមុទ្រ​EGEE ​នា​ដែន​ទឹក​ឆ្នេរ​សមុទ្រ​ខាងលិច​របស់​តួកគី ។សេច​ក្តីប្រកាស​ចេញ​ផ្សាយ​ដោយ​ការ​ិយា​ល័យ​អភិបាល​​ខេត្ត​អីុ​ស្មៀរ​រៀបរាប់​ថា ​ ក្នុង​ចំណោម​ជន​

យោងតាម​តុល្យការ​ថ្មីមួយ​ចេញ​ផ្សាយ​កាលពី​ថ្ងៃទី​៦ កញ្ញា ​ដោយ​អាជ្ញាធរ​តួកគី​ថា ​ជន​អន្តោ​ប្រវេស​ន៍​លួចលាក់ ​៦១​នាក់ ​បាន​ត្រូវ​ស្លាប់​ ហើយ​៤៦​នាក់​ទៀត​ត្រូវជួយ​សង្គ្រោះ​ ក្រោយ​​ការលិច​នាវាមួយ​គ្រឿង​នា​ថ្ងៃទី​៦ កញ្ញា ​នោះ ក្នុងសមុទ្រ​EGEE ​នា​ដែន​ទឹក​ឆ្នេរ​សមុទ្រ​ខាងលិច​របស់​តួកគី ។សេច​ក្តីប្រកាស​ចេញ​ផ្សាយ​ដោយ​ការ​ិយា​ល័យ​អភិបាល​​ខេត្ត​អីុ​ស្មៀរ​រៀបរាប់​ថា ​ ក្នុង​ចំណោម​ជន​រងគ្រោះ​រួម​មាន​បុរស​១២នាក់ ​នារី​១៨នាក់ ​កុមារ​២៨​នាក់​និង​កូន​ង៉ែត​៣នាក់ ។

នាវា​​ដឹ​ក​មនុស្ស​ជាង​១០០​នាក់​​​មាន​បំណង​ភៀស​ខ្លួន​​ទៅ​កាន់​អឺរ៉ុប​បានលិច​ក្រោយ​បុក​ប៉ះ​នឹង​ដុំ​ថ្ម​ក្នុង​សមុទ្រ​ EGEE ជិតទី​ក្រុងAHMETBEYLI ​​ខេត្ត​អីុស្មៀរភាគ​ខាងលិច​តួកគី ។ ​​អ្នកនៅ​រួច​រស់​រាន​មាន​ជីវិត​​ប្រមាណ​ជា​៤៦​នាក់​ក្នុង​នោះ​ភាគ​ច្រើន​មកពី​អីុរ៉ាក់ ​និងស៊ីរី ​អាច​ហែល​​មក​ដល់​ច្រាំង ៕