ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោកស្រី​គ្លីនតុន​ជួបជា​មួយ​នាយករដ្ឋ​មន្ត្រី​​និង​ប្រធានាធិបតី​ទីម័រ​ខាងកើត​

12 ឆ្នាំ មុន

រដ្ឋមន្ត្រី​ការបរទេស​អាមេរិក​លោកស្រី​ហ៊ីល​ឡារីន​គ្លីនតុន​បាន​ជួប​ពិភាក្សា​កាលពី​ថ្ងៃទី​៦ កញ្ញា ​នៅទីក្រុង​ឌីលីជាមួយ​ប្រធានាធិបតី​ទីម័រ​ខាង​កើត​លោក​តាអួរ​ម៉ា​តាន ​រូអាក់​និងនាយក​រដ្ឋ​មន្ត្រី​ប្រទេស​នោះ​លោក​សាណា​ណា ​ហ្គូស​ម៉ាវ ។ក្នុង​ឱកាស​នៃទស្សន​កិច្ច​លើក​ដំបូង​របស់​លោក​ស្រី​ក្នុង​ប្រទេស​ទី​ម័រ​ខាងកើត​លោក​ស្រី​គ្លីន​តុន​សន្យាថា​សហ​រដ្ឋ​អាមេរិក​នឹងផ្តល់​ប្រាក់​៦,៥​លាន​ដុល្លារ​ជួយ

រដ្ឋមន្ត្រី​ការបរទេស​អាមេរិក​លោកស្រី​ហ៊ីល​ឡារីន​គ្លីនតុន​បាន​ជួប​ពិភាក្សា​កាលពី​ថ្ងៃទី​៦ កញ្ញា ​នៅទីក្រុង​ឌីលីជាមួយ​ប្រធានាធិបតី​ទីម័រ​ខាង​កើត​លោក​តាអួរ​ម៉ា​តាន ​រូអាក់​និងនាយក​រដ្ឋ​មន្ត្រី​ប្រទេស​នោះ​លោក​សាណា​ណា ​ហ្គូស​ម៉ាវ ។ក្នុង​ឱកាស​នៃទស្សន​កិច្ច​លើក​ដំបូង​របស់​លោក​ស្រី​ក្នុង​ប្រទេស​ទី​ម័រ​ខាងកើត​លោក​ស្រី​គ្លីន​តុន​សន្យាថា​សហ​រដ្ឋ​អាមេរិក​នឹងផ្តល់​ប្រាក់​៦,៥​លាន​ដុល្លារ​ជួយ​ដល់​បណ្តា​និស្សិត​ទី​ម័រ​ខាងកើត ​ដែល​ទៅសិក្សា​នៅ​សហ​រដ្ឋអាមេរិក​ ។ ​

លោក​ស្រី​​ទៅ​ទស្សនា​មជ្ឈ​មណ្ឌល​ផលិត​កាហ្វេ​មួយ​​ដែល​មាន​និយោជិត​ជាង​៤.០០០​នាក់ ​ដែល​មជ្ឈ​មណ្ឌល​នោះ​កសាង​ឡើង​ដោយ​សារ​ជំនួយ​របស់​សហរដ្ឋ​អាមេរិក ។ការនំាចេញ​កាហ្វេ​របស់​ទីម័រ​ខាងកើត​អាច​ឱ្យ​ប្រទេស​នោះ​រកប្រាក់​បាន​ក្នុង​១​ឆ្នាំ​ៗ​ចំនួន​ជាង​១០​លា​ន​ដុល្លារ ។លោកស្រី​គ្លីនតុន​ចាក​ចេញពី​ទីម័រ​ខាង​កើត​នា​​ថ្ងៃ​ទី​៦ កញ្ញា ​ទៅ​កាន់​ប្រទេស​ព្រុយ​ណេ​ទៀត ៕