ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជិះ​ម៉ូតូ​លើ​ផ្លូវ​​បញ្ច្រាស​​​ដែល​ហាមឃាត់​​​ទៅបុក​ម៉ូតូ​មួយគ្រឿង​​ទៀត​របួស​​ធ្ងន់​ម្នាក់​ ស្រាល​​៣​នាក់

12 ឆ្នាំ មុន

រាជ​ធានី​ភ្នំពេញ ៖ ផ្លូវ​លេខ​១៣៦ ​​ជា​ផ្លូវ​ដែលហាម​ឃាត់​​មិនឱ្យ​​ធ្វើ​ចរាចរណ៍​​ពីកើត​ទៅលិច តែ​ម៉ូតូ​ស្មាស់មួយគ្រឿង ​បែរ​ជា​ជិះ​មិន​គោរព​​ច្បាប់​ចរាចរណ៍​​​​ទើប​ទៅ​បុក​ម៉ូតូស្តេបមួយគ្រឿង ​​បណ្តាល​ឱ្យរង​​​របួសធ្ងន់​ស្ត្រី​ម្នាក់ ស្រាល​៣នាក់ ​នៅ​ចំណុច​​ផ្លូវ​កែងលេខ​​​​១៣៦ កែងផ្លូវលេខ​១៥ ​ក្នុង​សង្កាត់​​ផ្សារ​ចាស់​​​ ខណ្ឌដូនពេញ ​កាល​ពី​វេលាម៉ោង​១១​និង​៥​នាទី​យប់​ថ្ងៃទី​៦ កញ្ញា ២០១២ ។

​​ប្រភពព័ត៌មាន​ឱ្យ​ដឹង​​ថា ​​ម៉ូតូស្មាស់​​​ពណ៌ខ្មៅ ​​ជិះគ្នា​២នាក់ ​ក្នុង​ស្ថាន​ភាព​ស្រវឹងធ្លាក់ភ្នែក បើក​លើ​​ផ្លូវហាម​​ឃាត់​ដែល​ជា​ផ្លូវបញ្ច្រាស​​​ពី​កើត​ទៅ​លិច ​ចំណែក​ម៉ូតូ​ស្តេប​​ពណ៌ខ្មៅ ​​ជិះគ្នា​​២នាក់ ស្រី​ម្នាក់ ប្រុស​ម្នាក់ តាមបណ្តោយ​ផ្លូវ​លេខ១៥ ​ពីជើង​ទៅត្បូង ​​ខណៈ​មក​ដល់​ចំណុច​​​ផ្លូវកែង ស្រាប់តែ​​​​ម៉ូតូស្មាស់​មក​បុក​ម៉ូតូ​ស្តេប​​ពេញ​ទំហឹង ​បណ្តាល​ឱ្យ​ដួលរបួសធ្ងន់ស្ត្រីម្នាក់​ដែល​ជិះពីក្រោយ​ ​​និង​៣នាក់ទៀត​​រង​របួសស្រាល ។

ក្រោយពេល​កើតហេតុ ​ស្ត្រី​រងគ្រោះ​​​រង​របួស​​​ធ្ងន់​ត្រូវ​បានបញ្ជូន​​ទៅព្យា​បាល​នៅ​មន្ទីរពេទ្យ ​​រីឯ​អ្នក​របួស​​ស្រាល​មិន​បានទៅព្យា​បាល​ទេ ។ ពេល​នោះ ​ខាង​ម៉ូតូស្មាស់បានសារភាពថា ​ខ្លួន​ជា​​អ្នក​ខុស​​​ ហើយ​ធានា​​​ខុសត្រូវ​លើ​ករណីគ្រោះថ្នាក់​ចរាចរណ៍នេះទាំង​ស្រុង៕