ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ម​ករ​ប៉ុន​ប៉ង​ហែក្បួន​ក្រោយ​ពី​ធ្វើ​កូដ​កម្ម​6​ថ្ងៃ​គ្មាន​ដំណោះ​ស្រាយ​

12 ឆ្នាំ មុន

រាជ​ធានី​ភ្នំពេញ​ ៖ កម្ម​ករ​​កាត់​ដេរ​​រោង​ចក្រ​​ថម ហ្វម​ ប្រមាណ​​៣០០​​នាក់​ក្នុង​ចំណោម​​​កម្ម​ករ​​ទាំង​អស់​ចំនួន​​៦២០​​នាក់ បាន​​លើ​ក​គ្នា​​មក​ធ្វើ​​បាតុ​កម្ម​​នៅ​តាម​ដង​​ផ្លូវ​ជាតិ​លេខ​​៥ មុខ​ឃ្លាំង​​សាំង​សូគីម៉ិច​ ស្ថិត​​ក្នុង​សង្កាត់​​ឫស្សីកែវ ខណ្ឌ​ឫស្សី​កែវ ដោយ​​ឈរ​​ត្រៀប​ត្រា​លើ​​ក​បដា​​ និង​រូប​​ថត​​សម្តេច​​អគ្គ​មហា​សេនា​បតី​តេជោ ហ៊ុន សែន និង​លោក​ជំទាវ​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​​ ប៊ុន រ៉ានី ហ៊ុន សែន ដើម្បី​ទាម​ទារ​​​ឱ្យ​មាន​​ការ​

រាជ​ធានី​ភ្នំពេញ​ ៖ កម្ម​ករ​​កាត់​ដេរ​​រោង​ចក្រ​​ថម ហ្វម​ ប្រមាណ​​៣០០​​នាក់​ក្នុង​ចំណោម​​​កម្ម​ករ​​ទាំង​អស់​ចំនួន​​៦២០​​នាក់ បាន​​លើ​ក​គ្នា​​មក​ធ្វើ​​បាតុ​កម្ម​​នៅ​តាម​ដង​​ផ្លូវ​ជាតិ​លេខ​​៥ មុខ​ឃ្លាំង​​សាំង​សូគីម៉ិច​ ស្ថិត​​ក្នុង​សង្កាត់​​ឫស្សីកែវ ខណ្ឌ​ឫស្សី​កែវ ដោយ​​ឈរ​​ត្រៀប​ត្រា​លើ​​ក​បដា​​ និង​រូប​​ថត​​សម្តេច​​អគ្គ​មហា​សេនា​បតី​តេជោ ហ៊ុន សែន និង​លោក​ជំទាវ​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​​ ប៊ុន រ៉ានី ហ៊ុន សែន ដើម្បី​ទាម​ទារ​​​ឱ្យ​មាន​​ការ​ដោះ​ស្រាយ ។

ការ​តវ៉ា​​នេះ​បាន​ធ្វើ​ឡើង​​កាល​ពី​វេលា​ម៉ោង​​៧ និង​៣០​​នាទី​ព្រឹក​​​ថ្ងៃទី​​៦ កញ្ញា បន្ទាប់​​ពី​​ពួក​គេ​បាន​នាំ​​គ្នា​ធ្វើ​​កូដកម្ម​នៅ​​ក្នុង​រោង​ចក្រ​​ និងដុត​​កង់​រថយន្ត​នៅ​មុខ​រោង​ចក្រ​​ ស្ថិត​នៅ​​ភូមិ​​​ឃ្លាំង​សាំង សង្កាត់​​ឫស្សី​​កែវ ខណ្ឌ​ឫស្សីកែវ រយៈ​ពេល​​៦​​​ថ្ងៃ​មក​ហើយ ​ពុំ​មាន​ការ​ដោះ​ស្រាយ ​ដែល​​អាច​​ឱ្យ​​ពួក​គេ​​ទទួល​​យក​បាន ។ ទោះ​បី​​ជា​យ៉ាង​​ណា ប្រភព​ពី​​រោង​​ចក្រ​​ថា​ការ​ដឹក​នាំ​​កម្ម​ករ​​ធ្វើ​​បាតុ​កម្ម​​នេះ​​គឺ​​​បង្ក​​ឡើង​​ដោយ​​​សហ​ជីព​​មក​ពី​ខាង​ក្រៅ​ដែល​មិន​​មាន​បញ្ជកា​​នៅ​ក្នុង​រោង​ចក្រ​ ទើប​រោង​ចក្រ​មិន​​ព្រម​​ជួប​ដោះ​ស្រាយ​ ។

តាម​ព័ត៌​មាន​​ឱ្យ​ដឹង​ថា នៅ​ព្រឹក​នោះ​កម្ម​​ករ​​បាន​ឈរ​ត្រៀប​​ត្រា​នៅ​​លើ​សួន​​មុខ​ឃ្លាំង​​សាំង​ដោយ​កាន់​​បដា​ និង​​រូប​​​ថត​​​សម្តេច​​អគ្គ​មហា​​សេនា​បតី​តេជោ​​ ហ៊ុន សែន និង​លោក​ជំទាវ​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ​ទទូច​​សុំ​​ឱ្យ​​​​សម្តេច​​ជួ​យ​ដោះ​​ស្រាយ​​ ព្រោះ​​នេះ​ជា​ថ្ងៃ​​ទី​​៦​​ហើយ​​​នៅ​តែ​មិន​មាន​ដំណោះ​ស្រាយ ។

កម្ម​ករ​​បាន​​ឱ្យ​ដឹង​ថា ​​រោង​ចក្រ​ថម ហ្វម នេះ​​មាន​កម្ម​ករ​​ចំនួន​​៦០២នាក់ ដែល​បាន​នាំ​គ្នា​​ធ្វើ​​កូ​ដកម្ម​​តាំង​​ពី​ព្រឹក​​ថ្ងៃ​សុក្រ​​ទី​​៣១ សីហា កន្លង​​មក ដែល​មុន​ដំបូង​​នាំ​គ្នា​​ធ្វើ​​កូដ​កម្ម​​ក្នុង​រោង​​ចក្រ ដើម្បី​ទាម​ទារ​​លក្ខខណ្ឌ​​ការ​ងារ​ចំនួន​​៤​ចំណុច​ទេ តែ​​ពុំ​​មាន​ដំណោះ​ស្រាយ ហើយ​នៅ​ព្រឹក​​ថ្ងៃទី​១ កញ្ញា ក៏​បាន​​នាំ​គ្នា​ចេញ​មក​មុខ​រោង​ចក្រ​​ទាម​ទារ​រហូត​​ដល់​​១៦​​ចំណុច​​នៅ​​តែ​​គ្មាន​​ដំណោះ​ស្រាយ​​ ។ ក្នុង​រយៈ​​ពេល​តវ៉ា​ពួក​គាត់​បាន​​ដុត​​កង់​រថយន្ត​កាល​ពី​​ល្ងាច​​ថ្ងៃទី​​៥ កញ្ញា នៅ​​មុខ​រោង​ចក្រ​​ ហើយ​ព្រឹក​នេះ​ទើប​នាំ​គ្នា​​លើកគ្នា​មក​​កាន់​ផ្លូវ​​ជាតិ​​ដើម្បី​ទាម​ទារ​​ឱ្យ​មាន​ដំណោះ​ស្រាយ។

ចំណុច​ទាំង​១៦​​ដែល​កម្ម​ករ​​ទាម​ទារនោះ​គឺ

១-​​សូម​​ឱ្យ​ក្រុម​ហ៊ុន​​ផ្តល់​​លុយ​​បាយ​៤​ពាន់​រៀល នៅ​ពេ​ល​ថែម​​ម៉ោង​​២​ម៉ោង ។

២-​សុំ​កុំ​​កាត់​ប្រាក់​​​កម្ម​ករ​​បង់​ពន្ធ​​អា​ករដ្ឋ​​ ។

៣-​​នៅ​ពេល​កម្ម​ករ​មក​ធ្វើ​ការ​យឺ​ត​ម្តង​ម្កាល​​កុំ​កាត់​​ប្រាក់​រង្វាន់​​ ។

៤-​​សូម​ក្រុម​ហ៊ុន​​កាត់​បន្ថយ​​កម្តៅ​​ក្នុង​កន្លែង​ធ្វើ​ការ​​ និងរៀប​​ចំ​​ច្រក​ចេញ​​ចូល​ដើម្បី​​​បង្ការ​គ្រោះ​ថ្នាក់​​ផ្សេង​ៗ​​ ។

៥-​​ក្រុម​ហ៊ុន​​ត្រូវ​សង់​​រោង​ដាក់​កង់​ម៉ូតូ​​​ឱ្យ​កម្ម​ករ​។

៦-​​សុំ​ក្រុម​​ហ៊ុន​អនុញ្ញា​​ត​​ឱ្យ​ស្ត្រី​ទៅ​ពិនិត្យ​​ផ្ទៃ​ពោះ​​១​ថ្ងៃ​ក្នុង​១​ខែ ។

៧-​​កម្ម​ករ​​គ្រោះ​​ថ្នាក់​ការ​ងារ​​ក្រុម​ហ៊ុន​ចេញ​ថ្លៃ​​ព្យា​បាល​ទាំង​ស្រុង ដោយ​រក្សា​​ប្រាក់​ឈ្នួល​​ និង​​ប្រាក់​​រង្វាន់​​ផ្សេងៗ​​នៅ​ដដែល ។

៨-​សុំ​​ក្រុម​ហ៊ុន​​ផ្តល់​ប្រាក់​​ស្នាក់​នៅ​ និង​ថ្លៃ​ធ្វើ​​ដំណើរ​​៧​ដុល្លារ និង​ប្រាក់​រង្វាន់​​១០​ដុល្លារ ។

៩-​ក្រុម​ហ៊ុន​​អនុញ្ញាត​​ឱ្យ​ស្ត្រី​​មាន​ផ្ទៃ​ពោះ​​ចេញ​មុន​​ម៉ោង​១៥​នាទី​ ។

១០-​​សុំ​ឱ្យ​កម្ម​ករ​ប្រើ​​ច្បាប់​​ឈប់​​សម្រាក​ពិសេស ។

១១-​នៅ​ពេល​​កម្ម​ករ​ឈប់​​សម្រាក​​ព្យាបាល​​ជំងឺ​មាន​​សំបុត្រ​ពេទ្យ​​សុំ​រក្សា​​ប្រាក់​ឈ្នួល​​ និង​ប្រាក់​​រង្វាន់​​ ។

១២-​​សុំ​​អនុញ្ញាត​​ឱ្យ​កម្ម​​ករ​ប្រើ​​ប្រាស់​​ការ​ឈប់​​សម្រាក​​ប្រចាំ​ឆ្នាំ​នៅ​​ពេល​​មាន​ធុរៈផ្សេង​ៗ ។

១៣-​​សុំ​ក្រុម​​ហ៊ុន​រៀប​ចំ​​កូដ​មេ​​ដៃ​​ចំនួន​​៣​ដង​​ក្នុង​១​ថ្ងៃ​ ។

១៤-​​សុំ​ក្រុម​​ហ៊ុន​ទទួល​​សំបុត្រ​​ពេទ្យ​គ្រប់​មជ្ឈដ្ឋាន​ដែល​ទទួល​​ស្គាល់​​ដោយ​ពេទ្យ​​រដ្ឋ ។

១៥-​​សុំ​ដក​​រដ្ឋ​បាល​​ចេញ​​ និង ១៦-​​សុំ​ក្រុម​​ហ៊ុន​បើក​​លុយ​​បាយ​ក្នុង​​មួយ​អាទិត្យ​ម្តង ។

ការ​ធ្វើ​​កូដ​​កម្ម​រហូត​​ដល់​ម៉ោង​១១​​ព្រឹក​​ កម្ម​​ករ​​ក៏​បាន​​ដង្ហែ​​ទៅ​កាន់​សាលា​​រាជធានី​ភ្នំពេញ ដែល​​ការ​ដង្ហែ​​រហូត​ដល់​ភូមិ​​សាមគ្គី ត្រូវ​បាន​លោក​​កូប ស្លេះ អភិបាល​​រង​ខណ្ឌ​ឫស្សី​​កែវ រួម​ទាំង​សមត្ថ​កិច្ច​ព្យា​យាម​​ឃាត់ និង​ធ្វើ​ការ​សម្រប​​សម្រួល​​ និង​​ដោយ​​មាន​ការ​ចូល​រួម​ពី​មន្ត្រី​​ក្រសួង​​ការ​ងារ​ផង ក្រុម​កម្ម​ករ​បាន​បំបែក​គ្នា​រង់​ចាំ​​​ការ​ដោះ​ស្រាយ​​នៅ​ក្រសួង​​ការ​ងារ ។

​​លោក​កូប ស្លេះ អភិបាល​​រង​ខណ្ឌ​ឫស្សី​កែវ បាន​​ឱ្យ​ដឹង​​ថា តាម​ជំហរ​​ថៅ​កែ​រោង​ចក្រ​​គាត់​មាន​​ចិត្ត​​​ដោះ​ស្រាយ​​ជា​មួយ​កម្ម​ករ​ តែ​​មិន​ដោះ​ស្រាយ​​​​ជា​មួយ​សហ​ជីព​​ដែល​មក​ពី​ខាង​ក្រៅ​ឡើយ ។ បើ​ពុំ​​ដូច្នេះ​ទេ ​រោង​ចក្រ​​សុខ​​ចិត្ត​បិទ​ទ្វារ៕