ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រកឃើញរោងចក្រផលិតថ្នាំជក់កោះប៉ែន នៅឃុំព្រៃវិហារ ស្រុកគងពិសី បង្កឱ្យភាពកខ្វក់ក្នុងខ្យល់ប៉ះពាល់បរិស្ថាន

4 ម៉ោង មុន
  • កំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ ៖ ក្រសួងបរិស្ថាន រក​ឃើញ​ថា រោងចក្រ​ផលិត​ថ្នាំជក់ កោះ​ប៉ែន ដែល​មាន​ទីតាំង​ស្ថិត​នៅ​ក្នុងភូមិ​ដំណាក់​ពង្រ ឃុំ​ព្រៃ​វិហារ ស្រុក​គងពិសី ខេត្តកំពង់ស្ពឺ…

ខេត្តកំពង់ស្ពឺ ៖ ក្រសួងបរិស្ថាន រក​ឃើញ​ថា រោងចក្រ​ផលិត​ថ្នាំជក់ កោះ​ប៉ែន ដែល​មាន​ទីតាំង​ស្ថិត​នៅ​ក្នុងភូមិ​ដំណាក់​ពង្រ ឃុំ​ព្រៃ​វិហារ ស្រុក​គងពិសី ខេត្តកំពង់ស្ពឺ បង្ក​ឱ្យ​ភាព​កខ្វក់​ក្នុង​ខ្យល់​បង្ក​ការ​ប៉ះពាល់​បរិស្ថាន ។

បន្ទាប់​ពី​មាន​សេចក្តីរាយការណ៍​ពី​ប្រជាពលរដ្ឋ និង​អាជ្ញាធរ​មូលដ្ឋាន រួម​ជាមួយ​ការ​ចុះ​ពិនិត្យ​ផ្ទាល់ មន្ត្រី​ក្រសួងបរិស្ថាន ដឹកនាំ​ដោយ​លោក អ៊ុ​ង វុ​ទ្ធី អនុប្រធាន​នាយកដ្ឋាន​នៃ​អគ្គនាយកដ្ឋាន​គាំពារ​បរិស្ថាន កាលពី​ថ្ងៃ​ទី​១២ ខែកក្កដា ឆ្នាំ​២០២៥ កន្លង​ទៅ​ថ្មី​ៗ​នេះ​បាន​រក​ឃើញ​ការ​បង្ក​ឱ្យ​មាន​ភាព​កខ្វក់​ក្នុង​ខ្យល់​បង្ក​ឡើង​ដោយ​រោងចក្រ កែ​ច្នៃ​សន្លឹក​ថ្នាំជក់ កោះ​ប៉ែន ស្ថិត​នៅ​ក្នុងភូមិ​ដំណាក់​ពង្រ ឃុំ​ព្រៃ​វិហារ ស្រុក​គងពិសី ខេត្តកំពង់ស្ពឺ ។

ប្រជាពលរដ្ឋ ដែល​រស់នៅ​ក្បែរ​តំបន់​រោងចក្រ ក៏​ដូច​ជា អាជ្ញាធរ​មូលដ្ឋាន បាន​បញ្ជាក់​ដូច​គ្នា​ថា ពិតជា​មាន​ក្លិនឈួល​ថ្នាំ ហើយ​ម្តងម្កាល​ពិបាក​ទ្រាំ​ខ្លាំង​ណាស់ ។ ពួក​គាត់​មានការ​ព្រួយបារម្ភ​ចំពោះ​ការ​ប៉ះពាល់​ដល់​សុខភាព​ក្នុង​ការ​រស់នៅ ។

ជាមួយ​គ្នា​នេះ ក្រុមការងារ​របស់​ក្រសួងបរិស្ថាន ក៏​បាន​រក​ឃើញ​ថា​រោងចក្រ បាន​បើក​ដំណើ​ការ​តាំងពី​ដើមឆ្នាំ​២០២៥ ដោយ​ពុំ​មាន​លិខិតអនុញ្ញាត​ពាក់ព័ន្ធ​ការ​គ្រប់គ្រង​បរិស្ថាន​ពី​មន្ទីរ ឬ​ក្រសួងបរិស្ថាន​នោះ​ទេ ។ ការ​ទុកដាក់​វត្ថុធាតុដើម ផលិតផល និង​សំណល់ មិន​បាន​ត្រឹមត្រូវ បង្ក​ឱ្យ​មាន​ក្លិន​ទៅ​ក្នុង​បរិស្ថាន​ដោយ​ផ្ទាល់ ។

លើស​ពី​នេះ រោងចក្រ​ខាងលើ មិន​បាន​រៀបចំ​ប្រព័ន្ធ​បច្ចេកទេស​បរិស្ថាន ដូច​ជា ប្រព័ន្ធ​បឺត​ធូលី និង​ការ​បំពាក់​ឧបករណ៍​កាត់​បន្ថយ​ក្លិន​កខ្វក់ ។

រោងចក្រ​ខាងលើ​នេះ ប្រឈម​នឹង​បញ្ហា​ក្រុមការងារ​ជំនាញ​ក្រសួង បរិស្ថាន បាន​អនុវត្ត​វិធានការ​មួយ​ចំនួន ៖

– អគារផលិកម្មត្រូវរៀបចំ ជាបន្ទប់ខណ្ឌឱ្យដាច់ពីរវាង ផ្នែកផលិតកម្ម ផ្នែកស្តុកវត្ថុធាតុដើម និងផលិតផលសម្រេច

– ត្រូវបំពាក់ប្រព័ន្ធបឺតខ្យល់ និងឧបករណ៍ស្ទាក់ចាប់ធូលី និងក្លិនឱ្យបានគ្រប់គ្រាន់នៅផ្នែកផលិតកម្ម

– ធូលីដែលបានបឺតចេញពីច្រវ៉ាក់ផលិតកម្ម ត្រូវបញ្ចូលទៅក្នុងស៊ីឡូត្រឹមត្រូវ

– ត្រូវស្នើសុំលិខិតអនុញ្ញាត ពាក់ព័ន្ធនឹងការគ្រប់គ្រងបរិស្ថានពីមន្ទីរ ឬក្រសួងបរិស្ថាន ដើម្បីអនុវត្តបទដ្ឋានបរិស្ថានឱ្យបានត្រូវត្រូវ ។ ក្រុមការងារនឹងបន្តពិនិត្យ និងតាមដានការអនុវត្តវិធានការ ស្របទៅតាមក្រមបរិស្ថាន និងធនធានធម្មជាតិ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ