ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បង្ក្រា.បបានតែសត្វ ឯមនុស្សគេចបាត់ ឈ្មួញ​លួចនាំគោញីឈ្មោល១៧ក្បាលពីថៃចូលកម្ពុជា​

1 ថ្ងៃ មុន
  • បន្ទាយមានជ័យ

ខេត្ត​បន្ទាយ​មាន​ជ័យ ​៖ ​មាន​សត្វ​គោ​ញី​និង​ឈ្មោល​១៧​ក្បាល​ត្រូវ​បាន​ឈ្មួញ​លួច​នាំ​ចូល​ពី​ប្រទេស​ថៃ​មក​កម្ពុជា​ត្រូវ​បាន​មន្ត្រី​ចម្រុះ​ឃាត់​ទុក​នៅ​ថ្ងៃ​ទី​១៥ ខែ​ក​ក្កដា ឆ្នាំ​២០២៥​ស្ថិត​ភូមិ​សន្តិភាព ឃុំ​ទួល​ពង្រ ស្រុក​ម៉ា​ឡៃ​។ លោក ហ៊ុយ តូច…

ខេត្ត​បន្ទាយ​មាន​ជ័យ ​៖ ​មាន​សត្វ​គោ​ញី​និង​ឈ្មោល​១៧​ក្បាល​ត្រូវ​បាន​ឈ្មួញ​លួច​នាំ​ចូល​ពី​ប្រទេស​ថៃ​មក​កម្ពុជា​ត្រូវ​បាន​មន្ត្រី​ចម្រុះ​ឃាត់​ទុក​នៅ​ថ្ងៃ​ទី​១៥ ខែ​ក​ក្កដា ឆ្នាំ​២០២៥​ស្ថិត​ភូមិ​សន្តិភាព ឃុំ​ទួល​ពង្រ ស្រុក​ម៉ា​ឡៃ​។

លោក ហ៊ុយ តូច ប្រធាន​ការិយាល័យ​ផលិតកម្ម​និង​បសុព្យាបាល​ខេត្តបន្ទាយមានជ័យ​បាន​ប្រាប់​ថា​៖​ក្រោយ​ទទួល​បទបញ្ជា​យ៉ាង​ម៉ឺងម៉ាត់​បី​រាជរដ្ឋាភិបាល​កម្ពុជា​ហាម​ផ្តាច់​មិន​អោយ​នាំ​ទំនិញ​និង​សាច់​ផលិតផល​ៗ​និង​បន្លែ​ផ្លែ​ឈើ​គ្រប់​​ប្រ​ភេទ​មិន​អោយ​នាំ​ចូល​ពី​ប្រទេស​ថៃ ហើយ​មន្ត្រី​ជំនាញ​បាន​សហការ​ជាមួយ​អាជ្ញាធរ​ស្រុក​ម៉ា​ឡៃ បាន​ឃាត់​គោ​ញី​និង​ឈ្មោល​ចំនួន​១៧​ក្បាល​ដែល​ឈ្មួញ​លួចលាក់​នាំ​ចូល​ឆ្លង​ដែន​ពី​ប្រទេស​ថៃ​ចូល​មក​កម្ពុជា​ដោយ​ខុសច្បាប់​។

លោក​បាន​បញ្ជាក់​ថា​៖​ក្រោយ​មន្ត្រី​ចម្រុះ​ឃាត់​ចំនួន​១៧​ក្បាល​ដោយ​ខុសច្បាប់​ហើយ​ម្ចាស់​រឺ​ឈ្មួញ​ត្រូវ​បាន​គេចខ្លួន​អស់​បន្សល់​ទុកតែ​គោ​ត្រូវ​បាន​យក​មក​រក្សាទុក​នៅ​ការិយាល័យ​ផលិតកម្ម​និង​បសុព្យាបាល​ខេត្តបន្ទាយមានជ័យ និង​ស្រាវជ្រាវ​រក​ចាប់​ឈ្មួញ​រឺ​ម្ចាស់​គោ​ដើម្បី​ចាត់ការ​តាម​ច្បាប់​ដែល​ថ្លើមធំ​ហ៊ាន​នាំ​សត្វ​ពី​ថៃ​ចូល​មក​កម្ពុជា​ដោយ​ខុសច្បាប់​។

លោក ហ៊ុយ ទូច បាន​បញ្ជាក់​ថា​៖​មន្ត្រី​ជំនាញ​និង​សហការ​ជាមួយ​អាជ្ញាធរ​និង​កងកម្លាំង​ដែល​កំពុង​ឈរ​​ជើង​តាម​បន្ទាត់​ព្រំដែន​ត្រូវ​ចូលរួម​ទប់ស្កាត់​សត្វ​គោ​និង​សាច់​ផលិតផល​ត្រូវ​បាន​ហាមឃាត់​មិន​អោយ​នាំ​ចូល​មក​កម្ពុជា​ហើយ​ត្រូវ​ពង្រឹង​ការ​ទប់ស្កាត់​មិន​អោយ​នាំ​ចូល​មក​កម្ពុជា​ឡើយ​​ ។​

ព័ត៌មានលម្អិតនឹងមានផ្សាយនៅលើទំព័រកាសែតកោះសន្តិភាព ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ