អតិផរណាឥណ្ឌូណេស៊ីកើនដល់៤,៥៨%ក្នុងខែសីហា
ប្រទេសឥណ្ឌូណេស៊ីនិយាយកាលពីថ្ងៃចន្ទថា អតិផរណាឡើងខ្ពស់នៅក្នុងខែសីហា ខណៈដែលតម្លៃម្ហូបអាហារឡើងថ្លៃអំឡុងពេលប្រារព្ធពិធីបុណ្យអេដអាល់ហ្វីត្រ(Eid al-Fitr) ។តាមទីភ្នាក់ងារស្ថិតិកណ្តាលឱ្យដឹងថា សន្ទស្សន៍តម្លៃទំនិញប្រើប្រាស់មានចំនួន៤,៥៨%កាលពីខែមុនកើនឡើងពី៤,៥៦%កាលពីខែកក្កដា ។
ចែករំលែកព័តមាននេះ