ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កំណើន​​​វិស័យ​​ផលិត​កម្ម​​​ឥណ្ឌា​​ធ្លាក់​ចុះ​​​ដល់​ទៅ​​៩​ខែ​

12 ឆ្នាំ មុន

តាម​ការ​​​អង្កេត​​​ផ្នែក​ពាណិជ្ជ​កម្ម​​​បាន​បង្ហាញ​​​ថា កំណើន​​នៅ​ក្នុង​វិស័យ​ផលិត​កម្ម​​​​​ឥណ្ឌា​​ធ្លាក់​ចុះ​​​ដល់​ទៅ​៩ខែ​​គិត​ត្រឹម​ខែ​សីហា​ ខណៈ​​​ដែល​ការ​​​បញ្ជា​ទិញ​​​ថយ​ចុះ​​នៅ​ក្នុង​ខែ​​ទី​២ ​។ សន្ទស្សន៍​​ផលិត​​​​កម្ម​​Puchasing Manager’Index សម្រាប់​​​ខែ​ទី​​២​ធ្លាក់​ចុះ​​​ដល់​​​៥២,៨%​​នៅ​ក្នុង​ខែ​សីហា​ ដែល​ជា​​កម្រិត​​​មួយ​ទាប​​បំផុត​​​ចាប់​តាំង​​​ពី​ខែ​វិច្ឆិកា​ឆ្នាំ​មុន​ ។

លោក​ លេហ្វ​ អេស្កេ​​ហ្សែន​ សេដ្ឋ​វិទូប្រចាំ​​ស្ថាប័ន HSBC ​ថ្លែង​ថា ​សន្ទុះ​ល្បឿន​​នៅ​ក្នុង​​​​វិស័យ​ផលិត​កម្ម​​​​បាន​ធ្លាក់​ចុះ​​ដោយសារ​​​​​តម្រូវ​ការ​​ក្រៅ​ប្រទេស​​​​ធ្លាក់​ចុះ​​​ដែរ ​ហើយ​ការ​ថយ​ចុះ​នៃ​ទិន្ន​​ផល​​​បង្ក​ឡើង​​ដោយ​ការ​​ខក​ខាន​​​ផ្គត់​ផ្គង់​​​អគ្គិសនី​​​កាល​ពីដើម​​​​ខែ​សីហា ​។ ក្នុង​នោះ​​រដ្ឋ​ចំនួន​​​១៦​​នៅ​ភាគ​ខាង​​ជើង​ឥណ្ឌា​​ ផ្ទះ​សំបែង​​រាប់​លាន​​ខ្នង​ត្រូវ​​​បាន​ដាច់​ចរន្ត​អគ្គិសនី​ ។

តាម​ទិន្នន័យ​​មួយ​បង្ហាញ​ថា សេដ្ឋ​កិច្ច​ឥណ្ឌា​​កើន​៥,៥%​​​នៅ​ក្នុង​ត្រី​មាស​​​ខែ​​មិថុនា​ ស្ទើរ​​​តែ​ឈាន​​​ដល់​ល្បឿន​​​ទាប​​​បំផុត​​​​នៅ​ក្នុង​រយៈ​​ពេល​​៣​ឆ្នាំ​​​កន្លង​មក​នេះ​ ។ តំបន់​អឺរ៉ុប​​​ដែល​ជា​​​ដៃ​គូ​​ពាណិជ្ជ​​​កម្ម​​​ធំ​បំផុត​​​របស់​ឥណ្ឌា​​​បាន​ធ្លាក់​​ទៅ​ក្នុង​វិបត្ត​ិ​​​បំណុល​​​ដែល​ចាប់​ផ្តើមឡើង​នៅ​ក្រិកហើយ​ទំនង​ជា​​ប៉ះ​ពាល់​​​ដល់​កំណើន​​​សេដ្ឋ​កិច្ច​​​ក្នុង​បណ្តា​​​​ប្រទេស​​ដែល​មាន​សេដ្ឋ​កិច្ច​​​ធំ​ៗ​ដូចជា​ ​​បារាំង​ និង​​អាល្លឺម៉ង់​ ហើយ​មិនតែ​ប៉ុណ្ណោះ​​​ក៏​បង្ក​​​​​ហានិភ័យ​​ដល់​សេដ្ឋ​កិច្ច​​​ឥណ្ឌា​ផង​ដែរ​ ៕