ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កុង​តា​ឌ័រ​ឈ្នះ​ដំណាក់​ទី​១៧​ប្រណាំង​កង់ Tour of Spain

12 ឆ្នាំ មុន

កី​ឡា​ករ​អេ​ស្ប៉ាញ​​អាល់​​បឺ​​តូ កុង​​តា​​ឌ័រ​​​បាន​​​បង្ហាញ​​ឱ្យ​​ឃើញ​​នូវ​​ភាព​​ខ្លាំង​​រ​បស់​​ខ្លួន​​ជា​ដដែល​បន្ទាប់​ពី​បាន​យក​ឈ្នះ​​ដំណាក់​ទី​១៧​​​​នៃ​​​ក្រប​ខណ្ឌ​​​​​ Tour of Spain​​​​ ​កាល​ពី​ថ្ងៃពុធ​​​ទី៥​​​​​​​​ខែកញ្ញា​​​​កន្លង​មក​នេះ​ ​។ ការ​ប្រណាំង​ក្នុង​ដំ​ណាក់​ខាង​លើ​​​នេះ​​ត្រូវ​បាន​បញ្ចប់​នៅ​ទី​ក្រុង​ ​Fuente Déប្រ​ទេស​អេស្ប៉ាញ ។

កី​ឡា​ករ​អេ​ស្ប៉ាញ​​អាល់​​បឺ​​តូ កុង​​តា​​ឌ័រ​​​បាន​​​បង្ហាញ​​ឱ្យ​​ឃើញ​​នូវ​​ភាព​​ខ្លាំង​​រ​បស់​​ខ្លួន​​ជា​ដដែល​បន្ទាប់​ពី​បាន​យក​ឈ្នះ​​ដំណាក់​ទី​១៧​​​​នៃ​​​ក្រប​ខណ្ឌ​​​​​ Tour of Spain​​​​ ​កាល​ពី​ថ្ងៃពុធ​​​ទី៥​​​​​​​​ខែកញ្ញា​​​​កន្លង​មក​នេះ​ ​។ ការ​ប្រណាំង​ក្នុង​ដំ​ណាក់​ខាង​លើ​​​នេះ​​ត្រូវ​បាន​បញ្ចប់​នៅ​ទី​ក្រុង​ ​Fuente Déប្រ​ទេស​អេស្ប៉ាញ ។

​កុង​តា​ឌ័រ​ដែល​ជា​អ្នក​ជិះ​កង់​ឱ្យ​​ក្រុម​ Saxo Bankបាន​យក​ឈ្នះ​ដំណាក់​ដែល​មាន​ចម្ងាយ​ផ្លូវ១៨៧.៣​​​​គីឡូ​ម៉ែត្រ​ចេញ​ដំណើរ​ពី​ទី​ក្រុង ​Santanderឆ្ពោះ​ទៅ​កាន់​ទី​ក្រុង ​Fuente Dé ​ប្រ​​ទេស​អេស្ប៉ាញ​​​​​ដោយ​ប្រើ​អស់​ថិរវេ​លា​​៤ម៉ោង​២៩​នាទី​និង​២០​វិនាទី​​យក​ឈ្នះ​កីឡា​ករមិត្ត​រួម​ជាតិ Alejandro Valverde​​​ជិះឱ្យ​ក្រុម Movistar Teamដែល​បាន​ប្រើ​ថិរវេលា​ច្រើន​ជាង ៦​វិ​នា​ទី​ ​​​​ស្មើ​ជា​មួយ​​កីឡាករកូ​ឡុំ​ប៊ី​ Sergio Luis Henao Montoyaដែលជិះ​ឱ្យ​ក្រុម​ប្រ​ណាំង​ Sky Procycling ។​​

ថ្លែងបន្ទាប់​ពី​ទទួល​បាន​ជ័យជម្នះ​​ កុង​តា​ឌ័រ​បាន​បញ្ជាក់​ដោយ​ក្តី​រីក​រាយ​ថា​៖«បើ​និយាយ​ឱ្យ​ពិត​ប្រា​កដ​នោះ ខ្ញុំ​មិន​ទាន់​បាន​ត្រៀម​ខ្លួន​ឱ្យ​បាន​ល្អ​បំ​ផុត​នោះ​ទេ ប៉ុន្តែ​បំណង​ចង់​ឈ្នះ​ពិត​ជា​មាន​ ។​ ត្រឹម​ចំ​ណាត់​លេខ២​ក៏​ល្អ​ដែរ តែ​ឈ្នះ​ដូចជា​ពេល​នេះ​ពិត​ជា​ល្អ​កាន់​តែ​ខ្លាំង ។ ខ្ញុំ​គិត​ថា ពេល​នេះ​ខ្ញុំ​កំពុង​តែ​បោះ​ជំ​ហ៊ាន​ទៅ​មុខ​ ។ ខ្ញុំ​សូម​ផ្ញើ​ជ័យ​ជម្នះ​នេះ​ជូន​អ្នក​គ្រប់​គ្នា​ដែល​គាំ​ទ្រ​ខ្ញុំ »។
ជ័យ​ជម្នះ​របស់​កីឡាករ​កុង​តា​ឌ័រ​​ក្នុង​ដំណាក់​នេះ​ ពិត​ជា​មានន័យ​ខ្លាំង​ណាស់​ដ្បិត​វា​​អាច​ជួ​យ​​ឱ្យ​​រូប​គេ​យក​ឈ្នះ​​ការ​នាំ​មុខ​នៅ​លើ​តារាង​ថិរវេលា​សរុប​ទៀត​ផង​ ។
ឆ្លង​កាត់​ការ​ប្រណាំង​ចំនួន​១៧ដំណាក់​មក​នេះកុង​តា​ឌ័រ​​បាន​ប្រើ​អស់​​ថិរវេលា​តិច​ជាង​គេ​បំផុត​គឺ៦៨ម៉ោង០៧នា​ទី​និង៥៤​វិនាទី​នាំ​មុខ​កីឡាករមិត្ត​រួម​ជាតិ​ Alejandro Valverde ​ដែល​បាន​ប្រើ​ថិ​រវេល​ា​ច្រើន​ជាង១នា​ទី​និង​៥២​​វិ​នាទី​។​​​​ ស្ថិត​នៅ​លំ​ដាប់​ទី​៣​គឺ​ជា​កីឡាករ​អេស្ប៉ាញ​ដដែល ។     Joaquim Rodriguez​ដែល​ជិះ​កង់ឱ្យ​ក្រុម Katusha Teamប្រើ​ថិរវេលា​ច្រើន​ជាង​កីឡាករកុង​តា​ឌ័រ​​ ២នា​ទី​និង​២៨​​​វិ​នាទី​​ ។

សូម​បញ្ជាក់​ថា​ការ​ប្រណាំងកម្ម​វិធី​ Tour of Spain​​ឆ្នាំ​នេះ​ចែក​ចេញ​ជា​២១​​ដំណាក់​និង​មាន​ចម្ងាយ​ផ្លូវ​សរុប​៣៣៦០​គីឡូ​ម៉ែត្រ​។ ដោយ​ឡែក​ដំ​ណាក​​់​ទី​១៨ដែល​ជា​ដំ​ណាក់បន្ត​​មាន​ចម្ងាយ​ផ្លូវ២០៤.៥​​​គីឡូ​ម៉ែត្រ​ចេញ​ដំណើរ​ពី​ទី​ក្រុង​ Aguilar de Campoo​​ឆ្ពោះ​ទៅ​កាន់​ទី​ក្រុង ​Valladolid ប្រ​​ទេស​អេស្ប៉ាញ​​ ៕