ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សា​​រ៉ា​ប៉ូ​វ៉ា​និង​នាង​ស៊េរី​ណា​ឈាន​ចូល​ដល់​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ​ប្រកួត​វាយ​កូន​បាល់ ​U.S. ​Open

12 ឆ្នាំ មុន

កីឡាការិ​នី​រុស្ស៊ី​ម៉ា​រី​យ៉ា សារ៉ា​ប៉ូ​វ៉ា​​​បាន​ឈាន​ចូល​ដល់​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ​ក្រប​ខណ្ឌ U.S. Open​ជា​លើក​ទី​១​របស់​ខ្លួន​ចាប់​តាំង​ពី​ឆ្នាំ​២០០៦​បន្ទាប់​ពី​បាន​បំ​បាក់​កីឡាការិនីបា​រាំង​Marion Bartoli​នៅ​វគ្គ​១/៤​ផ្តាច់​ព្រ័ត្រ​កាល​ពី​ថ្ងៃ​ពុធ​ទី​៥​កញ្ញា​កន្លង​មក​នេះ ។ ស្រប​ពេល​ជា​មួយ​គ្នា​នោះ​​​ កីឡាការិនី​ម្ចាស់​ផ្ទះ​ស៊េរី​ណា វី​លៀម​ក៏​ទទួល​បាន​​ភាព​រីក​រាយ​ឡើង​ទៅ​វគ្គ​បន្ត​ផង​ដែរ ។

កីឡាការិ​នី​រុស្ស៊ី​ម៉ា​រី​យ៉ា សារ៉ា​ប៉ូ​វ៉ា​​​បាន​ឈាន​ចូល​ដល់​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ​ក្រប​ខណ្ឌ U.S. Open​ជា​លើក​ទី​១​របស់​ខ្លួន​ចាប់​តាំង​ពី​ឆ្នាំ​២០០៦​បន្ទាប់​ពី​បាន​បំ​បាក់​កីឡាការិនីបា​រាំង​Marion Bartoli​នៅ​វគ្គ​១/៤​ផ្តាច់​ព្រ័ត្រ​កាល​ពី​ថ្ងៃ​ពុធ​ទី​៥​កញ្ញា​កន្លង​មក​នេះ ។ ស្រប​ពេល​ជា​មួយ​គ្នា​នោះ​​​ កីឡាការិនី​ម្ចាស់​ផ្ទះ​ស៊េរី​ណា វី​លៀម​ក៏​ទទួល​បាន​​ភាព​រីក​រាយ​ឡើង​ទៅ​វគ្គ​បន្ត​ផង​ដែរ ។​

នៅ​លើ​ទី​លាន​ប្រ​កួត USTA Billie Jean King National Tennis Centerស្ថិត​ក្នុង​ទី​ក្រុង​ញូវ​យ៉ក ​សារ៉ា​​ប៉ូ​វ៉ា​ក្នុង​នាម​ជាម្ចាស់​ជើង​ឯក​នេះ​កាល​ពី​ឆ្នាំ​២០០៦​បាន​យក​ឈ្នះ​នាង Bartoli​ក្នុង​លទ្ធផល​៣-៦,៦-៣​​និង​៦-៤​​ឆ្លង​ផុត​វគ្គ​១/៤​ផ្តាច់​ព្រ័ត្រ​ដោយ​ក្តី​រីក​រាយ។ នាង​បាន​ថ្លែង​ថា​៖«ខ្ញុំ​បាន​ព្យាយាម​មិ​ន​គិត​ពី​ការ​ពន្យា​ពេល​ការ​ប្រ​កួត​នោះ​ទេ​ ។ ប៉ុន្តែ​​វា​ជា​រឿង​ល្អ​មួយ​ដែល​យើង​សម្រាក​អស់​មួយ​យប់​ហើយ​វិល​មក​ប្រ​កួត​ជា​ថ្មី »។

ជា​មួយ​នឹង​ជ័យ​ជម្នះ​លើក​នេះ​ នាំ​ឱ្យ​នាង​សារ៉ា​ប៉ូ​វ៉ា​កាន់​តែ​ខិត​ចូល​ទៅ​រក​ពាន​ជើង​ឯក​ជា​ថ្មី ។ កាល​ពី​ខែ​មិថុ​នា​​ នាង​បាន​យក​ឈ្នះ​ពាន​ក្រប​ខណ្ឌ French Open បន្ទាប់​មក​ក្នុង​ខែ​សី​ហា​ នាង​ក៏​បាន​យក​ឈ្នះ​​មេដាយ​ប្រាក់​កីឡា​អូ​ឡាំ​ពិក​ក្រុង​ឡុង​នៅ​ប្រ​ទេស​អង់​គ្លេស​ ។ សមិទ្ធផល​ទាំង​នេះ​បាន​ធ្វើឱ្យ​ប្រ​ជា​ប្រិយ​ភាព​របស់​នាង​ឡើង​មួយ​កម្រិត​ថែម​ទៀត ។​ និយាយ​ជា​រួម​ នៅ​ឆ្នាំ​នេះ​ មិន​មាន​អ្នក​ណា​ម្នាក់​យក​ឈ្នះ​នាង​ក្នុង​កម្ម​វិធី​ប្រ​កួត​ណា​មួយ​នៅ​ឡើយ​ទេ ។​ ប៉ុន្តែ​ការ​ប្រ​កួត​ក្នុង​វគ្គ​នេះ​ នៅ​សិត​ដំ​បូង​នាង​ធ្វើ​មិន​បាន​ល្អ​ឡើយ ។ នាង​បាន​ថ្លែង​ថា ៖«ខ្ញុំ​មិន​មាន​អា​រម្មណ៍​ល្អ​នោះ​ទេ​ដែល​​បន្ត​ប្រកួត​ជា​ថ្មី​​ដោយ​ខ្លួន​ឯង​ចាញ់​​សិត​ទី​១​នោះ ។ ទោះ​ជា​យ៉ាង​ណា ជា​មួយ​នឹង​សំ​ណាង​បន្តិច​បន្តួច​ ខ្ញុំ​នៅ​តែ​អាច​ឆ្លង​ផុត​វគ្គ​នេះ​ »។

នៅ​វគ្គ​បន្ទាប់​ នាង​នឹង​ប៉ះ​ជា​មួយ​កីឡាការិនី​លំ​ដាប់​ទី​១​ពិភពលោក​វិច​តូ​រី​យ៉ា អា​ហ្សា​រេន​កា ។ បង្ហាញ​ពី​ចំ​ណាប់​អា​រម្មណ៍​របស់​ខ្លួន​ក្នុង​ការ​ជួប​ជា​មួយ​អា​ហ្សា​រេន​កា​លើក​នេះ សារ៉ា​ប៉ូ​វ៉ា​បាន​បញ្ជាក់​ថា ៖«កាល​ពី​ប្រ​កួត​ក្នុង​ក្រប​ខណ្ឌ Australian Open អា​ហ្សា​រេន​កា​បាន​ផ្តួល​ខ្ញុំ​ដោយ​ងាយ​ស្រួល ។ ដូច្នេះ​ នេះ​ជា​ពេល​ដែល​ខ្ញុំ​ត្រូវ​សង​សឹក​នាង​វិញ »។​

ចំណែក​នាង​ស៊េរី​ណា វី​លៀម​ដែល​ជា​ម្ចាស់​ជើង​ឯក​ U.S. Open​៣​ជំ​នាន់​បាន​យក​ឈ្នះ​កីឡាការិនី​ស៊ែ​ប៊ី​អា​ណា អុី​វ៉ា​ណូ​វិច​ក្នុង​លទ្ធផល ៦-១​និង​៦-៣ដោយ​ប្រើ​ពេល​ ៥៨​នា​ទី​ ។ នេះ​ជា​លើក​ទី​៤​ហើយ​ដែល​នាង​ឈាន​ចូល​ដល់​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ​ក្រប​ខណ្ឌ U.S. Open​និង​ជា​លើក​ទី​២២​នៃ​ក្រប​ខណ្ឌធំ​ទាំង​៤ ។ នៅ​វគ្គ​បន្ទាប់​ នាង​នឹង​ប៉ះ​ជា​មួយ​កីឡាការិនី​អុី​តា​លី Sara Errani​ដែល​បាន​យក​ឈ្នះ​កីឡា​ការិ​នី​មិត្ត​រួម​ជាតិ​ខ្លួន Roberta Vinciក្នុង​លទ្ធផល ៦-២​និង​៦-៤ ។ សម្រាប់​ Errani​នាង​គឺ​ជា​កីឡាការិនី​អុីតា​លី​ដំ​បូង​គេ​ហើយ​ដែល​បាន​ឈាន​ចូល​ដល់​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ U.S. Open ។ និយាយ​ពី​ការ​ជួប​ជា​មួយ​នាង​ Errani​ ស៊េរី​ណា​បាន​បញ្ជាក់​ថា ៖«នេះ​ជា​ការ​ចាប់​គូ​ដ៏​ល្អ​មួយ ។ នាង Errani​គឺ​ជា​ជើង​ខ្លាំង​ មាន​បច្ចេក​ទេស​ប្រ​កួត​ល្អ​និង​រហ័ស​រហួន »។​

ដោយ​ឡែក​លទ្ធផល​នៃ​ការ​ប្រ​កួត​ឯកត្ត​ជន​ផ្នែក​បុរស​វិញ  អ៊ែន​ឌី មូ​រ៉េ​បំ​បាក់​កីឡាករ​ក្រូ​អា​ស៊ី Marin Cilicក្នុង​លទ្ធផល ៣-៦,​៧-៦៦-២​និង​៦-០ ។ កីឡាករ​អង់​គ្លេស​រូប​នេះ​បាន​ថ្លែង​ថា​៖«ខ្ញុំ​ធ្លាប់​ឆ្លង​កាត់​ការ​ប្រ​កួត​ពិ​បាកៗ​ជាច្រើន​ ហើយ​គ្រប់​​ពេល ខ្ញុំ​តែង​តែ​បាន​ជោគជ័យ »។​នៅ​វគ្គ​បន្ទាប់​ មូ​រ៉េ​នឹង​ជួប​ប្រ​កួត​ជា​មួយ​រ៉ូ​ជើ ហ្វេដឺរ័រឬ Tomas Berdych  ៕