គណបក្សប្រជាធិបតេយ្យអាមេរិកបានបើកធ្វើកាលពីថ្ងៃទី៤ កញ្ញា នូវសមាជជាតិឆ្នាំ២០១២ របស់ខ្លួន នៅទីក្រុងCHARLOTTE រដ្ឋការ៉ូលីនខាងជើងដែលនៅទីនោះប្រធានាធីបតីចប់អាណត្តិលោកបារ៉ាក់អូបាម៉ា ត្រូវប្រកាសជាផ្លូវការជាបេក្ខជនប្រធានាធិបតីរបស់គណបក្សសម្រាប់ការបោះឆ្នោតនាថ្ងៃទី៦ វិច្ជិកា ខាងមុខនេះ ។
ក្នុងពេលបើកសមាជជាតិនោះប្រធានគណបក្សប្រជាធិបតេយ្យលោកស្រីDEBBIE WASSERMAN SCHULTZ ថ្លែងថា រយៈពេល៣ខែខាងមុខនេះទៀតយើងត្រូវប្រកាន់នយោបាយដ៏បើកចំហបំផុតនិងងាយអនុវត្តបំផុតមួយនៃប្រវត្តិសាស្ត្រ ។ ពួកប្រជាធិបតេយ្យសង្ឃឹមថាសមាជនោះនឹងបង្កើននូវសមានចិត្តថ្មីចំពោះលោកអូបាម៉ា ហើយនឹងជួយឱ្យលោកបានទទួលជោគជ័យក្នុងរដ្ឋគន្លឹះការ៉ូលីនខាងជើងពេលបោះឆ្នោតប្រធានាធិបតី ។ យោងតាមពួកអ្នករៀបចំថា ប្រតិភូជាង៦.០០០នាក់ចូលរួមក្នុងសមាជនោះ ។
យោងតាមការស្ទាបស្ទង់មតិនាពេលថ្មីៗនេះបង្ហាញថា ការកែទម្រង់ខាងសុខាភិបាលនិងនយោបាយអន្តោប្រវេសន៍ដែលមិនឱ្យមានការតឹងតែងពេក ប្រជាប្រិយភាពរបស់លោកអូបាម៉ាឡើងខ្ពស់ជាងគូប្រជែងនៃគណបក្សសាធារណរដ្ឋលោកមីត រ៉ូមនីក្នុងចំណោមអ្នកបោះឆ្នោតជានារី និងពួកអ្នកមានប្រភពពីអាមេរិកឡាទីននៅបណ្តារដ្ឋគន្លឹះដូចជាការ៉ូលីន ខាងជើងជាដើម ។ ក្នុងសមាជនោះស្ត្រីទី១របស់អាមេរិកលោកស្រីមីសែលអូបាម៉ាដែលជាអ្នកមានប្រជាប្រិយភាពខ្ពស់ក៏ឡើងថ្លែងសុន្ទរកថាមួយជួយរកសំឡេងឱ្យស្វាមីលោកស្រីដែរ ៕
ចែករំលែកព័តមាននេះ