ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សេដ្ឋ​កិច្ច​​អង់​គ្លេស​បន្តធា្លក់​ចុះ​​ត្រូវ​ការ​វិធានការពី​រដ្ឋា​​ភិបាល​

13 ឆ្នាំ មុន

សភា​ពាណិជ្ជ​កម្ម​អង់​គ្លេស​ (BCC)​ដែល​ជា​អង្គការពាណិជ្ជ​កម្ម​ឈាន​មុខគេ ​បាន​ទម្លាក់​ការ​ព្យាករ​​កំណើន​​សេដ្ឋ​កិច្ច​អង់​គ្លេស​​កាលពី​ថ្ងៃ​សុក្រ​ដោយ​ស្នើ​សុំ​ឱ្យ​មាន​សកម្ម​​ភាព​ច្បាស់លាស់​ពី​​រដ្ឋា​ភិបាល​អង់គ្លេស​ដើម្បី​បញ្ចៀស​ប្រទេសចេញ​ពី​វិបត្តិ​​នាពេល​បច្ចុប្ប​ន្ន ។ ​BCC ​ដែល​តំណាង​ឱ្យ​​ក្រុម​ហ៊ុន​ជាង​១០​ម៉ឺន​​នៅ​ក្នុង​ប្រទេស​ ​បាន​សន្និ​ដ្ឋាន​ថា ​ផលិត​ផលក្នុងស្រុក​នៅ​ក្នុង​ឆ្នា​ំ​២០១២​ ធ្លាក់​ចុះ​​

សភា​ពាណិជ្ជ​កម្ម​អង់​គ្លេស​ (BCC)​ដែល​ជា​អង្គការពាណិជ្ជ​កម្ម​ឈាន​មុខគេ ​បាន​ទម្លាក់​ការ​ព្យាករ​​កំណើន​​សេដ្ឋ​កិច្ច​អង់​គ្លេស​​កាលពី​ថ្ងៃ​សុក្រ​ដោយ​ស្នើ​សុំ​ឱ្យ​មាន​សកម្ម​​ភាព​ច្បាស់លាស់​ពី​​រដ្ឋា​ភិបាល​អង់គ្លេស​ដើម្បី​បញ្ចៀស​ប្រទេសចេញ​ពី​វិបត្តិ​​នាពេល​បច្ចុប្ប​ន្ន ។ ​BCC ​ដែល​តំណាង​ឱ្យ​​ក្រុម​ហ៊ុន​ជាង​១០​ម៉ឺន​​នៅ​ក្នុង​ប្រទេស​ ​បាន​សន្និ​ដ្ឋាន​ថា ​ផលិត​ផលក្នុងស្រុក​នៅ​ក្នុង​ឆ្នា​ំ​២០១២​ ធ្លាក់​ចុះ​​០,៤%​ ហើយ​នៅក្នុងឆ្នាំ​២០១៣​ខាង​មុខ​​កើន​បាន​តែ​១,២%​​ប៉ុណ្ណោះ ។ ​តួ​លេខ​នេះ​គឺ​វា​​ស្រប​​ទៅ​នឹង​ការព្យាករ​របស់​សហព័ន្ធ​ឧស្សា​ហ​កម្ម​​អង់​គ្លេស​ដែល​បាន​ព្យាករ​កាលពី​ថ្ងៃ​ព្រហស្បតិ៍ ។ ​

សហ​ព័ន្ធ​ឧស្សា​ហកម្ម​នេះ​និយាយ​ថា​ អត្រា​អត់​ការងារ​ធ្វើ​​ទំនង​ជា​កើន​ដល់​១៨៦.០០០​នាក់​ចន្លោះ​ត្រី​មាស​ទី​២​និងទី​៣​ឆ្នាំ​នេះ​ ។ ​ប៉ុន្តែ​សម្រាប់​វិស័យ​សំណង់វិញ ​​ជា​ដំណឹង​​មួយ​ដ៏​​អាក្រក់​​បើតាម​ការព្យាករ​ធ្លាក់ដល់​ទៅ​១,៧%​​ នៅក្នុង​ឆ្នាំ​២០១២​នេះ ​។ ​​ក្រុមនេះ​បាន​ស្នើ​សុំ​ឱ្យ​រដ្ឋា​ភិបាល​ផ្តល់​ការអនុគ្រោះ​​ការ​ហូត​ពន្ធ​​សម្រាប់​ការ​ចំណាយ​លើ​ហេដ្ឋា​រចនា​សម្ព័ន្ធ​ដូចជា​គ្រឿ​ង​ចក្រ​​ជា​ដើម​និង​បន្ធូរបន្ថយ​​វិ​ភាគ​ទាន​ធានា​រ៉ាប់រង​ជាតិដើម្បី​លើក​ទឹក​ចិត្ត​​ការ​បង្កើត​ការងារ ។ ​​

កាល​ពីថ្ងៃ​ព្រហស្បតិ៍​​កន្លងទៅ​ ​សហព័ន្ធ​​ឧស្សាហ​កម្មអង់គ្លេស​​និយាយ​ថា ​ផលិត​ផល​ក្នុង​ស្រុក​សរុប​អង់​គ្លេស​​ធ្លាក់​ចុះ​០,៣%​​នៅក្នុងឆ្នាំ​នេះ ​ហើយ​​នៅ​ឆ្នាំ​២០១៣​ខាងមុខ​នឹងកើន​១,២%​ ។ ​​ប្រទេស​អង​់គ្លេស​​កំពុង​​តែ​វិល​វល់​នឹង​ការធ្លាក់​ចុះ​ផ្នែក​សេដ្ឋកិច្ច ហើយ​បើ​តាម​តួលេខ​​ផ្លូវការ​បង្ហាញ​ថា សេដ្ឋកិច្ច​ក្នុងប្រទេស​ធ្លាក់​ចុះ​០,៥%​ នៅក្នុង​ត្រី​មាស​ទី​២​ឆ្នាំ​​នេះ ៕