ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អង្ករ និង​ស្រូវ​នៅ​​ខេត្ត​ចំនួន​៣​ជាប់​ព្រំដែន​​កក​ស្ទះ​៣​ថ្ងៃ​ដោយ​ថៃ​បិទ​ការ​នាំ​ចូល​

12 ឆ្នាំ មុន

ក្រុងប៉ោយប៉ែត ៖ ប្រភព​ព័ត៌​មាន​តាម​បន្ទាត់​ព្រំដែន​​បាន​ឱ្យ​ដឹងថា ​អង្ករ និង​ស្រូវ​នៅ​ខេត្ត​ចំនួន​៣ ​ជាប់​គ្នា គឺ​ខេត្ត​​បន្ទាយ​មាន​ជ័យ ​បាត់​ដំបង និង​ប៉ៃលិន ឈម​នឹង​​ខេត្ត​២​របស់​ប្រទេសថៃ គឺ​ខេត្ត​ស្រះកែវ ​និងចាន់​បុរី ​កំពុង​មាន​ការ​កក​ស្ទះ​រាប់​សិប​ឡាន​​ដែល​ការ​កក​ស្ទះ​នេះ​កើត​ឡើង​​រយៈ​ពេល​​៣​ថ្ងៃ​មក​ហើយ គឺ​​តាំង​ពី​​​ថ្ងៃទី​៣ រហូត​ដល់​ថ្ងៃ​ទី​៥ កញ្ញា ២០១២ ​ដោយ​សារ​ការ​បិទ​​មិន​ឱ្យ​​នាំ​ចូល​​ពីភាគី​ថៃ ។

ស្របពេល​​ដែល​មាន​ប្រភព​អះអាង​​ថា អង្ករ និង​ស្រូវ​នៅ​​បន្ទាត់​ព្រំដែន​​មាន​ការ​កក​ស្ទះ​នៅ​ព្រំដែន​​ក្នុង​ខេត្ត​បន្ទាយ​មានជ័យ ដូច​ជាច្រក​របៀង​ភូមិ​​ជោគ​ជ័យ​​ ច្រក​អូរ​បីជាន់​ក្នុង​ស្រុក​អូរ​ជ្រៅ​ក៏​ដូច​ជាច្រក​​មួយ​ចំនួន​ទៀត​ក្នុង​ស្រុក​ថ្មពួក គេ​ឃើញ​រថយន្ត​​ផ្ទុក​អង្ករ​ និង​ស្រូវ​ជាច្រើន​គ្រឿង​បាន​ចត​ត្រៀប​ត្រា​កក​ស្ទះ​មិនអាច​នាំ​ចេញ​បាន ។ តាម​លោក​​សួង មឿន មេ​ឃុំ​អូរ​បីជាន់ បាន​ប្រាប់​កោះសន្តិ​ភាពថា ការ​បិទ​​មិន​ឱ្យ​នាំ​ចូល​​អង្ករ និង​ស្រូវ​នៅ​បន្ទាត់​ព្រំដែន​​ក្នុង​ឃុំអូរ​បីជាន់ ពី​សំណាក់​​ភាគីថៃ​​បាន​កើតឡើង​​រយៈ​ពេល​៣​ថ្ងៃ​មក​ហើយ ​ដោយ​​ការ​​បិទ​មិន​ឱ្យ​នាំ​ចូល​ស្រូវ និង​អង្ករ​​នោះ​ភាគីថៃ​មិន​បាន​ប្រាប់​ពី​មូល​ហេតុ​ទេ ។ ប្រភព​បន្ត​ថា​ ពី​មុន​មាន​ការ​នាំ​ចូល​ស្រូវអង្ករ​រាល់​ថ្ងៃពី​កម្ពុជា ទៅថៃ តាម​បន្ទាត់​ព្រំដែន​ពុំដែល​មាន​ការ​ផ្អាក​ដូច្នេះ​ឡើយ​ ។

ព័ត៌​មាន​លំអិត​នឹ​ង​​ផ្សាយជូន​នៅពេល​ក្រោយ ​នៅ​លើ​ទំព័រកាសែតកោះ​​​សន្តិ​​ភាព និង​​នៅ​​តាម​វិទ្យុ​សំឡេង​កោះ​សន្តិ​ភាព FM 87.75 រាជធានី​ភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕