រាជធានីភ្នំពេញ ៖ ជនសង្ស័យលួចចំនួន៣នាក់ ត្រូវប៉ូលិសប៉ុស្តិ៍ផ្សារដេប៉ូទី២ ចាប់ខ្លួនជាបន្តបន្ទាប់ ដែល២នាក់ចាប់ខ្លួននៅវេលាម៉ោង៥ និង៥០នាទីល្ងាចថ្ងៃទី៤ កញ្ញា ២០១២ និងម្នាក់ចាប់ខ្លួនកាលពីវេលាម៉ោង១០ព្រឹកថ្ងៃទី៥ កញ្ញា ខណៈដែលក្រុមជនសង្ស័យនេះជិះម៉ូតូម៉ាកវ៉េវ ពណ៌ក្រហមមួយគ្រឿង ធ្វើសកម្មភាពដើរលួចនៅតាមផ្លូវលេខ១៣៨ សង្កាត់ផ្សារដេប៉ូទី២ ខណ្ឌទួលគោក ហើយប្រទះនឹងកម្លាំងសមត្ថកិច្ច ។
ជនសង្ស័យដែលត្រូវចាប់ខ្លួន១-ឈ្មោះវុត្ថា បូរ៉ា ហៅស៊ើម ភេទប្រុស អាយុ២៣ឆ្នាំ មានលំនៅផ្លូវលេខ៣៧១ សង្កាត់បឹងទំពុន ខណ្ឌមានជ័យ ២-ឈ្មោះចាន់ ធី ភេទប្រុស អាយុ១៨ឆ្នាំ មានទីលំនៅតាមផ្លូវរថភ្លើងសង្កាត់ទួលសង្កែ ខណ្ឌប្ញស្សីកែវ និង៣-ឈ្មោះលឹម សាលី ភេទប្រុស អាយុ៤៣ឆ្នាំ មានទីលំនៅតាមផ្លូវរទេះភ្លើង សង្កាត់ស្រះចក ខណ្ឌដូនពេញ ។ នៅពេលឃាត់ខ្លួនសមត្ថកិច្ចដកហូតបានដែកសម្រាប់កាច់.កម៉ូតូព្រមទាំងម៉ូតូដែលជិះធ្វើសកម្មភាពមួយគ្រឿង ។
ព័ត៌មានលំអិតនឹងផ្សាយជូននៅពេលក្រោយ នៅលើទំព័រកាសែតកោះសន្តិភាព និងនៅតាមវិទ្យុសំឡេងកោះសន្តិភាព FM 87.75 រាជធានីភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង ៕
ចែករំលែកព័តមាននេះ