ខេត្តកណ្តាល ៖ ម៉ូតូ២គ្រឿងបើកប្រដេញគ្នាយ៉ាងលឿនទៅដល់ផ្លូវកោងជ្រុលទៅបុករបងផ្ទះខ្ទាតទៅបោកនឹងបង្គោលភ្លើង បណ្តាលឱ្យដួលរងរបួសធ្ងន់-ស្រាល៤នាក់ និងម៉ូតូទាំង២គ្រឿងរងការខូចខាតផងដែរ ។
ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១១និង៣០នាទីយប់ថ្ងៃទី៤ កញ្ញា នៅចំណុចផ្លូវកោងតាមបណ្តោយផ្លូវជាតិលេខ២ ក្នុងភូមិដើមគ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ។ ក្រោយពេលកើតហេតុប៉ូលិសចរាចរក្រុងតាខ្មៅបានចុះទៅពិនិត្យកន្លែងកើតហេតុ និងបញ្ជូនអ្នករងរបួសធ្ងន់២នាក់ទៅសង្គ្រោះនៅមន្ទីរពេទ្យ ។
លោកឡាង លន់ អធិការរងក្រុងតាខ្មៅ បានឱ្យដឹងថា អ្នករបួសធ្ងន់ឈ្មោះឡាយ សាមិត្ត ភេទប្រុស អាយុ២២ឆ្នាំ ជាអ្នកបើកម៉ូតូម៉ាកវ៉េវ ពណ៌ស្លាទុំ និងអ្នករួមដំណើរម្នាក់ទៀតរបួសស្រាល ។ ចំណែកភាគីបើកម៉ូតូឌ្រីមសេ១២៥ ឈ្មោះផាន់ ភារៈ ភេទប្រុស អាយុ២០ឆ្នាំ ជាអ្នកបើកបរម៉ូតូរងរបួសធ្ងន់ និងអ្នករួមដំណើររងរបួសស្រាល អ្នកទាំង៤នាក់មានទីលំនៅភូមិទួលរកា សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
ព័ត៌មានលំអិតនឹងផ្សាយជូននៅពេលក្រោយ នៅលើទំព័រកាសែតកោះសន្តិភាព និងនៅតាមវិទ្យុសំឡេងកោះសន្តិភាព FM 87.75 រាជធានីភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕
ចែករំលែកព័តមាននេះ