ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាជ្ញាធរ​​នៅ​មិន​ទាន់​មាន​ចំណាត់​ការ​លើ​ការ​រៀបចំ​សណ្តាប់​ធ្នាប់​​ក្នុង​ផ្សារ​អូរ​ឫស្សី​ក្រុង​ក្រចេះ

12 ឆ្នាំ មុន

ខេត្ត​ក្រចេះ ៖ មកទល់​នឹង​ពេល​នេះ​អាជ្ញាធរ​ខេត្ត និង​ក្រុង​ក្រចេះ​នៅតែ​មិនទាន់​មាន​ចំណាត់​ការ​ណា​មួយ​លើ​សណ្តាប់ធ្នាប់​ ផ្សារ​អូរ​ឫស្សី​ ដែល​មានទី​តាំង​​នៅ​សង្កាត់​​អូរ​ឫស្សី​​​ក្រុង​ក្រចេះ​នោះ​ឡើយ ​បើ​ទោះ​បីជា​បច្ចុ​ប្បន្ន​​នេះ​ក្នុង​បរិវេណ​ផ្សារ​ត្រូវ​បាន​អាជីវ​ករ​មួយ​​ចំនួន​ធំ​កំពុង​​តែ​បង្កើត​​សំណង់​អនា​ធិបតេយ្យ​​ធ្វើ​​ជា​ផ្ទះ​​ផ្សារ​កំពុងតែ​​ដុះដាល ហើយ​រឿង​ជម្លោះ​​ដីធ្លី​​របស់​ពល​រដ្ឋ​​ក្នុង​ផ្សារ​ក៏​កាន់តែ​ខ្លាំង​ឡើងៗ​យ៉ាង

ខេត្ត​ក្រចេះ ៖ មកទល់​នឹង​ពេល​នេះ​អាជ្ញាធរ​ខេត្ត និង​ក្រុង​ក្រចេះ​នៅតែ​មិនទាន់​មាន​ចំណាត់​ការ​ណា​មួយ​លើ​សណ្តាប់ធ្នាប់​ ផ្សារ​អូរ​ឫស្សី​ ដែល​មានទី​តាំង​​នៅ​សង្កាត់​​អូរ​ឫស្សី​​​ក្រុង​ក្រចេះ​នោះ​ឡើយ ​បើ​ទោះ​បីជា​បច្ចុ​ប្បន្ន​​នេះ​ក្នុង​បរិវេណ​ផ្សារ​ត្រូវ​បាន​អាជីវ​ករ​មួយ​​ចំនួន​ធំ​កំពុង​​តែ​បង្កើត​​សំណង់​អនា​ធិបតេយ្យ​​ធ្វើ​​ជា​ផ្ទះ​​ផ្សារ​កំពុងតែ​​ដុះដាល ហើយ​រឿង​ជម្លោះ​​ដីធ្លី​​របស់​ពល​រដ្ឋ​​ក្នុង​ផ្សារ​ក៏​កាន់តែ​ខ្លាំង​ឡើងៗ​យ៉ាង​ពេញ​បន្ទុកផង​នោះ ។

ផ្សារ​អូរ​ឫស្សី​​មាន​ទីតាំង​​នៅ​សង្កាត់​អូរ​ឫស្សី ក្រុង​ក្រចេះ ​មានចម្ងាយ​​ជាង​២​គីឡូ​ម៉ែត្រ​ពី​ទី​ប្រជុំ​​ជន​ខេត្តក្រចេះ​​។ ផ្សារ​មួយ​នេះ​ត្រូវបាន​​ពល​រដ្ឋ​ចាត់​​ទុក​ថា ជាផ្សារ​ធំ​ទីពីរ​បន្ទាប់​ពី​ផ្សារ​សាមគ្គី​​ក្រុង​ក្រចេះ​។ ​ប្រជា​ពល​រដ្ឋ​​និយាយ​ថា ការគ្មាន​​សណ្តាប់ធ្នាប់​របស់​អ្នក​លក់​ដូរ​ក្នុងផ្សារ​អូរឫស្សី​នេះ​ គឺ​​កើត​មាន​ជាង​មួយ​ទស​វត្សរ៍​មក​ហើយ ​តាំងពី​មន្ត្រី​ថ្នាក់​អភិ​បាល​ស្រុក​រហូតកែ​ប្រែ​ជាអភិ​បាល​​ក្រុង​ជា​ច្រើន​​ជំនាន់​​ក៏​នៅតែ​មិន​មាន​វិធាន​កា​រលុប​បំបាត់​ និង​រៀបចំ​ការ​ដាក់​តាំង​លក់​​របស់​ក្រុម​អាជីវ​ករ​ជា​ផ្ទះ​ផ្សារ​ទាំង​នេះ​​ឱ្យ​មាន​របៀប​រៀប​រយ​នៅឡើយ​ទេ ។

ពល​រដ្ឋ​ជា​អាជីវ​ករ​ឱ្យ​ដឹង​​ថា កន្លង​មក​រយៈ​ពេល​ថ្មីៗ​នេះ​ ក្រោយ​ពី​មាន​អ្នក​មក​រៀបចំ​ដេញ​ផាស៊ី ផ្សារ​នេះ​ក៏​បាន​កែប្រែ​ភាព​​អនាធិបតេយ្យ​​សម្រាប់​ក្នុង​ផ្សារ​​ បាន​មួយ​​ចំណែក​ធំ​ ហើយ​ទោះ​បី​ជា​យ៉ាងណា​ក៏​​នៅតែ​គ្មាន​សោភ័ណភាព​ ខណៈ​ពេល​ដែល​ក្រុម​​អ្នក​សង់​ផ្ទះ​​ជា​​ផ្សារ​នៅតែ​មិន​​​សហ​ការ​ជា​មួយអាជ្ញាធរ ​​បន្ត​សាង​សង់​ផ្ទះ​ពេញក្នុង​ផ្សារ​ស្ទើរ​តែ​​កែប្រែ​ជា​តំបន់​​ផ្សារ​អនាធិប​តេយ្យ​​ទៅហើយ​នោះ ។

ព័ត៌​មាន​លំអិត​នឹ​ង​​ផ្សាយជូន​នៅពេល​ក្រោយ ​នៅ​លើ​ទំព័រកាសែតកោះ​​​សន្តិ​​ភាព និង​​នៅ​​តាម​វិទ្យុ​សំឡេង​កោះ​សន្តិ​ភាព FM 87.75 រាជធានី​ភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕