ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្តី​ទៅ​រក​ស៊ី​ប្រទេស​ថៃ​ប្រពន្ធ​ធ្វើ​កម្ម​ការិនី​រោង​ចក្រ​ផិត​ក្បត់​​មាន​សហាយ​ប្តី​តាម​ទាន់​

12 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ ស្ត្រី​ម្នាក់ និង​ប្រុស​ដែល​ជា​សហាយ​ស្មន់​​ត្រូវ​បាន​បុរស​ជា​ប្តី​តាម​ទាន់​ ខណៈ​កំពុង​ដេក​នៅ​ក្នុង​​បន្ទប់​ផ្ទះ​​ជួល​មួយ​កន្លែង​​ជា​មួយ​គ្នា​​​យ៉ាង​​​ផ្អែម​ល្ហែម និង​បាន​ក្រេប​ទឹក​ឃ្មុំ​​ជាមួយ​​គ្នា​​អស់​ពេញ​មួយ​រាត្រី​​មក​ហើយ លុះ​ព្រឹកឡើង​​ត្រូវ​បុរស​ជា​ប្តី​​តាម​ទាន់​​ឃាត់​ខ្លួន​ទាំង​២​នាក់​ប្រគល់​ឱ្យ​​ប៉ូលិស​ដើម្បី​សួរនាំ និង​កសាង​សំណុំ​រឿង​ មិន​តែ​ប៉ុណ្ណោះ​បុរស​ជា​ប្តី​បាន​ទាម​ទារ​សំណង​​បណ្ណា​ការ​ពី​ប្រពន្ធ និង​​

រាជធានីភ្នំពេញ ៖ ស្ត្រី​ម្នាក់ និង​ប្រុស​ដែល​ជា​សហាយ​ស្មន់​​ត្រូវ​បាន​បុរស​ជា​ប្តី​តាម​ទាន់​ ខណៈ​កំពុង​ដេក​នៅ​ក្នុង​​បន្ទប់​ផ្ទះ​​ជួល​មួយ​កន្លែង​​ជា​មួយ​គ្នា​​​យ៉ាង​​​ផ្អែម​ល្ហែម និង​បាន​ក្រេប​ទឹក​ឃ្មុំ​​ជាមួយ​​គ្នា​​អស់​ពេញ​មួយ​រាត្រី​​មក​ហើយ លុះ​ព្រឹកឡើង​​ត្រូវ​បុរស​ជា​ប្តី​​តាម​ទាន់​​ឃាត់​ខ្លួន​ទាំង​២​នាក់​ប្រគល់​ឱ្យ​​ប៉ូលិស​ដើម្បី​សួរនាំ និង​កសាង​សំណុំ​រឿង​ មិន​តែ​ប៉ុណ្ណោះ​បុរស​ជា​ប្តី​បាន​ទាម​ទារ​សំណង​​បណ្ណា​ការ​ពី​ប្រពន្ធ និង​​ប្រុស​សាហាយ​​ជាទឹក​ប្រាក់​​ចំនួន​២០​លាន​រៀល​​ទៀតផង ។

​ហេតុការណ៍​នោះ​​បាន​កើតឡើង​​កាល​ពីវេលា​ម៉ោង​៦​និង​១០​នាទី​​ព្រឹកថ្ងៃទី​៥ កញ្ញា ២០១២ ​នៅ​ចំណុច​បន្ទប់​ផ្ទះ​ជួល​​ក្រុម​ទី​១១ ភូមិ​ប៉ប្រក​ខាង​ត្បូង​សង្កាត់​​កាកាប ខណ្ឌ​​ពោធិ៍​សែនជ័យ ។​ ​បុរស​ជា​ប្តី​ឈ្មោះ​យឹម ប៊ុន​ឈឿន អាយុ​៣២​ឆ្នាំ មាន​ទី​លំនៅភូមិ​សារិកា​កែវ ឃុំ​ជើង​​រាស់ ​ស្រុក​ឧដុង្គ ខេត្ត​កំពង់ស្ពឺ ចំណែក​​​ស្ត្រី​ជា​ប្រពន្ធ​​ដែល​លួច​លាក់​​មាន​សហាយ​ស្មន់​​ក្បត់​ចិត្ត​ប្តីនោះ​ឈ្មោះ​ផន ​ផល្លា ​អាយុ​២៩ឆ្នាំ ​មានស្រុក​​កំណើត​ភូមិ​ជ្រលង សង្កាត់​ទឹក​ល្អក់ ​ខណ្ឌ​ព្រៃនប់ ខេត្ត​ព្រះ​សីហនុ ​សព្វ​ថ្ងៃ​រស់​នៅ​ស្រុក​កំណើត​​ខាង​ប្តី​​ក្នុង​​ខេត្ត​​កំពង់ស្ពឺ ។ ​ដោយឡែក​ជន​ជាប់ចោទជា​ប្រុស​សាហាយស្មន់​​ត្រូវ​បាន​គេ​ស្គាល់​​ឈ្មោះ​ទូច សុធី អាយុ​​៤២​ឆ្នាំ ជា​ទាហាន​​ជើងទឹក ​មាន​ទី​លំនៅក្នុង​​សង្កាត់​ជ្រោយ​ចង្វា ខណ្ឌ​ឫស្សីកែវ​ ។

​ប្រភព​ព័ត៌​មាន​​ពី​សមត្ថ​កិច្ច​​​ឱ្យ​ដឹង​ថា ប្តី​ប្រពន្ធ​​មួយ​គូ​នេះ​បាន​រៀបការ​ត្រឹមត្រូវ​​តាម​ច្បាប់​ និង​បាន​កូន​ប្រុស​២នាក់​​ទៅ​ហើយ នៅរយៈ​ពេល​​ជាង​៥​ខែ​ចុងក្រោយ​នេះ​​ស្ត្រី​ប្រពន្ធ​បានទៅធ្វើការងារជា​កម្ម​ការិនី​​រោងចក្រ រីឯ​បុរស​​ជាប្តី​បចេញទៅរក​ស៊ី​នៅ​​ប្រទេសថៃ ។ ​នៅក្នុងអំឡុង​​ពេល​ដែល​ប្តីចាក​ចេញ​​ទៅ​បាត់​ នាង​ជា​ប្រពន្ធ​បាន​មាន​​គំនិត​​មិន​ស្មោះ​ត្រង់​​ផិត​ក្បត់​លួច​​លាក់​មាន​សហាយ​ស្មន់​ជា​មួយ​នឹង​បុរស​​ឈ្មោះ​ទូច សុធី ដែល​​ជា​ទាហាន​ជើង​ទឹក ហើយ​បាន​នាំគ្នា​ជួល​ផ្ទះ​ស្នាក់​នៅ​ជា​មួយ​​គ្នា​យ៉ាង​​ល្អូក​ល្អិន​បំផុត​ចោល​កូន​ប្រុស​២​នាក់​ និង​ប្តី ។

ព័ត៌​មាន​លំអិត​នឹ​ង​​ផ្សាយជូន​នៅពេល​ក្រោយ ​នៅ​លើ​ទំព័រកាសែតកោះ​​​សន្តិ​​ភាព និង​​នៅ​​តាម​វិទ្យុ​សំឡេង​កោះ​សន្តិ​ភាព FM 87.75 រាជធានី​ភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕