ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កុមារា​អាយុ​ជាង​១​ឆ្នាំ​ម្នាក់​ឆក់​ខ្សែ​ភ្លើងស្លា.ប់​

12 ឆ្នាំ មុន

ខេត្ត​កំពត ៖ កុមារា​អាយុ​ជាង​១​ឆ្នាំ​ម្នាក់​បាន​ឆក់​ខ្សែភ្លើង​ស្លា.ប់​ភ្លាមៗ​​នៅនឹង​កន្លែង​ក្នុង​ផ្ទះរបស់​ខ្លួន ខណៈ​កុមារា​រូប​នោះភ្ញាក់​ពី​ដំណេក​វែក​មុង​ចេញ​​រួច​យកដៃ​ទៅ​កាន់​ខ្សែភ្លើង​​នៅក្តារ​កុងម៉ា​ដែល​​ឪពុក​​ដាក់​ផ្ទាល់​នឹង​ដី​ក្បែរ​​ក្បាល​ដំណេក​ជាប់​​​មាត់​ទ្វារ​​​ខាង​ក្នុងផ្ទះ កាល​ពី​វេលា​​ម៉ោង​៥​និង​៣០​នាទី​ព្រឹកថ្ងៃ​ទី​៥ កញ្ញា ២០១២ ​នៅក្នុងផ្ទះរបស់​​កុមារា​រង​គ្រោះ ស្ថិត​ក្នុងភូមិ​ក្រាំង សង្កាត់​ក្រាំង​អំពិល ​​ក្រុង​កំពត។

ខេត្ត​កំពត ៖ កុមារា​អាយុ​ជាង​១​ឆ្នាំ​ម្នាក់​បាន​ឆក់​ខ្សែភ្លើង​ស្លាប់​ភ្លាមៗ​​នៅនឹង​កន្លែង​ក្នុង​ផ្ទះរបស់​ខ្លួន ខណៈ​កុមារា​រូប​នោះភ្ញាក់​ពី​ដំណេក​វែក​មុង​ចេញ​​រួច​យកដៃ​ទៅ​កាន់​ខ្សែភ្លើង​​នៅក្តារ​កុងម៉ា​ដែល​​ឪពុក​​ដាក់​ផ្ទាល់​នឹង​ដី​ក្បែរ​​ក្បាល​ដំណេក​ជាប់​​​មាត់​ទ្វារ​​​ខាង​ក្នុងផ្ទះ កាល​ពី​វេលា​​ម៉ោង​៥​និង​៣០​នាទី​ព្រឹកថ្ងៃ​ទី​៥ កញ្ញា ២០១២ ​នៅក្នុងផ្ទះរបស់​​កុមារា​រង​គ្រោះ ស្ថិត​ក្នុងភូមិ​ក្រាំង សង្កាត់​ក្រាំង​អំពិល ​​ក្រុង​កំពត។

​តាម​ស្ត្រី​​ជា​ម្តាយ​ឈ្មោះ​ស្រី ឌៀប ​អាយុ​២៩ឆ្នាំ ឱ្យ​​ដឹងថា កុមារា​​រង​គ្រោះ​ឈ្មោះ​សុខ សម្បត្តិ ​អាយុ​ជាង​១​ឆ្នាំ ​ជា​កូន​ទី​បី​ក្នុង​ចំណោម​​កូន​​ប្រុស​ទាំង​៣​នាក់។ តាម​​ស្ត្រី​ជា​ម្តាយ​​ឱ្យដឹងទៀតថា មុនពេល​កើតហេតុ​នៅល្ងាចថ្ងៃទី​៤ កញ្ញា មាន​ភ្លៀង​​ខ្លាំង​ដោយ​សារ​នៅ​កន្លែង​ដេក​​ក្នុងផ្ទះ​ភ្លៀង​​ស្រក់​ រួច​ក៏​នាំ ប្តី​ប្រពន្ធ និង​កូន​មក​ចង​មុង​ដេក​មុខ​មាត់​ទ្វារ​ផ្ទាល់​ដី​នៅ​ក្នុងផ្ទះ​ ហើយ​​នៅ​ក្បាល​ដំណេកបុរស​ជា​​ប្តីបាន​ដាក់​ក្តារ​កុង​ម៉ាដែល​​ចិន​យួន​គេ​និយម​​គោរព​​ម្ចាស់​​ទឹក​ម្ចាស់​​ដី​ ដោយ​មាន​តាំងភ្លើង​អគ្គិសនី​​ជំនួស​ធូប​ទៀន​ផង ។ ​លុះ​​ដល់​ម៉ោង​៥​និង​៣០​នាទី​​ព្រឹក​​ក​កូនៗ​ទាំង​៣​នាក់​បាន​ភ្ញាក់​ពី​ដំណេក​ខ្លួន​ជា​ម្តាយ​ក៏ភ្ញាក់​ដែរ ប៉ុន្តែ​មិនទាន់​ក្រោក​ឡើង​ ស្រាប់តែ​ឃើញ​កូន​តូច​​ជាង​គេ​វែក​មុង​ចេញ​រួច​យក​ដៃ​ទៅ​កាន់ខ្សែ​ភ្លើង​​នៅក្តារ​កុងម៉ា​នោះ រូបគាត់​ក៏ស្ទុះ​ទៅ​ទាញ​កូន​ចេញ​ឃើញ​ម្រាម​ដៃ​ទាំង​៥​របស់​កូន​ឡើង​ក្រញង់​ ទើប​ដឹង​ថា កូន​ឆក់​​ខ្សែភ្លើង​ ពេល​នោះ​​បាន​ភ្ញាក់​ឆោឡោ​​បម្រុង​ដឹក​កូន​ទៅមន្ទីរ​ពេទ្យ​តែ​ដោយ​ចរន្ត​ខ្សែ​ភ្លើង​​នោះ​មាន​កម្រិត​​ធ្ងន់​​ ទើប​បណ្តាល​ឱ្យ​កូន​ប្រុស​​របស់គាត់​ដាច់​ខ្សល់​ស្លាប់​ភ្លាមៗ​តែ​ម្តង ។

ព័ត៌​មាន​លំអិត​នឹ​ង​​ផ្សាយជូន​នៅពេល​ក្រោយ ​នៅ​លើ​ទំព័រកាសែតកោះ​​​សន្តិ​​ភាព និង​​នៅ​​តាម​វិទ្យុ​សំឡេង​កោះ​សន្តិ​ភាព FM 87.75 រាជធានី​ភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕