ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កាំកុង​ត្រូល​ចាប់​សាច់​មាន់​ និង​ស៊ុត​ខូច​គុណភាព​​រាប់​រយ​គីឡូ​ក្រាម​បង្កប់​អូស​តាម​រទេះ​ពី​​ប្រទេស​ថៃ

12 ឆ្នាំ មុន

ក្រុងប៉ោយប៉ែត ៖ ​សាច់​មាន់​​ និង​ស៊ុត​​ខូច​គុណ​ភាព​រាប់​រយ​គីឡូ​​ក្រាម​​បង្កប់​​តាម​រទេះ​​អូស​ពី​ប្រទេសថៃ​ចូលមក​​កម្ពុជា​តាម​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយប៉ែត ​ត្រូវ​បាន​ក្រុម​មន្ត្រីជំនាញ​កាំកុងត្រូល​ឈរ​ជើង​នៅ​មាត់​ច្រក​ទ្វារ​អន្តរ​ជាតិ​ប៉ោយប៉ែត ​ឃាត់​ចាប់​បាន​កាលពីវេលា​​​ម៉ោង​ប្រមាណ​៩​និង​៣០​នាទី​ព្រឹកថ្ងៃ​ទី​៥ កញ្ញា ២០១២ នេះ ។

ក្រុងប៉ោយប៉ែត ៖ ​សាច់​មាន់​​ និង​ស៊ុត​​ខូច​គុណ​ភាព​រាប់​រយ​គីឡូ​​ក្រាម​​បង្កប់​​តាម​រទេះ​​អូស​ពី​ប្រទេសថៃ​ចូលមក​​កម្ពុជា​តាម​ច្រក​ទ្វារ​អន្តរ​ជាតិ​ប៉ោយប៉ែត ​ត្រូវ​បាន​ក្រុម​មន្ត្រីជំនាញ​កាំកុងត្រូល​ឈរ​ជើង​នៅ​មាត់​ច្រក​ទ្វារ​អន្តរ​ជាតិ​ប៉ោយប៉ែត ​ឃាត់​ចាប់​បាន​កាលពីវេលា​​​ម៉ោង​ប្រមាណ​៩​និង​៣០​នាទី​ព្រឹកថ្ងៃ​ទី​៥ កញ្ញា ២០១២ នេះ ។

តាម​ប្រភពពី​មន្ត្រីជំនាញ​កាំកុង​ត្រូល​ឈរ​ជើង​នៅមាត់​ច្រក​បាន​ឱ្យ​​ដឹង​ថា រទេះ​​ចំនួន​៤​ដែល​​អូស​ដឹក​បន្លែ​ផ្លែ​ឈើ ​រួម​ទាំង​​ត្រី​ផង​នោះ​​បាន​អូស​ពី​ប្រទេស​ថៃ​​ចូល​មក​កម្ពុជា​តាម​ច្រក​ទ្វារ​អន្តរ​ជាតិ​ប៉ោយប៉ែត ​​លុះ​មក​ដល់​ចំណុច​មន្ត្រី​ជំនាញ​ឈរ​ជើង​បាន​ឆែក​ឆេរ​​រក​ឃើញ​មាន​សាច់​ និង​ស៊ុត​មាន់​​ខូច​គុណ​ភាព​​បាន​លួច​ដាក់​បង្កប់​នៅ​ក្នុង​រទេះ​នោះ​ ហើយ​​ត្រូវ​​បាន​ឃាត់​ទុក​តែម្តង ដើម្បី​​យក​ទៅធ្វើ​ការ​ដុត​កម្ទេច​​ចោល​ផង​ដែរ និង​​គោរព​ទៅ​តាម​​បទ​បញ្ជា​​របស់​ថ្នាក់​ដឹក​នាំ ។ ប្រភព​បន្ត​ថា សាច់ និង​ស៊ុត​មាន់​ខូច​​គុណ​ភាព​ទាំង​អស់​នេះ​ក្រុម​មន្ត្រី​ជំនាញ​កាំកុង​ត្រូល​ដែល​​ឈរ​ជើងនៅ​មាត់​ច្រកទ្វារអន្តរ​ជាតិ​​ប៉ោយប៉ែត​នេះ ​មិន​អនុ​ញ្ញាត​ឱ្យ​មាន​ការ​នាំ​ចូល​​ដោយ​ខុស​ច្បាប់​នោះឡើយ ដោយ​សារ​ជា​បញ្ហា​ធ្វើ​ឱ្យ​ខូច​សុខ​ភាពដល់​ពល​រដ្ឋ​ដែល​បាន​បរិភោគ​​សាច់ និង​ស៊ុត​​មាន់​ខូច​គុណ​ភាពអស់​ទាំង​នេះ ។

លោក​ស៊ាន ​ស៊ីណាត ​អនុប្រធាន​សាខា​កាំកុង​ត្រូល និងជា​ប្រធាន​ក្រុម​មន្ត្រីជំនាញ​​កាំកុងត្រូល​ឈរជើងនៅមាត់​ច្រក​ប៉ោយ​ប៉ែត​បាន​ឱ្យ​ដឹង​ថា រទេះ​ដឹក​សាច់​មាន់​ចំនួន​៤​រទេះ​នេះ ក្រោយ​ពេល​មន្ត្រី​​របស់​លោក​ឃាត់​រទេះ​​ឆែកឆេរ​ ស្រាប់តែ​កម្ម​ករ​អូស​រទេះ​នោះ​បាននាំគ្នា​គេច​ខ្លួន​បាត់​​អស់​បន្សល់​ទុក តែរទេះ​ដែល​លួច​បង្កប់​ដឹក​សាច់​ និង​ស៊ុត​មាន់​​ខូច​គុណ​ភាព​ទាំង​អស់​នេះ​ចោល​​នៅកន្លែង​​កើតហេតុ​ ហើយ​បន្ទាប់​​មកត្រូវ​បាន​​ជំនាញយក​ទៅ​ស្នាក់​ការ​ក្រុង​ប៉ោយប៉ែ​ត​ ដើម្បី​​ធ្វើ​ការ​ដុតកម្ទេច​​ចោល​នៅ​រសៀលថ្ងៃដដែល​នេះ​តែម្តង ៕