ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភាពរាំង​ស្ងួត​ក្លាយ​ជា​យុទ្ធ​នា​ការ​សង្គ្រោះ​​៣​ស្រុក​ព្រួយ​បារម្ភ​​នារដូវ​វស្សា​

12 ឆ្នាំ មុន

ខេត្ត​ស្វាយរៀង ៖ ​ភាពរាំង​ស្ងួតបាន​អូស​​បន្លាយ​ជិត​៣​ខែនា​ដើម​រដូវវស្សា​​នេះ​បណ្តាល​ឱ្យ​សំណាប​​ ស្រូវ​ពង្រោះ និង​សន្ទូងរងការ​​ប៉ះ​ពាល់​​​​យ៉ាង​ខ្លាំង​​ ក្រៀម​ស្វិត​ស្រពោន និង​ងាប់​អស់​រាប់​ពាន់​ហិកតា ហើយ​ភ្លៀង​ធ្លាក់​មិន​គ្រប់​គ្រាន់​​រហូតដល់​៦​ស្រុក​-ក្រុង​ ​៣៣​ឃុំ​ស្មើ​​​នឹង​១៨៥​ភូមិ ដែល​គួរ​ឱ្យ​​​ព្រួយ​​បារម្ភ​​ ប៉ុន្តែ​​ត្រូវបាន​អាជ្ញាធរ​​គ្រប់​លំដាប់​​ថ្នាក់​មន្ត្រី​​មន្ទីរ​កសិ​កម្ម​ខេត្ត​ មន្ទីរ​ធនធាន​ទឹក និង​​ឧតុនិយម​ខេត្ត​​​បើក

ខេត្ត​ស្វាយរៀង ៖ ​ភាពរាំង​ស្ងួតបាន​អូស​​បន្លាយ​ជិត​៣​ខែនា​ដើម​រដូវវស្សា​​នេះ​បណ្តាល​ឱ្យ​សំណាប​​ ស្រូវ​ពង្រោះ និង​សន្ទូងរងការ​​ប៉ះ​ពាល់​​​​យ៉ាង​ខ្លាំង​​ ក្រៀម​ស្វិត​ស្រពោន និង​ងាប់​អស់​រាប់​ពាន់​ហិកតា ហើយ​ភ្លៀង​ធ្លាក់​មិន​គ្រប់​គ្រាន់​​រហូតដល់​៦​ស្រុក​-ក្រុង​ ​៣៣​ឃុំ​ស្មើ​​​នឹង​១៨៥​ភូមិ ដែល​គួរ​ឱ្យ​​​ព្រួយ​​បារម្ភ​​ ប៉ុន្តែ​​ត្រូវបាន​អាជ្ញាធរ​​គ្រប់​លំដាប់​​ថ្នាក់​មន្ត្រី​​មន្ទីរ​កសិ​កម្ម​ខេត្ត​ មន្ទីរ​ធនធាន​ទឹក និង​​ឧតុនិយម​ខេត្ត​​​បើក​យុទ្ធនា​ការ​សង្គ្រោះ​បូម​ទឹក និងផ្តល់​​ស្រូវពូជ​ និង​ជួយ​ភ្ជួររាស់​​ ប្រជា​កសិ​ករ​ដើម្បីធ្វើ​​ឱ្យ​សម្រេច​ផែន​ការ​ផលិត​កម្ម​កសិ​កម្ម​២០១២ ​ឱ្យ​ទាន់​តាម​រដូវកាល ។

ទាក់ទិន​នឹង​ស្ថានភាព​ទឹកភ្លៀង និង​ការងារ​​​នៃ​យុទ្ធ​នា​ការ​នេះ​លោក​ថាច់​ រតនា ប្រធាន​មន្ទីរ​កសិ​កម្ម​ រុក្ខា​ប្រមាញ់ ​និងនេសាទ​ខេត្ត​បាន​​មាន​​ប្រសាសន៍​​ថា មក​ដល់​ថ្ងៃទី​៤ កញ្ញា ២០១២ ​​ស្ថានភាពទឹកភ្លៀងធ្លាក់​​គ្រប់គ្រាន់មានតែ​២​ស្រុក​ប៉ុណ្ណោះ គឺ​ស្រុក​រមាស​ហែក និង​ក្រុង​ស្វាយរៀង ហើយ​ចំនួន​៦​ស្រុក-ក្រុង​ទៀត គឺ​ពុំ​មាន​ភ្លៀង​ធ្លាក់​​គ្រប់​គ្រាន់​​ទេ ក្នុងនោះ​ជួបភាព​រាំង​ស្ងួតធ្ងន់ធ្ងរ​ចំនួន​២​​ស្រុក​ ១​ក្រុង​ គឺ​ស្រុក​ស្វាយ​​ទាប ស្រុក​កំពង់​រោទិ៍ ​និង​ក្រុង​បាវិត ។ លោក​ថាច់ រតនា ​បន្តទៀតថា ​កសិ​កម្ម​សរុប​ភ្ជួរ​ដាស់​ដី​បាន​១៥៧.៦៦៣​ហិកតា ដោយ​មាន​គ្រឿង​​យន្ត​កសិ​កម្ម​ភ្ជួរ​រាស់​ចំនួន​​៧៥.៩៤៧​​គ្រឿង ​សាប​បាន​ចំនួន​១០.២៩៧​ហិកតា ស្ទូង​បាន​ចំនួន​១១២.៧៣៤ហិកតា និង​ស្រូវ​ពង្រោះ​​បាន​ចំនួន​៥១.៧៤៤ហិកតា ។

ព័ត៌​មាន​លំអិត​នឹ​ង​​ផ្សាយជូន​នៅពេល​ក្រោយ ​នៅ​លើ​ទំព័រកាសែតកោះ​​​សន្តិ​​ភាព និង​​នៅ​​តាម​វិទ្យុ​សំឡេង​កោះ​សន្តិ​ភាព FM 87.75 រាជធានី​ភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕