ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វីដេអូឃ្លីបបង្ហាញ​ពី​ក្មេង​ប្រុស​​ជីវិត​ថ្លៃ ត្រូវ​រថយន្ត​ថយក្រោយ​កិន​តែ​មិន​ស្លា.ប់

11 ឆ្នាំ មុន

ក្មេង​ប្រុស​អាយុ​៦​ឆ្នាំ​ម្នាក់ ដែល​គេ​ស្គាល់​​​ថា ឈ្មោះ វិន វិន ត្រូវ​រថយន្ត​ទួរីស​ថយ​ក្រោយ​កិន​ ពេញ​មួយ​ទំហឹង ខណៈ​​កំពុង​លេង​នៅ​ចំណត​រថយន្ត​​ខាង​ក្រៅ​ភោជនីយដ្ឋាន​ហ្វាស់​ហ៊្វូតរបស់​ឪពុក​ម្តាយ តែ​ជា​សំណាង​ល្អ​ក្មេង​ប្រុស​រូប​នោះ​បាន​រួច​ផុត​ពី​សេចក្តី​ស្លា.ប់​ដោយ​សារ​រថយន្ត​នោះ​ថយ​ក្រោយបុក​​ចំ​ពាក់​កណ្តាល​តួ​រថយន្ត​​ ប្រសិន​បើ​​​ចំ​កង់​រថយន្ត​វិញ ប្រហែល​ជា វិន វិន ត្រូវ​ស្លា.ប់​មិន​ខាន ។ ហេតុ​ការណ៍​នេះ​កើត​ឡើង​ កាល​ពី​ថ្ងៃ​ទី​១៨ សីហា ឆ្នាំ​២០១២ នៅទីក្រុង តៃយ៉ន ខេត្ត​សានស៊ី ប្រទេស​ចិន ។ នេះ​បើ​​យោង​តាម​ប្រភព​គេ​ទំព័រ​ចិន​ចេញ​ផ្សាយ​ថ្ងៃ​ទី​៣១ សីហា កន្លង​មក ។

ក្មេង​ប្រុស​អាយុ​៦​ឆ្នាំ​ម្នាក់ ដែល​គេ​ស្គាល់​​​ថា ឈ្មោះ វិន វិន ត្រូវ​រថយន្ត​ទួរីស​ថយ​ក្រោយ​កិន​ ពេញ​មួយ​ទំហឹង ខណៈ​​កំពុង​លេង​នៅ​ចំណត​រថយន្ត​​ខាង​ក្រៅ​ភោជនីយដ្ឋាន​ហ្វាស់​ហ៊្វូតរបស់​ឪពុក​ម្តាយ តែ​ជា​សំណាង​ល្អ​ក្មេង​ប្រុស​រូប​នោះ​បាន​រួច​ផុត​ពី​សេចក្តី​ស្លាប់​ដោយ​សារ​រថយន្ត​នោះ​ថយ​ក្រោយបុក​​ចំ​ពាក់​កណ្តាល​តួ​រថយន្ត​​ ប្រសិន​បើ​​​ចំ​កង់​រថយន្ត​វិញ ប្រហែល​ជា វិន វិន ត្រូវ​ស្លាប់​មិន​ខាន ។ ហេតុ​ការណ៍​នេះ​កើត​ឡើង​ កាល​ពី​ថ្ងៃ​ទី​១៨ សីហា ឆ្នាំ​២០១២ នៅទីក្រុង តៃយ៉ន ខេត្ត​សានស៊ី ប្រទេស​ចិន ។ នេះ​បើ​​យោង​តាម​ប្រភព​គេ​ទំព័រ​ចិន​ចេញ​ផ្សាយ​ថ្ងៃ​ទី​៣១ សីហា កន្លង​មក ។

ប្រភព​ព័ត៌មាន​បន្ត​ថា ​អ្នក​បើក​រថយន្ត​នោះ​ពេល​ដឹង​ថា ខ្លួន​ថយរថយន្ត​កិន​ក្មេងហើយ​មិន​ស្លាប់ ក៏​បើក​រថយន្ត​ចេញ​ទៅ ដោយមាន​ចេតនា​​មិន​ទទួល​ខុស​ត្រូវ តែ​ជា​សំណាង​អាក្រក់ ត្រូវ​កាមេរ៉ា​សុវត្ថិភាព​ថត​បាន​នូវ​ហេតុការ​ណ៍​នោះ ហើយ​ថែម​ទាំង​ថត​បាន​ស្លាក​លេខ​រថយន្ត​ផង​ដែរ ។ ប៉ុន្តែ​រហូត​មក​ដល់​ពេល​នេះ​ទាំង​ក្រុម​គ្រួសារ​ក៏​ដូច​ជា​សមត្ថកិច្ច​ពុំ​ទាន់​រក​ឃើញ​ម្ចាស់​រថយន្ត​នោះ​នៅ​ឡើយ​ទេ ៕