ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ថ្ម​បាយ​​ក្រៀម​ផ្តល់​​កម្រៃ​ដល់​អ្នក​ភូមិ និង​ពេញ​និយម​​​សម្រាប់សង់​ផ្ទះ​

12 ឆ្នាំ មុន

ខេត្ត​តា​កែវ ៖ នៅ​ជើង​ភ្នំ​ដង​រែក​ ស្ថិត​​ក្នុង​ខេត្ត​តា​កែវ​​ ស្រុក​គិរី​វង់ មាន​សកម្មភាព​ប្រជា​ពលរដ្ឋ​​ខិត​ខំ​តស៊ូ​កាត់​ថ្ម​បាយ​ក្រៀម​ជា​ដុំ​ ទម្រង់​ដូច​ជា​ឥដ្ឋ​​សម្រាប់​យក​ទៅ​លក់​យក​ប្រាក់​​កម្រៃ​ផ្គត់​ផ្គង់​​ជីវិត​រស់​នៅ​ប្រចាំ​ថ្ងៃ ។បុរស​ឈ្មោះ នួន ថេត ក្នុង​វ័យ​៦៥​ឆ្នាំ រស់​នៅ​ភូមិ​ព្រៃ​​លាប ឃុំ​ព្រៃ​អំពក ស្រុក​គិរី​វង់ រៀប​រាប់​ប្រាប់​កាល​ពី​ពេល​ថ្មីៗ​នេះថា គាត់​តែង​តែ​កាត់​ថ្ម​បាយ​​ក្រៀម​នៅ​ជើង​ភ្នំ​នេះ​ជា​រៀង​

ខេត្ត​តា​កែវ ៖ នៅ​ជើង​ភ្នំ​ដង​រែក​ ស្ថិត​​ក្នុង​ខេត្ត​តា​កែវ​​ ស្រុក​គិរី​វង់ មាន​សកម្មភាព​ប្រជា​ពលរដ្ឋ​​ខិត​ខំ​តស៊ូ​កាត់​ថ្ម​បាយ​ក្រៀម​ជា​ដុំ​ ទម្រង់​ដូច​ជា​ឥដ្ឋ​​សម្រាប់​យក​ទៅ​លក់​យក​ប្រាក់​​កម្រៃ​ផ្គត់​ផ្គង់​​ជីវិត​រស់​នៅ​ប្រចាំ​ថ្ងៃ ។បុរស​ឈ្មោះ នួន ថេត ក្នុង​វ័យ​៦៥​ឆ្នាំ រស់​នៅ​ភូមិ​ព្រៃ​​លាប ឃុំ​ព្រៃ​អំពក ស្រុក​គិរី​វង់ រៀប​រាប់​ប្រាប់​កាល​ពី​ពេល​ថ្មីៗ​នេះថា គាត់​តែង​តែ​កាត់​ថ្ម​បាយ​​ក្រៀម​នៅ​ជើង​ភ្នំ​នេះ​ជា​រៀង​រាល់​ថ្ងៃ​ ដោយ​ក្នុង​មួយ​ថ្ងៃ​​បាន​តែ​ពី​១២​ទៅ​១៥​​ដុំ ។ ការ​កាត់​ថ្ម​បាយ​ក្រៀម​នេះ ​​បើ​ទោះ​​ជា​​ក្នុង​រដូវ​វស្សា​ក៏​ដោយ​ក៏​អាច​ធ្វើ​​បាន​ដែរ ព្រោះ​ទឹក​ភ្លៀង​​មិន​ដល់​នៅ​កន្លែង​​មាន​ថ្ម​បាយ​ក្រៀម​យូរ​ទេ គឺ​តែង​តែ​ហូរ​ច្រោះ​ទៅ​កន្លែង​ផ្សេង​ទៀត ដូច្នេះ​​មាន​ភាព​ងាយ​ស្រួល​ក្នុង​ការ​ផលិត​ថ្ម​បាយ​​ក្រៀម ។

លោក​តា អ៊ុង ប៉ាង វ័យ​៧០​ឆ្នាំ រស់​ក្នុង​ភូមិ​ព្រៃ​លាប ​ដែរ​នោះរៀប​រាប់​ប្រាប់​ឱ្យ​​ដឹង​ថា ក្នុង​មួយ​ថ្ងៃ​គាត់​កាត់​​ថ្ម​បាយ​ក្រៀម​បាន​ប្រហែល​ពី​១៥​ទៅ​១៧​ដុំ​ដោយ​ក្នុង​មួយ​ដុំ​លក់​បាន​ពី​១.២០០​រៀល​ទៅ​១.៥០០​រៀល​ ។ចំពោះ​ការ​កាត់​ថ្ម​នេះ គឺ​ត្រូវ​ជីក​ទៅ​ក្នុង​ដី​មាន​ជម្រៅ​ប្រហែល​កន្លះ​ម៉ែត្រ​ ព្រោះ​នៅ​ផ្នែក​ខាង​លើ​គឺ​​មាន​ភាព​រឹង​​ មិន​អាច​កាត់​​​បាន​ទេ ។ ចំណែក​ឧបករណ៍​ដែល​ប្រើ​សម្រាប់​កាត់​នេះគឺ​​​ត្រសេះ​ ព្រោះ​មាន​តែ​ឧបករណ៍​​នេះ​ទេ​​​អាច​ជីក​ថ្ម ឬ​ក៏​កាត់​ផ្តាច់​​ថ្ម​បាយ​ក្រៀម​បាន ។

អ្នក​ប្រមូល​ទិញ​ថ្ម​បាយ​ក្រៀម​ឈ្មោះ  ជូវ ថុន ​ប្រាប់​ឱ្យ​នដឹង​ថា គាត់​តែង​តែ​ប្រមូល​​ទិញ​ថ្ម​បាយ​ក្រៀម​ និង​ស្តុក​​ទុក​លក់​បន្ត​ទៀត​ដោយ​មាន​ឈ្មួញ​មក​ពី​បណ្តា​ខេត្តផ្សេងៗ​ រួម​ទាំង​មាន​ឈ្មោះ​​ពី​រាជ​ធានីភ្នំពេញ​​ផង​ដែរ ។ ចំពោះ​តម្លៃ​​ថ្ម​មួយ​ដុំ​គឺ​១.២០០​រៀល​ និង​អាច​​មាន​តម្លៃ​ថោក​ជាង​នេះ​ទៀត​ប្រសិន​បើ​មាន​ការ​បញ្ជា​ទិញ​ក្នុង​​ ទំហំ​​​ធំ​ជាង​​នេះ​ទៅ​ទៀត​ ។ស្ត្រី​ឈ្មោះ ស៊ុត ហៀត​ អាយុ​៥៥​ឆ្នាំ មាន​ទី​លំនៅ​ភូមិ​ព្រៃ​លាប ឱ្យ​ដឹង​ថា គាត់​ក៏​បាន​ទិញ​ថ្ម​បាយ​ក្រៀម​នេះ​សម្រាប់​ធ្វើ​ជា​អាង​ទឹក ។

ចំពោះ​ផ្ទះ​របស់​គាត់ទាំង​​មូល​​បាន​សាង​សង់​ឡើង​ដោយ​ថ្ម​បាយ​​ក្រៀម​ដែរ​ ព្រោះ​​មាន​តម្លៃ​ថោក និង​មាន​សោភ័ណ​ភាព​ស្អាត​ទៀត​ផង​ គឺ​នៅ​ពេល​សាង​សង់​រួច​​មើល​ទៅ​ផ្ទះ​ហាក់​បី​ដូច​ជា​​ប្រាង្គ​ប្រា​សាទ​បុរាណ​ ។យោង​តាម​អ្នក​ភូមិ​ផ្សេង​ទៀត​​ដែល​សាង​សង់​​ផ្ទះ​ពី​ថ្ម​បាយ​ក្រៀម​​និយាយ​​ថា ការសាង​សង់​​ផ្ទះ​ពី​ឥដ្ឋ​ថ្ម​បាយ​ក្រៀម​មានគុណ​ភាព​ជាប់​ដូចជា​ឥដ្ឋ​​ដែល​ផលិត​ចេញ​​ពី​ស៊ី​ម៉ងត៍​ដែរ ៕