ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចិន​ព្រមា.​ន​សង​សឹ.ក​អឺរ៉ុប​ដែល​បន្ថែ​ម​ពន្ធ​គយ​៣០%​លើ​រថ​យន្ត​អគ្គិសនី

6 ខែ មុន

ទី​ក្រុង​ប្រ៊ុច​សែល៖ យុទ្ធ​សាស្ត្រ​សង្គ្រាម​ពាណិជ្ជ​កម្ម​ដែល​លោក​ដូណាល់​ត្រាំ​ធ្លាប់​ប្រើ​ប្រាស់​កាល​លោក​កាន់​តំណែង​នៅ​អាណត្តិ​ទី​១​នោះ ឥឡូវ​នេះ​ត្រូវ​សហ​ភាព​អឺរ៉ុប​ចាប់​​ផ្ដើម​​យក​មក​ប្រើ​ប្រាស់​ដែរ​។ លើក​នេះ​ អឺរ៉ុប​សម្រេច​ដំឡើង​ពន្ធ​គយ​ជាង​​៣០%​ទៅ​លើ​រថ​យន្ត​អគ្គិសនី​ដែល​នាំ​ចូល​ពី​ប្រទេស​ចិន​។ ដូច្នេះ ពាណិជ្ជ​កម្ម​សេរី​មាន​តែ​ឈ្មោះ​ប៉ុណ្ណោះ​។ ​ប៉ុន្តែ​ជាក់​ស្ដែង ប្រទេស​នី​មួយ​ៗ​ប្រជែង​គ្នា​ដណ្ដើម​ផល​ប្រយោជន៍​។​ ប្រទេស​មួយ​ដែល​សម្លឹង​ឃើញ​ថា​ទំនិញ​ពី​ខាង​ក្រៅ​ច្រើន​ពេក​ប៉ះ​ពាល់​វិស័យ​ឯក​ជន​របស់​គេ​…

ទី​ក្រុង​ប្រ៊ុច​សែល៖ យុទ្ធ​សាស្ត្រ​សង្គ្រាម​ពាណិជ្ជ​កម្ម​ដែល​លោក​ដូណាល់​ត្រាំ​ធ្លាប់​ប្រើ​ប្រាស់​កាល​លោក​កាន់​តំណែង​នៅ​អាណត្តិ​ទី​១​នោះ ឥឡូវ​នេះ​ត្រូវ​សហ​ភាព​អឺរ៉ុប​ចាប់​​ផ្ដើម​​យក​មក​ប្រើ​ប្រាស់​ដែរ​។ លើក​នេះ​ អឺរ៉ុប​សម្រេច​ដំឡើង​ពន្ធ​គយ​ជាង​​៣០%​ទៅ​លើ​រថ​យន្ត​អគ្គិសនី​ដែល​នាំ​ចូល​ពី​ប្រទេស​ចិន​។ ដូច្នេះ ពាណិជ្ជ​កម្ម​សេរី​មាន​តែ​ឈ្មោះ​ប៉ុណ្ណោះ​។ ​ប៉ុន្តែ​ជាក់​ស្ដែង ប្រទេស​នី​មួយ​ៗ​ប្រជែង​គ្នា​ដណ្ដើម​ផល​ប្រយោជន៍​។​

ប្រទេស​មួយ​ដែល​សម្លឹង​ឃើញ​ថា​ទំនិញ​ពី​ខាង​ក្រៅ​ច្រើន​ពេក​ប៉ះ​ពាល់​វិស័យ​ឯក​ជន​របស់​គេ​ និង​ផល​ប្រយោជន៍​ជាតិ​របស់​គេ គេ​នឹង​រក​វិធី​ចាត់​វិធាន​ការ​ទប់​ទល់ និង​ដាក់​របាំង​ពាណិជ្ជ​កម្ម​​។ ឆ្លើយ​តប​នឹង​ចំណាត់​ការ​នេះ​ ប្រទេស​ចិន​តាម​រយៈ​អ្នក​នាំ​ពាក្យ​របស់​ខ្លួន​​បាន​បញ្ចេញ​ប្រតិ​កម្ម​ជំទាស់​យ៉ាង​ខ្លាំង​ក្លា និង​សច្ចា​ថា​ខ្លួន​ត្រូវ​តែ​ចាត់​វិធាន​ការ​វាយ​បក​វិញ​​។​

ថ្ងៃ​នេះ គណៈ​កម្ម​ការ​អឺរ៉ុប​ប្រកាសប្រាប់​ក្រុម​ហ៊ុន​ផលិត​រថ​យន្ត​របស់​ខ្លួន​ពី​ការ​​​ដំឡើង​ពន្ធ​គយ​រហូត​ដល់​៣៨,១%​ទៅ​លើ​រថ​យន្ត​អគ្គិសនី​ដែល​នាំ​ចូល​ពី​ប្រទេស​ចិន​។ វិធាន​ការ​នេះ​នឹង​អនុវត្ត​ចាប់​​ពីដើម​ខែ​​កក្កដា​ត​ទៅ​។ ​នេះ​​ជា​ផ្នែក​១​នៃ​យុទ្ធ​សាស្ត្រ​គាំពារ​និយម​សេដ្ឋ​កិច្ច​​ដើម្បី​​ជួយ​ទ្រ​ទ្រង់​វិស័យ​ឯក​ជន​ក្នុ​ងស្រុក​​។ ​​ប្រទេស​ខ្លះ​ដូច​ជា​អាល្លឺម៉ង់​ដែល​ទី​ផ្សារ​រថ​យន្ត​របស់​ខ្លួន​​ធ្លាប់​តែ​មាន​ប្រៀប​ខ្លាំង​នៅ​លើ​ពិភព​លោក​កំពុង​​​តែ​បារម្ភ​​នឹង​ការ​ហូរ​ចូល​ដូច​ទឹក​បាក់​ទំនប់​នៃ​រថ​យន្ត​អគ្គិសនី​របស់​ចិន​​​ដែល​​លក់​ធូរ​ថ្លៃ​​។

​​គណៈ​កម្ម​ការ​អឺរ៉ុប​ថ្លែង​ថា​រថ​យន្ត​អគ្គិសនី​​របស់​​ចិន​កំពុង​តែ​រក​ស៊ី​ដើរ​ខ្សែ​លើ​ ហើយ​កំពុង​​គំរាម​កំហែង​រោង​ចក្រ​ផលិត​រថ​យន្ត​នៅ​អឺរ៉ុប​។ ដូច​នេះ អឺរ៉ុប​បាន​ទាក់​ទង​ទៅ​រដ្ឋាភិបាល​ចិន​ដើម្បី​ពិគ្រោះ​គ្នា​អំពី​បញ្ហា​នេះ​ និង​ស្វែង​​រក​ដំណោះ​ស្រាយ​ដែល​អាច​​​ទៅ​រួច​។ ​អឺរ៉ុប​នឹង​ដំឡើង​ពន្ធ​គយ​លើ​រថយន្ត​នាំ​ចូល​ពី​ចិន​ចាប់​ពី​ថ្ងៃ​ទី​៤ ខែ​កក្កដា​​ត​ទៅ​។

អឺរ៉ុប​ស៊ើប​អង្កេត​ឃើញ​ថា​ទី​ផ្សារ​របស់​អឺរ៉ុប​ពិបាក​​ប្រកួត​ឈ្នះ​ចិន​ព្រោះ​​រោង​ចក្រចិន​ទទួល​លុយ​ជំនួយ​ពី​រដ្ឋា​ភិបាល​។ រី​ឯ​​​នៅ​អឺរ៉ុប​ រដ្ឋ​មិន​អាច​ផ្ដល់​លុយ​ ឬ​មាន​ភាគ​ហ៊ុន​នៅ​ក្នុង​វិស័យ​ឯក​ជន​ទេ​។ ម៉្លោះ​ហើយ​​​ចាញ់​ប្រៀប​ចិន​តែ​ម្ដង​​។ ​ឥឡូវ​នេះ អឺរ៉ុប​ត្រៀម​​ដំឡើង​ពន្ធ​ចាប់​ពី​ថ្ងៃ​ទី​៤ ខែ​កក្កដា​ត​ទៅ​។ ចាប់​ពី​ពេល​​រហូត​ដល់​ថ្ងៃ​ទី​២ ខែ​វិច្ឆិកា អឺរ៉ុប​នឹង​បន្ត​ស៊ើប​អង្កេត​ករណី​រោង​ចក្រ​ខ្លះ​ទទួល​លុយ​ពី​រដ្ឋាភិបាល​ចិន។ ទម្រាំ​ដល់​ពេល​នោះ (២ វិច្ឆិកា) អឺរ៉ុប​នឹង​កំណត់​ពន្ធ​រយៈ​ពេល​វែង​អាច​ដល់​៥​ឆ្នាំ​។

ក្រោយ​ការ​ប្រកាស​នេះ ប្រទេស​​ចិន​ថ្លែង​ថា​ខ្លួន​នឹង​បន្ត​តាម​ដាន​សភាព​ការណ៍​នេះ​ដោយ​យក​ចិត្ត​ទុក​ដាក់​ ហើយ​នឹង​ត្រៀម​ដាក់​ចេញ​វិធាន​ការ​​ចាំ​បាច់​គ្រប់​យ៉ាង​​ដើម្បី​ការ​ពារ​សិទ្ធិ​ស្រប​ច្បាប់​របស់​​ក្រុម​ហ៊ុន​ចិន​។ ​ប្រទេស​ចិន​រិះ​គន់​​ខ្លាំង​​​ៗ​ចំពោះ​គម្រោង​ស៊ើប​អង្កេត​របស់​អឺរ៉ុប​ទៅ​លើ​ករណី​ដែល​រដ្ឋាភិបាល​ចិន​​​លួច​ផ្ដល់​លុយ​ទៅ​ឱ្យ​ក្រុម​ហ៊ុន​ឯក​ជន​។ ប្រទេស​ចិន​ជំរុញ​ឱ្យ​មាន​កិច្ច​សហ​ការ​ និង​បញ្ចុះ​បញ្ចូល​ប្រទេស​សមាជិក​អឺរ៉ុប​​ឱ្យ​បោះ​បង់​ផែន​ការ​នេះ​​ចោល​៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ