ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកខ្ចីលុយមីក្រូហិរញ្ញវត្ថុធ្លាក់ចុះ តែអ្នកដាក់លុយកើនឡើង

4 ខែ មុន
  • ភ្នំពេញ

ស្រប​ពេល​ដែល​ស្ថានភាព​សេដ្ឋកិច្ច​មិន​ទាន់​ល្អ​ប្រសើរ ក្នុង​ត្រីមាស​ទី​២ ឆ្នាំ​២០២៤​នេះ អ្នក​ខ្ចី​លុយ​ពី​ស្ថាប័ន​មីក្រូហិរញ្ញវត្ថុ​ធ្លាក់​ចុះ តែ​ចំណែក​អ្នក​ដាក់​លុយ​ផ្ញើ​នៅ​គ្រឹះស្ថាន​ទាំងនោះ មានការ​កើនឡើង​គួរ​អោយ​កត់សម្គាល់ ។ លោក កាំ​ង តុង​ងី…

ស្រប​ពេល​ដែល​ស្ថានភាព​សេដ្ឋកិច្ច​មិន​ទាន់​ល្អ​ប្រសើរ ក្នុង​ត្រីមាស​ទី​២ ឆ្នាំ​២០២៤​នេះ អ្នក​ខ្ចី​លុយ​ពី​ស្ថាប័ន​មីក្រូហិរញ្ញវត្ថុ​ធ្លាក់​ចុះ តែ​ចំណែក​អ្នក​ដាក់​លុយ​ផ្ញើ​នៅ​គ្រឹះស្ថាន​ទាំងនោះ មានការ​កើនឡើង​គួរ​អោយ​កត់សម្គាល់ ។

លោក កាំ​ង តុង​ងី អ្នកនាំពាក្យ​សមាគម​មីក្រូ​ហិ​រញ្ញា​វត្ថុ​កម្ពុជា បានអោយ​ដឹង​ថា ក្នុង​ត្រីមាស​ទី​២ ឆ្នាំ​នេះ​ចំនួន​អ្នក​ដាក់​ប្រាក់​បញ្ញើ​ក្នុង​វិស័យ​មីក្រូហិរញ្ញវត្ថុ​មាន​ចំនួន​កើនឡើង ប្រមាណ​ជា​ជិត​១​ភាគរយ កើនឡើង​រហូត​ដល់​២.១១០​លាន​ដុល្លារ​អា​មេ​រិ​ក ដែល​មាន​អតិថិជន​ប្រមាណ​ជា​ជាង ១,៩៩​លាន​នាក់​បាន​ដាក់​ប្រាក់​បញ្ញើ​ក្នុង​នោះ​មាន​ប្រមាណ​ជា​៦៧​ភាគរយ​ជា​ស្ត្រី ។

លោក កាំ​ង តុង​ងី បានអោយ​កម្មវិធី​លុយ​នៃ​សារព័ត៌មាន​កោះសន្តិភាព​ដឹង​ថា «​នេះ​វា​ជា​សញ្ញា​បង្ហាញ​ដែរ​ថា ប្រជាពលរដ្ឋ​យើង​នៅ​ពេល​ដែល​ស្ថានភាព​សេដ្ឋកិច្ច​មិន​ច្បាស់លាស់ គាត់​មិន​ធ្វើការ​វិនិយោគ​ដោយ​ប្រថុយប្រថាន​នោះ​ទេ គាត់​ចាំ​មើល​ស្ថានភាព នៅ​ពេល​ដែល​គាត់​មាន​លុយ​នៅ​សល់ គឺ​គាត់​យក​មក​ដាក់​ប្រាក់​បញ្ញើ នៅ​តាម​គ្រឹះស្ថាន​ផ្លូវការ​ដោយសារ​តែ​ទី​១ មាន​សុវត្ថិភាព​ខ្ពស់ ទី​២​បាន​អត្រា​ការ​ប្រាក់​ធ្វើ​អោយប្រាក់​គាត់​រីក​ចម្រើន ។ កត្តា​ដែល​ប្រាក់​បញ្ញើ​កើនឡើង តម្រូវការ​ឥណ​ន​ទាន​ថយ​ចុះ​នេះ​ជា​កត្តា​បង្ហាញ​ពី​ភាពរឹងមាំ​របស់​គ្រឹះស្ថាន នៅ​ពេល​ដែល​សេដ្ឋកិច្ច​មិន​ទាន់​ច្បាស់លាស់​» ។

អ្នកនាំពាក្យ​សមាគម បន្ថែម​ថា ក្នុង​ត្រីមាស​ទី​២​ឆ្នាំ​នេះ​វិស័យ​មីក្រូ​ហិ​រញ្ញា​វត្ថុ​បាន​បញ្ចេញ​ឥណ​ន​ទាន​ចំនួន​៥.១១០​លាន​ដុល្លារ​ទៅ​កាន់​អតិថិជន​ចំនួន​ជាង ១,៥៥​លាន​នាក់ ។ ក្នុង​នោះ​មាន​ស្ត្រី​ប្រមាណ​ជា​៥៤​ភាគរយ ហើយ​ឥណ​ន​ទាន​នេះ គឺ​មានការ​ធ្លាក់​ចុះ​ប្រមាណ​ជា​ជាង​១​ភាគរយ ។

លោក កាំ​ង តុង​ងី បន្ត​ថា «​យ៉ាងណា​ក៏​ដោយ​យើង​ឃើញ​ថា ឥណ​ន​ទាន​ដែល​អតិថិជន​បង់​សង​យឺត លើស​ពី​៣០​ថ្ងៃ មានការ​កើនឡើង​រហូត​ដល់​៩​ភាគរយ ដែល​កម្រិត​នេះ កម្ពុជា​យើង​មិន​ធា្ល​ប់​ជួប​ប្រទះ​ទេ ក៏​ប៉ុន្តែ​កម្រិត​៩​ភាគរយ​នេះ បើ​យើង​ប្រៀបធៀប​ជាមួយ​ប្រទេស​ជុំវិញ​យើង ឬ​ក៏​ប្រទេស​លើ​ពិភពលោក​៩​ភាគរយ​នេះ គឺ​ស្ថិត​នៅ​ក្នុង​កម្រិត​ទាប​ជាងគេ​ច្រើន ។ ហើយ​ឥណទាន​នេះ មានការ​កើនឡើង​ដែល​យើង​ដឹង​ហើយ​នេះ បន្ទាប់​ពី​កូ​វី​ដ​១៩​នេះ​មក​វា​ប៉ះពាល់​ដល់​សង្គ្រាម​រុ​ស្សី និង​អ៊ុយ​ក្រែ​ន ការ​ប្រឈម​មុខ​គ្នា ហើយ​ប្រទេស​មហាអំណាច​នេះ​ទៀត​មាន​ផល​ប៉ះពាល់​ដល់​ប្រទេស​កម្ពុជា និង​ប្រទេស​ផ្សេង​ៗ​លើ​ពិភពលោក »​។

លោក កាំ​ង តុង​ងី បន្ថែម​ថា សមាគម​មីក្រូ​ហិ​រញ្ញា​វត្ថុ និង​សមាគម​ធនាគារ បាន​ចេញ​សេចក្តីជូនដំណឹង​ស្តី​ពី​ការ​ពង្រឹង​ការ​ផ្តល់​ឥណ​ន​ទាន ប្រកបដោយ​គុណភាព និង​ការ​ទទួលខុសត្រូវ រួម​ទាំង​ការ​ការពារ​អតិថិជន ដែល​ជា​ការ​ពង្រឹង និង​ពង្រីក​វិសាលភាព​ដែល​បង្ហាញ​ថា​វិស័យ​មីក្រូ​ហិ​រញ្ញា​វត្ថុ និង​វិស័យ​ធនាគារ បាន​ធ្វើការ​ជិត​ស្និត​ជាមួយនឹង​គ្នា ដែល​នេះ​ជា​ការ​រួម​គ្នា​អនុវត្ត​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ