ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តែ​ថ្លៃ​បំផុត​តម្លៃ​ជាង១លាន​ដុល្លារ​ក្នុង​១​គីឡូក្រាម ៖ ហេតុ​អ្វី ?

5 ខែ មុន

រាជធានី​ភ្នំពេញ ៖ តែ​ជា​ភេសជ្ជៈ​ដែល​គេ​ទទួលទាន​ច្រើន​ជាងគេ​ទី​ពីរ​នៅ​លើ​ពិភពលោក​បន្ទាប់​ពី​ទឹក ហើយ​វា​មាន​ប្រវត្តិ​ស្មុគស្មាញ និង​ចាក់​ឫស​យ៉ាង​ជ្រៅ ​ក្នុង​វប្បធម៌​នៃ​ជនជាតិ​ចិន ។ មានរឿង​ព្រេង និង​រឿងនិទាន​ជា​ច្រើន ​អំពី​ប្រភព​ដើម​របស់​តែ…

រាជធានី​ភ្នំពេញ ៖ តែ​ជា​ភេសជ្ជៈ​ដែល​គេ​ទទួលទាន​ច្រើន​ជាងគេ​ទី​ពីរ​នៅ​លើ​ពិភពលោក​បន្ទាប់​ពី​ទឹក ហើយ​វា​មាន​ប្រវត្តិ​ស្មុគស្មាញ និង​ចាក់​ឫស​យ៉ាង​ជ្រៅ ​ក្នុង​វប្បធម៌​នៃ​ជនជាតិ​ចិន ។ មានរឿង​ព្រេង និង​រឿងនិទាន​ជា​ច្រើន ​អំពី​ប្រភព​ដើម​របស់​តែ ដែល​ផ្តោត​ជុំវិញ​តែ​ពែង​ដំបូង​ដែល​ធ្លាប់តែ​ទទួលទាន ។

ប្រភព​ដើម និង​ប្រវត្តិសាស្ត្រ​នៃ​តែ​បាន​ចាប់ផ្តើម​នៅ​ក្នុង​ប្រទេស​ចិន​ប្រហែល​ឆ្នាំ២៧៥០ មុន​គ្រិស្តសករាជ ក្នុងអំឡុងពេល​នេះ ដើម​តែ​ត្រូវ​បាន​គេ​រក​ឃើញ​ថា មាន​លក្ខណៈសម្បត្តិ​ខាង​ឱសថ​មួយ​ចំនួន ។ អាស្រ័យ​ហេតុនេះ​ហើយ​ទើប​បានជា​តែ​ក្លាយជា​វត្ថុ​ដែល​មាន​តម្លៃនៅលើទីផ្សារ ហើយ​នៅ​ពេល​នេះ​តែ​ដែល​មាន​តម្លៃ​ថ្លៃ​ជាងគេ​ទាំង ៥ ត្រូវ​បាន​កំណត់ ដោយ​វា​មាន​តម្លៃ​ចាប់ពី ៣.៣០៧ ដុល្លារ រហូត​ដល់ ១,២ លាន​ដុល្លារ នៅ​ក្នុង​មួយ​គីឡូក្រាម ។

៥. កំពូល​តែ Tieguanyin មួយ​គីឡូក្រាម​ថ្លៃ ៣.៣០៧ ដុល្លារ
តែ Tieguanyin Tea គឺ​ត្រូវ​បាន​គេ​ស្គាល់​នឹង​ទទួលទាន​តាំងពី​សតវត្សរ៍​ទី ១៩ នៅ​ក្នុង​ខេត្ត ហ្វូ​ជៀន (Fujian) ប្រទេស​ចិន ត្រូវ​បាន​ដាក់​ឈ្មោះ​តាម​អាទិទេព​ព្រះពុទ្ធ​សាសនា ដែល​ជា​ព្រះ​តំណាង​ឱ្យ​សេចក្តី​មេត្តាករុណា ។ ការ​កែ​ច្នៃ​តែ Tieguanyin មាន​ភាព​ស្មុ​គ្រ​ស្មាញ និង​ពាក់ព័ន្ធ​នឹង​ជំហាន​ជា​ច្រើន ។ ដំណើរការ​ដ៏​ល្អិតល្អន់​នេះ​មាន​សារៈសំខាន់​ណាស់​ក្នុង​ការ​អភិវឌ្ឍន៍​នៃ លក្ខណៈ​របស់​តែ រួម​ជាមួយនឹង​ភាព​ជូរ​ចត់​ដែល​គួរ​ឱ្យ​រីករាយ ។ គុណភាព​នៃ​តែ Tieguanyin ត្រូវ​បាន​រង​ឥទ្ធិពល​យ៉ាង​ខ្លាំង​ដោយ​អន្តរ​កម្ម នៃ​ប្រភព​ដើម​របស់​វា ដែល​គេ​ដាំ​ជា​ពិសេស​តំបន់ អាន​ស៊ី ក្នុង​ខេត្ត​ហ្វូ​ជៀន ។ លក្ខខណ្ឌ​អាកាសធាតុ​ពិសេស និង​សមាសភាព​ដី​នៅ​ក្នុង​តំបន់​នេះ​រួមចំណែក​យ៉ាង​សំខាន់​ដល់​រសជាតិ​ប្លែក​របស់​តែ ។

៤. កំពូល​តែ Vintage Narcissus មួយ​គីឡូក្រាម​ថ្លៃ ៧.១៦៥ ដុល្លារ
Vintage Narcissus ដែល​ត្រូវ​បាន​គេ​ស្គាល់​ផង​ដែរ​ថា​ជា​តៃ ស៊ុ​យ សៀន «Shui Xian» គឺជា​តែ អ៊ូ​ឡុ​ង ដែល​គេ​ប្រមូល​ពី​ភ្នំ វូ​យី (Wuyi ) ក្នុង​ប្រទេស​ចិន ។ វា​ត្រូវ​បាន​គេ​ដាក់​ឈ្មោះ​តាម​តួអង្គ​ទេវ​កថា ក្រិ​ក ដែល​ល្បីល្បាញ​ដោយសារ​ភាព​ស្រស់​ស្អាត​នៃ​រឿង​នោះ ហើយ​ជា​ញឹកញាប់​ត្រូវ​បាន​ផ្សារ​ភ្ជាប់​ជាមួយនឹង​ភាព​ឆើតឆាយ និង​ការ​ទាក់ទាញ​យូរអង្វែង​នៃ​ឈ្មោះ​របស់​វា ។ តែ​នេះ​មាន​តម្លៃ​ដោយសារ​តែ​វា​ត្រូវ​ឆ្លង​ការ​ដំណើរការ​ដាំ និង​រក្សា​ទុក្ខ​ដើម​តែ ដោយ​ដើម​ខ្លះ​អាច​មាន​អាយុ​លើស​ពី៥០ឆ្នាំ ដែល​ជួយ​បង្កើន​រសជាតិ​របស់​វា​យ៉ាង​សំខាន់ ។ ដំណើរការ​នៃ​ភាព​ចាស់​នេះ​គឺ​ស្រ​ដៀង​ទៅ​នឹង​ស្រា​ដ៏​ល្អ ដែល​ធ្វើ​ឱ្យ​តែ​កាន់តែ​សម្បូរ​បែប និង​កាន់តែ​ស្មុគស្មាញ​ទៅ​តាម​ពេលវេលា ។ តែ​នេះ​ត្រូវ​បាន​គេ​ស្គាល់​ថា សម្រាប់​រសជាតិ​ដ៏​ជ្រៅ និង​រឹង​មាំ​របស់​វា ។ ជា​រឿយ​ៗ​វា​បង្ហាញ​ទម្រង់​ដ៏​ស្មុគស្មាញ​នៃ​សូកូឡា ឈី​ស និង​កំណត់ចំណាំ​ភ្លូ​រ៉ា​អិ​ច ជាមួយនឹង​ភាព​ទន់ល្មើយ ។

រសជាតិ​នៃ Vintage Narcissus វិ​វ​ឌ្ឍ​ទៅ​តាម​អាយុ ដែល​ធ្វើ​ឱ្យ​ស្លឹក​តែ​នីមួយ​ៗ​មាន​លក្ខណៈ​ពិសេស ។ ដោយសារ​ដំណើរការ​នៃ​ភាព​ចាស់​ដ៏​យូរ​របស់​វា និង​ការ​ថែទាំ​ដែល​ត្រូវការ​ក្នុង​ការ​ដាំ​ដុះ​របស់​វា Vintage Narcissus គឺ​កម្រ និង​មាន​តម្លៃ​ខ្ពស់ ។ វា​ត្រូវ​បាន​គេ​ចាត់​ទុក​ថា ជា​វត្ថុ​ប្រណីត​មួយ​នៅ​ក្នុង​ពិភព​នៃ​តែ ដែល​ស្វែងរក​ដោយ​អ្នក​ប្រមូល និង​អ្នក​ស្គាល់ ។

៣. តែ PG Tips Diamond Tea Bag មួយ​កញ្ចប់​ថ្លៃ​ដល់ ១៥.០០០ ដុល្លារ
PG Tips Diamond Tea Bag គឺជា​កញ្ចប់​តែ​ដែល​ប្រណីត​ត្រូវ​តាម​ប្រពៃណី ។ វា​ត្រូវ​បាន​បង្កើត​ឡើង​ដើម្បី​អបអរសាទរ​ខួប​លើក​ទី ៧៥ នៃ​ម៉ាក​តែ​អង់គ្លេស PG Tips ។ ថង់​តែ​ត្រូវ​បាន​ច្នៃ​ដោយ​ដៃ​យ៉ាង​ប្រណីត និង​តុបតែង​ដោយ​ត្បូង​ពេជ្រ​ទំហំ ២,៥៦ កា​រ៉ាត់ ដែល​ធ្វើ​ឱ្យ​វា​មិន​ត្រឹមតែ​ជា​ផលិតផល​តែ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ជា​គ្រឿងអលង្ការ​ដ៏​ល្អ​ផង​ដែរ ។ តែ​ដែល​ដាក់​ក្នុង​ថង់​តែ​ដែល​ស្រោប​ដោយ​ពេជ្រ​នេះ គឺ​មិន​តិច​ទេ ។ វា​មាន​ស្លឹក​តែ Silver Tips Imperial Tea ដែល​ត្រូវ​បាន​ដាំ​ដុះ​នៅ តំបន់ Makaibari Tea Estate ក្នុង​ប្រទេស​ឥណ្ឌា ដែល​ត្រូវ​បាន​គេ​ស្គាល់​ថា ជា​តែ​ដែល​មានគុណ​ភាព​ខ្ពស់ ។ ខ្សែ​មាស​ពណ៌​ស​ដ៏​ប្រណីត​ដែល​ភ្ជាប់​ទៅ​នឹង​ថង់​តែ​អនុញ្ញាត​ឱ្យ​មាន​ភាព​ងាយស្រួល​ក្នុង​ការ​ទទួលទាន​ខណៈ​ពេល​ដែល​រក្សា​បាន​នូវ​សោភ័ណ​ភាព​ដ៏​ស្រស់បំព្រង​របស់​វា ។

២. តែ​ខ្លាឃ្មុំ​ផេ​ន​ដា ក្នុង​មួយ​គីឡូក្រាម ៧ ម៉ឺន​ដុល្លារ
Panda Dung Tea ប្រែក្លាយ​ភាព​មិនធម្មតា​ទៅ​ជា​ប្រណីត ។ ភាព​ពិសេស​របស់​វា​កើត​ចេញពី​វិធី​ដាំ​ដុះ​ដ៏​អស្ចារ្យ​មួយ គឺ​ការ​ប្រើ​លាមក​ខ្លាឃ្មុំ​ផេ​ន​ដា​ជា​ជី ។ ខ្លាឃ្មុំ​ផេ​ន​ដា​ដែល​ប្រើប្រាស់​របប​អាហារ​ជា​ចម្បង​ពី​ដើម​ឫស្សី ស្រូប​យក​សារធាតុចិញ្ចឹម​ត្រឹមតែ ៣០% ប៉ុណ្ណោះ ដែល​បន្សល់​ទុក​នូវ​លាមក​របស់​វា​សម្បូរ​ទៅ​ដោយ​សារធាតុចិញ្ចឹម​សំខាន់​ៗ​សម្រាប់​ការ​ដាំ​ដុះ​តែ ។ វិធីសាស្ត្រ​នេះ​មាន​ដើម​កំណើត​នៅ​ក្នុង​ខេត្ត​ស៊ី​ឈួ​ន​នៃ​ប្រទេស​ចិន មិន​ត្រឹមតែ​បង្កើត​តែ​ដែល​សម្បូរ​ទៅ​ដោយ​អត្ថប្រយោជន៍​សុខភាព​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែម​ទាំង​តំណាង​ឱ្យ​វិធីសាស្ត្រ​ប្រកបដោយ​ភាព​ច្នៃប្រឌិត និង​និរន្តរភាព​ក្នុង​ការ​ធ្វើ​កសិកម្ម​ផង​ដែរ ។ តែ​ខ្លួន​វា​ផ្តល់​នូវ​រសជាតិ​ឈ្ងុយ​ឆ្ងាញ់ និង​ក្លិន​ស្រទន់ ដែល​ជា​ភាព​ផ្ទុយ​គ្នា​គួរ​ឱ្យ​ភ្ញាក់ផ្អើល ។ តែ​នេះ​មិនមែន​គ្រាន់តែ​ជា​ភេសជ្ជៈ​ប៉ុណ្ណោះ​ទេ វា​ជា​ការ​និទានរឿង​អំពី​និរន្តរភាព​អេកូឡូស៊ី ការ​ពិសោធន៍​ក្នុង​វិស័យ​កសិកម្ម និង​ជា​សក្ខីភាព​មួយ​អំពី​រយៈពេល​ដែល​អ្នក​ផលិត​តែ​ទៅ​បង្កើត​ភេសជ្ជៈ​តែ​មួយ​គត់ ។

១. កំពូល​តែ Da Hong Pao មួយ​គីឡូក្រាម​ថ្លៃ​ដល់​ទៅ ១,២ លាន​ដុល្លារ
Da Hong Pao ដែល​ជា​រឿងព្រេង​និទាន នៅ​ក្នុង​ប្រវត្តិសាស្ត្រ និង​កម្រ​មាន ។ តម្លៃ​ដ៏​គួរ​ឱ្យ​ភ្ញាក់ផ្អើល​មួយ គឺ ១,២ លាន​ដុល្លារ ក្នុង​មួយ​គីឡូក្រាម ឬ ២.៤០០ ដុល្លារ​ក្នុង​មួយ​ពែង គឺជា​និមិត្តសញ្ញា​នៃ​ភាព​រុងរឿង និង​ប្រពៃណី ។ តែ​នេះ​វា​មាន​ដើម​កំណើត​មក​ពី​ភ្នំ វូ​យី ដែរ តែ​ដើម​វា​ដុះ​នៅ​កន្លែង​ដែ​ម​សម្បូរ​អ័ព្ទ​បំផុត​ក្នុង​ប្រទេស​ចិន ។ ឫសគល់​របស់ Da Hong Pao គឺ​មាន​តាំងពី រាជវង្ស​មីង ។ រឿងព្រេង​និទាន​រៀបរាប់​ថា ព្រះ​ចៅ​អធិរាជ​មួយ​អង្គ​បាន​យក​ព្រះ​ពស្ដ្រ​របស់​ទ្រង់​លើ​គុម្ពោត​តែ​ទាំងនេះ ដើម្បី​ដឹងគុណ​ចំពោះតែ​ដែល​បាន​ព្យាបាល​ជំងឺ​របស់​មាតា​ទ្រង់ ហេតុនេះ​ហើយ​បានជា​វា​មានឈ្មោះ​បែប​នេះ ។ ដើម​តែ​នេះ​ជិត​ផុត​ពូជ តែ​ត្រូវ​បាន​គេ​ថែរក្សា​យ៉ាង​ខ្នះខ្នែង និង​កម្រ​ប្រើ​សម្រាប់​ការ​ប្រមូល​ផល ដែល​បន្ថែម​លើ​ភាព​កម្រ​របស់​វា ។​​​

ការ​ដាំ​ដុះ​នេះ​កើតឡើង​នៅ​ក្នុង​ទឹកដី​ដ៏​ពិសេស​មួយ ដែល​ដី​មាន​ថ្ម និង​អាកាសធាតុ​អ័ព្ទ រួមចំណែក​ដល់​រសជាតិ​រ៉ែ​ដ៏​ប្លែក​របស់​វា ដែល​ត្រូវ​បាន​គេ​ស្គាល់​ថា​ជា «​យ៉ា​ន​យុន​» ឬ​ចង្វាក់​រ៉ុ​ក ។ រាល់​ការ​ទទួលទាន​របស់ Da Hong Pao គឺជា​ដំណើរ​ឆ្លងកាត់​ពេលវេលា ទម្រង់​រសជាតិ​ដ៏​ស្មុគស្មាញ​របស់​វា​ទៅ​តាម​ពណ៌​ដី ឈើ និង​ផ្អែម​ស្រទន់ ដែល​បម្រើ​ជា​សក្ខីភាព​រាវ​នៃ​ប្រវត្តិសាស្ត្រ​ដ៏​អស្ចារ្យ​របស់​វា ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ