ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកជំនាញ​ព្រមាន​យុវជន​ខ្មែរ​ងាយ​ធ្លា.ក់​ចូល​បំណុល ដោយ​ការ​ចាយ​មិន​ចេះ​គិត

3 ខែ មុន
  • ភ្នំពេញ

ការ​យល់​ដឹង​ពី​ហិ​រញ្ញា​វត្ថុ​ផ្ទាល់ខ្លួន ក៏​ដូច​ជា​ការ​រៀបចំ​ផែនការ​ហិ​រញ្ញា​វត្ថុ​អោយ​បាន​ច្បាស់លាស់​នៅ​ពេល​អនាគត មិនមែន​ត្រឹមតែ​ជា​រឿង​មួយ​សំខាន់​ធម្មតា​ទេ តែ​វា​ថែម​ទាំង​ជា​បំ​និ​ន​ជីវិត​មួយ សម្រាប់​រៀបចំ​ផែនការ​អនាគត​របស់​មនុស្ស​អោយ​បាន​កាន់តែ​ល្អ ជា​ពិសេស ​យុ​វវ័យ​។ លោក កាំ​ង តុង​ងី…

ការ​យល់​ដឹង​ពី​ហិ​រញ្ញា​វត្ថុ​ផ្ទាល់ខ្លួន ក៏​ដូច​ជា​ការ​រៀបចំ​ផែនការ​ហិ​រញ្ញា​វត្ថុ​អោយ​បាន​ច្បាស់លាស់​នៅ​ពេល​អនាគត មិនមែន​ត្រឹមតែ​ជា​រឿង​មួយ​សំខាន់​ធម្មតា​ទេ តែ​វា​ថែម​ទាំង​ជា​បំ​និ​ន​ជីវិត​មួយ សម្រាប់​រៀបចំ​ផែនការ​អនាគត​របស់​មនុស្ស​អោយ​បាន​កាន់តែ​ល្អ ជា​ពិសេស ​យុ​វវ័យ​។

លោក កាំ​ង តុង​ងី អ្នកនាំពាក្យ​សមាគម​មីក្រូ​ហិ​រញ្ញា​វត្ថុ​កម្ពុជាបានអោយ​ដឹង​ថា ចំណេះដឹង​ហិ​រញ្ញា​វត្ថុ ដែល​រួម​ទាំង​ការ​រៀបចំ​ផែនការ​ហិ​រញ្ញ​វត្ថុ​សម្រាប់​ពេល​អនាគត គឺជា​បំ​និ​ន​ជីវិត​មួយ​ដែល​មាន​សារសំខាន់​មាន​ភាព​ចាំបាច់​ណាស់ ​សម្រាប់​ប្រជាពលរដ្ឋ​ខ្មែរ​ទូទៅ ជា​ពិសេស ​ប្រសិនបើ​ប្រជា​ពលរដ្ឋ​អាច​ចាប់ផ្តើម​កាន់តែ​លឿន​កាន់តែ​ល្អ​សម្រាប់​ខ្លួន និង​ក្រុម​គ្រួសារ​ទាំងមូល​។

លោក កាំ​ង តុង​ងី បានអោយ​កម្មវិធី​លុយនៃ​សារព័ត៌មាន​កោះសន្តិភាពដឹង​ថា «​នៅ​ក្នុង​វ័យ​ជា​យុវជន យុវនារី ព្រោះ​កាលណា ​ប្រជាពលរដ្ឋ​យើង​មិន​មានចំណេះ​ដឹង​ហិ​រញ្ញា​វត្ថុ មិន​បាន​រៀបចំ​ផែនការ​ហិ​រញ្ញា​វត្ថុ អោយ​បាន​ច្បាស់លាស់​ទេ គាត់​នឹង​មាន​បញ្ហា​ច្រើន​នៅ​ក្នុង​ជីវិត​របស់​គាត់ ផ្នែក​លុយកាក់ ហើយ​ក៏​គាត់​បាត់បង់​ឱកាស​ច្រើន​ផង​ដែរ​»​។

លោក កាំ​ង តុង​ងី បន្ត​ថា អ្នក​ដែល​មិន​មានការ​រៀបចំ​ផែនការ​ហិ​រញ្ញា​វត្ថុ​អោយ​បាន​ល្អ អ្នក​នោះ​នឹង​ងាយ​ធ្លាក់​ចូល​ទៅ​ក្នុង​បញ្ហា កង្វះ​លុយកាក់បញ្ហា​បំណុល​ច្រើន​លើសលុប ហើយនឹង​ប្រឈម​មុខ​ទៅ​រក​បញ្ហា​ផ្សេង​ៗ រួម​ទាំង​សុខភាព​ផ្លូវ​កាយ និង​ផ្លូវចិត្ត​។

អ្នកនាំពាក្យ បន្ថែម​ថា «​ផ្ទុយ​ទៅ​វិញ​ប្រសិនបើ​ប្រជាពលរដ្ឋ​យើង​ជា​ពិសេស​យុវវ័យ​យើង បើសិនជា​គាត់​មានចំណេះ​ដឹង​ហិ​រញ្ញា​វត្ថុ​គ្រប់គ្រាន់​គាត់​មាន​ផែនការ ហិ​រញ្ញា​វត្ថុ​ច្បាស់លាស់ ក្នុង​ការ​រៀបចំ​អនាគត​របស់​គាត់ វា​នឹង​ជួយ​អោយ​គាត់​ឆ្លង​ផុត​ពី​ភាព​ក្រីក្រ វា​នឹង​ជួយ​អោយ​គាត់​មាន​សេរីភាព​ផ្នែក​ហិ​រញ្ញា​វត្ថុ ក៏​ដូច​ជា​ការ​រស់នៅ​ក្នុង​ជីវិត​ប្រចាំ​ថ្ងៃ​ដែរ ហើយ​ទន្ទឹម​នេះ​នៅ​ពេល​ដែល​ស្ថានភាព​ហិ​រញ្ញា​វត្ថុ​របស់​គាត់ (​ពលរដ្ឋ​) មាន​ភាពល្អ​ប្រសើរ គាត់​ក៏​មានឱកាស​ជា​ច្រើន​ទៀត​ក្នុង​ការ​វិនិ​យោគ បង្កើន​ទ្រព្យសម្បត្តិ ក្នុង​ការ​បង្កើន​នូវ​សេរីភាព មិន​ថា​ផ្នែក​ហិ​រញ្ញា​វត្ថុ ពេលវេលា ឬ​ផ្នែក​ផ្សេង​ៗ​ទៀត​»​។

លោក កាំ​ង តុង​ងី បន្ត​ថា ចំណេះដឹង​ហិ​រញ្ញា​វត្ថុ​មិនសូវ​មានការ​បង្រៀន​នៅ​សាលារៀន​នោះ​ទេ តែ​ប្រសិនបើ​ប្រជាពលរដ្ឋ ស្វែង​យល់​នៅ​តាម​បណ្តា​អន​ឡាញមាន​ជា​ច្រើន​ដែល​នេះ ជា​ចំណេះដឹង​ក៏​ដូច​ជា​ការ​រៀបចំ​ផែនការ​សម្រាប់​ខ្លួន​បាន​ល្អ​នៅ​ពេល​អនាគត​។

លោក កាំ​ង តុង​ងី បន្ថែម​ថា «​ការ​រៀបចំ​ផែនការ​ហិ​រញ្ញា​វត្ថុ​សម្រាប់​យុវជន មិនមែន​ជា​រឿង​ស្មុគ​ស្មាញ​អ្វី​ច្រើន​នោះ​ទេ ជា​ទូទៅ​ជា​ការ​ផ្តោត​លើ​ការ​ចំណាយ​ជា​ប្រចាំ​របស់​យើង ចំណាយ​ចាំបាច់ និង​ចំណាយ​មិន​ចាំបាច់​។ ការ​ដែល​ត្រូវ​អោយ​យើង​មាន​លុយ​សន្សំ ជា​រៀង​រាល់​ខែ​ជា​ពិសេស​ត្រូវ​ដក​លុយ​សន្សំ​ទុកជា​មុន​ពេល​ចំណាយ​តាម​ក្រោយ​។ ការ​ដែល​តម្រូវ​អោយ​គាត់​មាន​លុយ​កញ្ចប់​សម្រាប់​តម្រូវការ​បន្ទាន់ ការ​ដែល​អោយ​គាត់​យល់ និង​មាន​សមត្ថភាព​គ្រប់គ្រង​បាន​នូវ​ចំណូល​ចំណាយ​»​។

លោក ស៊ន សូ​ឡា ជា​យុវជន​មួយ​រូប​នៅ​រាជធានី​ភ្នំពេញ បានអោយ​ដឹង​ថា ការ​ចំណាយ​ច្រើន​របស់​យុវជន​សព្វថ្ងៃ​លើ​សម្ភារៈ​ផ្សេង​ៗ ដោយសារ​យុវជន​ខ្លះ​ទាំងនោះ ហាក់​មិន​មាន​ផែនការ​ហិរញ្ញវត្ថុ​ច្បាស់លាស់ សម្រាប់​ទប់ទល់​នឹង​វិបត្តិ ស្រប​ពេល​បច្ចុប្បន្ន​ការ​ផ្គត់ផ្គង់​សម្ភារៈ​មាន​កំណើន​។ ហើយ​កន្លង​មក​អ្នក​ដែល​ចាយវាយ​ខ្ពស់​ៗ អាង​តែ​ខ្លួន​មាន​លទ្ធភាព​ចេះ​តែ​ទិញ​ត​ៗ​គ្នា ដោយ​មិន​បាន​សិក្សា និង​មិន​បាន​រៀបចំ​ផែនការ​ហិរញ្ញវត្ថុ សម្រាប់​ទប់ទល់​ពេល​មាន​វិបត្តិ​កើតឡើង​នោះ​ទេ​។

លោក​សង្កេត​ឃើញ​ថា ភាគច្រើន​ការ​ចំណាយ មាន​បង់​រំ​សល់​របស់​ពលរដ្ឋ​កម្ពុជា គឺ​មិនមែន​បំពេញ​សេចក្តី​ត្រូវការ ឬ​សម្រាប់​ភាព​ចាំបាច់​ក្នុង​ការ​រស់នៅ និង​ប្រកប​អាជីវកម្ម​នោះ​ទេ ដែល​ភាគច្រើន គឺ​ទិញ​សម្រាប់​ទុក​សម្រាប់​ប្រើប្រាស់​តែ​មួយ​ប្រាវ​។ នៅ​ពេល​ដែល​ជួប​បញ្ហា ឬ​វិបត្តិ​សេដ្ឋកិច្ច​កើតឡើង ស្រប​ពេល​ដែល​ពួក​គេ​មិន​បាន​រៀបចំ​ហិរញវត្ថុ​ឱ្យ​ច្បាស់លាស់​ផង​នោះ ធ្វើ​ឱ្យ​ពួក​គេ​ខ្វះ​លទ្ធភាព​ក្នុង​ការ​បង់​រំលស់ ហេតុនេះ​ត្រូវ​បង្ខំចិត្ត​ឱ្យ​ដាក់​លក់​វិញ ហើយ​លក់​តម្លៃ​ក្រោម​ទីផ្សារ​។

លោក​ពន្យល់​ថា ដើម្បី​កុំឱ្យ​ជួប​បញ្ហា​នេះ ពលរដ្ឋ​គួរ​រៀបចំ​ផែនការ​ហិរញ្ញវត្ថុ​ឱ្យ​បាន​ច្បាស់លាស់ ជា​ពិសេស​សម្រាប់​ទប់ទល់ នៅ​ពេល​មាន​វិបត្តិ​ណាមួយ​កើតឡើង​។ ការ​រទិញ​លំនៅ​ឋាន ដោយ​បង់​រំលស់ តម្រូវ​ឱ្យ​អ្នកទិញ​ត្រូវ​តែ​មាន​ភាព​ច្បាស់លាស់ ទៅ​លើ​ចំណូល​ប្រចាំខែ​របស់​ខ្លួន ដែល​អាច​ធានា​បាន​ថា មិន​អាច​ប៉ះពាល់​ដល់​ការ​ចំណាយ​សម្រាប់​ជីវភាព​ប្រចាំ​ថ្ងៃ ហើយ​ក៏​មិន​មាន​បញ្ហា​ដល់​ខ្ទង់ចំណាយ សម្រាប់​ការ​បង់​រំលស់​ប្រចាំខែ​ផង​ដែរ ។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ