ការលាងលុយកខ្វក់ គឺជាដំណើរការនៃការលាក់បាំងប្រភពដើមនៃប្រាក់ដែលទទួលបានតា មរយៈសកម្មភាពខុសច្បាប់ ដែលធ្វើឱ្យវាហាក់ដូចជា បានមកពីប្រភពស្របច្បាប់ ។ ករណីលាងលុយត្រូវបានធ្វើ ដើម្បីបញ្ចូលមូលនិធិខុសច្បាប់ ទៅក្នុងសេដ្ឋកិច្ចផ្លូវការ ដោយមិនទាក់ទាញការយកចិត្តទុកដាក់ពីការអនុវត្តច្បាប់ ឬភ្នាក់ងារនិយតកម្ម ។
មកដល់ពេលនេះ ប្រទេសដែលត្រូវបានគេចាត់ទុកថា ជាប្រទេសមានករណីលាងលុយតិចបំផុត គឺមានតែអាយឡែន ហ្វាំងឡង់ អេស្តូនី អង់ដូរ៉ា និងស៊ុយអែត ដោយបណ្តាប្រទេសទាំងនេះមានលំដាប់ពិន្ទុដែលគេដាក់ត្រឹមតែពី ២,៨៧ ទៅ ៣,៣៦ ។ ដោយឡែកប្រទេសដែលត្រូវបានគេដឹងថា គឺជាប្រទេសដែលមានសកម្មភាពលាងលុយខ្លាំងបំផុតនោះ គឺមានហៃទី ឆាត មីយ៉ាន់ម៉ា សាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ និងសាធារណរដ្ឋកុងហ្គោ ។
តាមឯកសារដែលចងក្រងដោយ Sanction Scanner បានឲ្យដឹងថា ប្រទេសហៃទីទទួលបន្ទុក ៨,២៥ ស្របពេលដែលឆាតទទួលពិន្ទុ៨,១៤ ប្រទេសមីយ៉ាន់ម៉ាគឺ ៨,១៣ សាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ ទទួលពិន្ទុ៨,១០ និង សាធារណរដ្ឋកុងហ្គោគឺ ៧,៩១ ។
មកដល់ពេលនេះប្រទេសហៃទី ដែលជាប្រទេសកោះតូចមួយ នៅសមុទ្រការ៉ាប៊ិន ដែលកំពុងតែគ្រប់គ្រងដោយក្រុមបងធំ ។ ប្រទេសនេះ ស្ថិតនៅក្នុងភាពចលាចល់គ្មានច្បាប់ទម្លាប់មកជាយូរ ដោយរដ្ឋធានីត្រូវបានបែងចែកការគ្រប់គ្រងដោយក្រុមបងធំស្របពេលដែលរដ្ឋាភិបាល គ្មានសមត្ថភាពបង្ក្រាប ។ បច្ចុប្បន្នក្រោមការដឹកនាំរបស់នាយករដ្ឋមន្ត្រីថ្មី ប្រទេសនេះបានកំពុងតែស្នើសុំអន្តរាគមន៍ពីសហគមន៍អន្តរជាតិ ដើម្បីយកមកពង្រឹងសណ្តាប់ធ្នាប់របស់ ប្រទេសឡើងវិញ ។
សម្រាប់ប្រទេសផ្សេងៗទៀត គឺលើកលែងតែមីយ៉ាន់ម៉ា ប្រទេសដែលមានសកម្មភាពលាងលុយខ្លាំងបំផុត គឺសុទ្ធតែនៅទ្វីបអាហ្វ្រិកទាំងអស់ ។ បណ្តាប្រទេសទាំងនេះភាភច្រើន គឺកំពុងតែស្ថិតនៅក្នុងសភាពអស្ថេរភាពពីព្រោះតែជម្លោះផ្ទៃក្នុង ហើយឱកាសនៃសង្គ្រាម គឺមានខ្ពស់បំផុត ដូច្នេះបានជាសកម្មភាពលាងលុយសម្បូរ ។
សម្រាប់ប្រទេសមីយ៉ាន់ម៉ា ដែលជាប្រទេសនៅក្នុងតំបន់អាស៊ាន ត្រូវបានគេដឹងថា ក៏កំពុងតែស្ថិតនៅក្នុងស្ថានភាពផុសស្រួយ ដោយប្រទេសកំពុងតែមានបញ្ហានយោបាយ និងសង្គ្រាមនៅក្នុងប្រទេស ស្របពេលដែលសកម្មភាពនៃអំពើខុសច្បាប់ជាច្រើនត្រូវបានគេដាក់សង្ស័យ ដោយរួមទាំងការរត់ពន្ធគ្រឿងញៀ.ន ការជួញដូរមនុស្សបញ្ហាទីផ្សារងងឹត ។ល។
សម្រាប់កម្ពុជាវិញ គឺត្រូវបានគេដឹងថា ស្ថិតនៅក្នុងស្ថានភាពមួយបង្គួរ ដោយមានពិន្ទុរ ៦,៧៨ ប្រសើរជាងវៀតណាម ដែលមានពិន្ទុរ៦,៩៦ ជាងឡាវ ដែលមានលំដាប់ពិន្ទុរ ៧,៤៤ ៕
ចែករំលែកព័តមាននេះ