ក្រុមហ៊ុនផលិតរថយន្តFord នឹងចេញលក់រថយន្តម៉ូដែល Lincolnនៅក្នុងប្រទេសចិន ។ ការចេញលក់រថយន្តប្រភេទថ្មីនៅលើទីផ្សារចិននាពេលនេះគឺដោយសារកំណើននៃការលក់រថយន្តថ្មីកាន់តែដាច់បានច្រើន និងដើម្បីពង្រីកទីផ្សារផងដែរ ។ ក្រុមហ៊ុននេះនិយាយថា ខ្លួនគ្រោងដាក់លក់រថយន្តប្រភេទ Lincoln ចាប់ពីឆមាសទី២ឆ្នាំ២០១៤ តទៅ។ នេះគឺជាការដាក់បង្ហាញស្លាកសញ្ញាថ្មីនៅខាងក្រៅទឹកដីអាមេរិក ហើយក្រុមហ៊ុនហ្វដមានបំណងឱ្យពិភពលោកបានស្គាល់ស្លាកសញ្ញា Lincolnនេះ ។
លោកអាលែន មូលឡាលី (Alan Mullaly) នាយកប្រតិបត្តិក្រុមហ៊ុនហ្វដនិយាយថា ក្រុមហ៊ុនមានបំណងនាំយករថយន្ត Lincoln ទៅក្រៅប្រទេសយូរហើយ ប៉ុន្តែស្លាកសញ្ញានេះចាំបាច់ត្រូវបង្កើតសាជាថ្មីនៅអាមេរិកជាមុនសិន ។ កាលពីឆ្នាំ១៩៩០ ការលក់រថយន្ត Lincolnបានឈានដល់កម្រិតកំពូល ប៉ុន្តែក្រោយៗមកទៀតស្លាកសញ្ញានេះបានតាមពីក្រោយគូប្រជែងដោយសារក្រុមហ៊ុនហ្វដមិនមានបំណងវិនិយោគឱ្យបានគ្រប់គ្រាន់ ។
កាលពីឆ្នាំមុនការលក់រថយន្តប្រភេទនេះបានធ្លាក់ចុះ ។ ក្រុមហ៊ុនហ្វដដែលកាលពីឆ្នាំ២០០៧ សម្រេចការលក់នៅក្រៅប្រទេសនូវប្រភេទរថយន្ត Aston Martin , Jaguar Land Rover និងVolvo ឈ្នះដៃគូប្រកួតប្រជែងរបស់ខ្លួនគឺ Mercury កាលពីឆ្នាំ២០១០ ៕
ចែករំលែកព័តមាននេះ