រដ្ឋមន្ត្រីឧស្សាហកម្មជប៉ុនថ្លែងកាលពីថ្ងៃសុក្រសប្តាហ៍មុនថា ទិន្នផលរោងចក្រជប៉ុនធ្លាក់ចុះ១,២%កាលពីខែកក្កដា ដែលកត្តាចម្បងកើតឡើងពីភាពជ្រួលច្របល់នៅក្រៅប្រទេសជាហេតុធ្វើឱ្យប៉ះពាល់ដល់ការរើបឡើងវិញនៃប្រទេសដែលមានសេដ្ឋកិច្ចធំលំដាប់ទី៣លើពិភពលោកមួយនេះ ។
ការធ្លាក់ចុះកាលពីដើមខែគឺមានលក្ខណៈធ្ងន់ធ្ងរជាងការព្យាករកំណើនទីផ្សារ១,៨%ទៅទៀត ។ រដ្ឋាភិបាលតែងតែក្រើនរំលឹកថា ផលិតផលឧស្សាហកម្មបានជាប់គាំងនៅក្នុងនិន្នាការមួយទាបបំផុត ។ ការភ័យខ្លាចពីស្ថានភាពសារពើពន្ធនៅអឺរ៉ុបឥតឈប់ឈរ និងប្រាក់យ៉េនឡើងថ្លៃកំពុងតែប៉ះពាល់ដល់តម្រូវការផលិតផលពីរោងចក្រនៅក្នុងប្រទេស ។ តាមការអង្កេតទិន្នន័យពីបណ្តារោងចក្រនានាបានបង្ហាញថា គ្រប់ក្រុមហ៊ុនទាំងអស់រំពឹងថា ទិន្នផលរោងចក្រនឹងកើន០,១%នៅក្នុងខែសីហា មុនពេលដែលវាកើន៣,៣%នៅក្នុងខែកញ្ញា ។
ដោយឡែកទិន្នន័យផ្លូវការមួយទៀតបង្ហាញថា តម្លៃទំនិញប្រើប្រាស់ធ្លាក់ចុះ០,៣%កាលពីខែកក្កដា ដែលជាការធ្លាក់ថ្លៃក្នុងរយៈពេល៣ខែ ។ ប្រទេសជប៉ុនបានធ្លាក់ទៅក្នុងអតិផរណាអស់រយៈពេលជាច្រើនឆ្នាំ ក្នុងនោះគេបានចេញនូវគោលនយោបាយសារពើពន្ធនិងរូបិយវត្ថុជាបន្តបន្ទាប់ ប៉ុន្តែវិធានការនោះមិនបានផ្លាស់ប្តូរនិន្នាការអ្វីសូម្បីតែបន្តិច ។ ក្រសួងពាណិជ្ជកម្មរាយការណ៍ថា អត្រាអ្នកអត់ការងារធ្វើនៅជប៉ុនធ្លាក់ចុះ៤,៣% កាលពីខែកក្កដាកន្លងទៅ ៕
ចែករំលែកព័តមាននេះ