ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចោរសមុទ្រ​ក្នុងមហាសមុទ្រ​ឥណ្ឌា​នៅ​​តែ​គ្រោះ​ថ្នាក់​​

12 ឆ្នាំ មុន

កង​កម្លាំង​នាវា​ចរណ៍​អន្តរជាតិ​ដែលដាក់​ពង្រាយ​នៅ​មហាសមុទ្រ​ឥណ្ឌា​ក្នុង​ក្របខណ្ឌ​នៃការ​តស៊ូ​ប្រឆាំង​ចោរ​​សមុទ្រ​កាលពី​ថ្ងៃ​ទី​៣ កញ្ញា​ ​បាន​​ណែនាំ​ដល់​បណ្តា​ក្រុម​ហ៊ុន​ដឹក​ជញ្ជូន​តា​មសមុទ្រ​ឱ្យ​នៅតែប្រុងប្រយ័ត្ន​ ទោះ​បី​ជា​មាន​ការចុះ​​ថយ​​ច្រើន​នៃចំនួន​វាយ​​ប្រហារ​ក្នុង​ឆមាស​ទី​មួយ​នៃឆ្នាំ​២០១២​នេះ​​ក៏ដោយ ។

ការិយាល័យ​សមុទ្រ​អន្តរជាតិ​BMI​រាយ​ការណ៍​​នាពេល​ថ្មី​ៗ​នេះថា ​សកម្ម​ភាព​របស់​ពួក​ចោរ​សមុទ្រ​ក្នុង​មហាសមុទ្រ​ឥណ្ឌា​មាន​ការ​ចុះ​ថយ​៦០%​ រយៈ​ពេល​៦ខែ​​ដើម​ឆ្នាំ​២០១២​នេះ​​បើ​ប្រៀបធៀប​ទៅនឹង​ដំណាក់​កាល​ដូចគ្នា ​នៃ​ឆ្នាំ​ទៅ​មិញ​ដោយ​ចំនួន​នៃ​ការវាយ​ប្រហារ​​របស់​ពួក​ចោរ​​សមុទ្រ​​ធ្លាក់​ចុះ​ពី​១៦៣​​លើក​មកនៅ​ត្រឹម​៦៩ ​លើក​​។ ​BMI​រំលឹក​ថា​សមាជិ​ក​ក្រុម​នាវិក​១៩១​នាក់​និងនាវា​១៤​គ្រឿង​រួម​ទាំង​​នាវា​នេសាទ​ធ្លាក់​ក្នុង​​ដៃ​ពួក​ចោរ​សមុទ្រ ។ ​

មេបញ្ជា​ការ​រង​​នៃកងកម្លាំង​ជើងទឹក​អន្តរ​ជាតិ​ការពារ​ពួក​​ចោរសមុទ្រ​ឧត្តម​នាវី​GUATIERO MATTESI ថ្លែង​ថា កង​កម្លាំង​​ជើង​​ទឹក​របស់​ស​ហ​ភាព​អឺរ៉ុប​នៅ​សូម៉ាលី​ ​របស់​អូតង់​ និងរបស់​កង​កម្លាំង​ចម្រុះ​១៥១​បាន​អំពាវ​នាវ​​​ដល់​​បណ្តា​សហ​គ្រាស​ដឹក​ជញ្ជូន​​តាម​សមុទ្រ​​ឱ្យ​រក្សា​វិធាន​ការ​តស៊ូ​ប្រឆាំង​ចោរ​សមុទ្រ​អាច​​ ពីព្រោះ​សភាព​ការណ៍​នៅសូម៉ាលី​ដែល​អាច​ឱ្យ​ពួក​ចោរសមុទ្រ​ធ្វើ​​សកម្ម​ភាព​​​​​​ពុំ​មាន​ការផ្លាស់​ប្តូរ ឡើយ ​។

ការចុះ​ថយ​នៃឧប្ប​ត្តិ​ហេតុ​ទាក់​ទិន​ដល់​ពួក​ចោរ​សមុទ្រ​ធ្វើ​ឱ្យ​ក្រុម​ហ៊ុនដឹក​ជញ្ជូន​តា​ម​សមុទ្រ​ទាំងឡាយ​មាន​ការ​ធូរ​ទ្រូង​​ ពី​ព្រោះ​បណ្ត​ា​នាវា​ធ្វើ​ដំណើរ​តា​មសមុទ្រ​ឥណ្ឌា​ជា​គោល​ដៅ​វាយ​ប្រហារ​របស់​ពួក​ចោរសមុទ្រ​ ហើយ​ជាទូទៅ​​ត្រូវ​បង់​ប្រាក់​លោះ​យ៉ាង​ច្រើន​ជាថ្នូរ​នឹងការ​ដោះ​លែង​ នាវា​និងបណ្តា​សមាជិក​ក្រុម​​នាវិក ៕