ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យុវជន​ប៉ាឡេស្ទីន​ម្នាក់​ដុតខ្លួន​នៅ​ហ្គាហ្សា​​

12 ឆ្នាំ មុន

ប៉ូលិស​រាយការណ៍​កាលពី​ថ្ងៃទី​៣ កញ្ញា​ថា ​យុវជន​ប៉ាឡេស្ទីន​អាយុ​១៨ឆ្នាំ​ម្នាក់បាន​ស្លា.ប់​ដោយ​សារ​ភ្លើងរលាក​ធ្ងន់ធ្ងរ​ពេកក្រោយ​​ពី​ការ​ដុត​​ខ្លួន​នៅ​ហ្គា​ហ្សា​​ប្រហែល​ជា​ដើម្បី​​​បដិសេធ​ដល់​លក្ខ​ខណ្ឌ​ជីវភាព​ក្នុងតំបន់​​ឆ្នេរសមុទ្រ​​នោះ​ដែល​រង​ការ​ហ៊ុម​ព័ទ្ធ​របស់​អីុស្រា​អែល​ចាប់តាំងពី​៦ឆ្នាំ​មកហើយ ។

​ប៉ូលិស​រាយការណ៍​កាលពី​ថ្ងៃទី​៣ កញ្ញា​ថា ​យុវជន​ប៉ាឡេស្ទីន​អាយុ​១៨ឆ្នាំ​ម្នាក់បាន​ស្លាប់​ដោយ​សារ​ភ្លើងរលាក​ធ្ងន់ធ្ងរ​ពេកក្រោយ​​ពី​ការ​ដុត​​ខ្លួន​នៅ​ហ្គា​ហ្សា​​ប្រហែល​ជា​ដើម្បី​​​បដិសេធ​ដល់​លក្ខ​ខណ្ឌ​ជីវភាព​ក្នុងតំបន់​​ឆ្នេរសមុទ្រ​​នោះ​ដែល​រង​ការ​ហ៊ុម​ព័ទ្ធ​របស់​អីុស្រា​អែល​ចាប់តាំងពី​៦ឆ្នាំ​មកហើយ ។

យោង​តាម​គ្រួសារ​របស់​គេថា ​​យុវ​ជន​ឈ្មោះ​អឺ ហា៊ប​អាប៊ូ​ណាដា​បាន​​ចាក​​​ចេញ​ពីផ្ទះ​កាលពី​ថ្ងៃទី​៣០ សីហា ​កន្លងមក​នេះ​​ក្រោយ​ឈ្លោះ​ជាមួយ​​ឪពុក​គេ​ ដែល​ដេញ​គេ​ឱ្យ​ចេញ​​រក​ការ​ងារ​​ធ្វើ​ដើម្បី​ជួយ​គ្រួសារ ​។ ជន​នេះ​បាន​​ទៅ​កាន់​​មន្ទីរពេទ្យ​​ជីហ្វា​ជា​មន្ទីរពេទ្យ​ធ​ំមួយ​​នៅ​ហ្គា​ហ្សា​ដែល​​នៅទីនោះ​គេបាន​យក​​ប្រេងសាំង​​ចាក់​ស្រោច​លើ​​ខ្លួន​ហើយ​ដុង​ ។ ​​រូបគេ​ត្រូវ​ភ្លើង​ឆេះ​​រលាកធ្ងន់​ធ្ងរ​ហើយ​ស្លាប់​កាលពី​ថ្ងៃ​ទី​២ កញ្ញា ​។

​យោង​តាម​របា​យការណ៍​របស់​អ.ស​.ប ​ចេញ​ផ្សាយ​កាលពី​សប្តាហ៍​មុនថា ជ្រោ​​​ហ្គាហ្សា​នឹ​ង​មិន​អាច​រស់​បាន​ឡើយ​ រហូត​ដល់​ឆ្នាំ​២០២០​ប្រសិន​បើ​ពុំ​​មាន​វិធាន​ការណាមួយ​ត្រូវ​បាន​ចាត់​ឱ្យ​បាន​ឆាប់រហ័ស​ដើម្បី​កែលម្អ​លក្ខ​ខណ្ឌ​រស់​នៅរបស់​ប្រជាជន​ទេនោះ ។ ​ប្រជាជន​តំបន់​នោះ​​ដែល​មាន​១,៦លាន​នាក់​ត្រូវ​​កើន​ថែម​៨០០.០០០​នាក់​ទៀត​រយៈ​ពេល​៨ឆ្នាំ​​​ខាងមុខ​នេះ​។ ​ប្រជាជន​ហ្គាហ្សា​៥១%​មាន​អាយុ​ក្រោ​ម​១៨​ឆ្នាំ​ ​៕