ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពុទ្ធ​​ ឆាយ​​រិទ្ធី ចិត្ត​​ធំ​​ចង់​សាក​​កម្លាំង​​​​ នួន ភិរក្ស ចំណែក​​ ហ៊ឹម សារ៉ាន់ ណាត់​ជួប​​ លួន សុខខេង

12 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖​​ ​កំពូល​​អ្នក​ប្រើ​​ស្នៀត​ជើង​ពុទ្ធ ឆាយ​រិទ្ធី មក​ពី​ក្លិប​​ពុទ្ធ​​សេរី​វង្សកីឡា ចិត្ត​ធំ​​ចង់​សាក​​កម្លាំង​ជា​មួយ​​អ្នក​ប្រដាល់​​ចាស់​វស្សា​​នួន ភិរក្ស មក​ពី​សមា​គម​​កីឡា​​ប្រដាល់​​ក្រសួង​​មហា​ផ្ទៃ​ នៅ​លើ​សង្វៀន​​ទូរ​ទស្សន៍​​ប៉ុស្តិ៍​លេខ​៣ នា​ថ្ងៃ​សៅរ៍​ទី​​៨ កញ្ញា ខាង​មុខ​នេះ ខណៈ​ហ៊ឹម សារ៉ាន់ មក​ពី​សមា​គម​កីឡា​ប្រដាល់​ក្រសួង​​ការ​ពារ​ជាតិ​​ ណាត់​ជួប​លួន សុខ​​ខេង មក​ពី​ក្លិប​​​សិង្ហ​កីឡា ។

រាជធានី​ភ្នំពេញ ៖​​ ​កំពូល​​អ្នក​ប្រើ​​ស្នៀត​ជើង​ពុទ្ធ ឆាយ​រិទ្ធី មក​ពី​ក្លិប​​ពុទ្ធ​​សេរី​វង្សកីឡា ចិត្ត​ធំ​​ចង់​សាក​​កម្លាំង​ជា​មួយ​​អ្នក​ប្រដាល់​​ចាស់​វស្សា​​នួន ភិរក្ស មក​ពី​សមា​គម​​កីឡា​​ប្រដាល់​​ក្រសួង​​មហា​ផ្ទៃ​ នៅ​លើ​សង្វៀន​​ទូរ​ទស្សន៍​​ប៉ុស្តិ៍​លេខ​៣ នា​ថ្ងៃ​សៅរ៍​ទី​​៨ កញ្ញា ខាង​មុខ​នេះ ខណៈ​ហ៊ឹម សារ៉ាន់ មក​ពី​សមា​គម​កីឡា​ប្រដាល់​ក្រសួង​​ការ​ពារ​ជាតិ​​ ណាត់​ជួប​លួន សុខ​​ខេង មក​ពី​ក្លិប​​​សិង្ហ​កីឡា ។

ពុទ្ធ ឆាយ​រិទ្ធី ពិត​ជា​មាន​ថ្លើម​ធំ​បន្តិច​​ហើយ​​ដែល​​ចង់​សាក​​កម្លាំង​​នួន ភិរក្សនោះ ។ តាម​ពិត​គេ​គ្រាន់​តែ​ជា​អ្នក​​ប្រដាល់​​ជើង​ថ្មី​​ម្នាក់​ប៉ុណ្ណោះ ប៉ុន្តែ​ភាព​ល្បី​ល្បាញ​​របស់​គេ​​បាន​កើត​ឡើង​​យ៉ាង​ឆាប់​រហ័ស​​បំផុត​​តាម​រយៈ​​ការ​វាយ​ផ្តួល​​កីឡា​ករ​ជើង​ចាស់​ឱ្យ​ចុះចាញ​់​នៅ​ក្រោម​​កណ្តាប់​ដៃ​​របស់​គេ​​អស់​ជា​ច្រើន​​នាក់​ នា​ពេល​​កន្លង​មក​ ។ បើ​ទោះ​​ជា​គេ​​មិន​សូវ​​មាន​ភាព​ប៉ិន​ប្រសប់​ខាង​ប្រើ​ស្នៀត​​កែង និង​ជង្គង់​ក៏​ពិត​មែន ប៉ុន្តែ​​ស្នៀត​​ជើង​ និងស្នៀត​​កណ្តាប់​ដៃ​​របស់​គេ​វិញ​​នោះ​​ គឺ​ល្អ​​គ្រាន់​បើ​​ ។

ទោះ​បី​​យ៉ាងណា គេ​​មិន​ទាន់​ដឹង​ថា តើ​​ពុទ្ធ ឆាយរិទ្ធី អាច​តស៊ូ​​ប្រកួត​ជា​មួយ​អ្នក​ប្រដាល់​​ជើង​ចាស់​​នួន ភិរក្ស បាន​ដោយ​របៀប​​ណា​​ ខណៈ​​ភិរក្ស មាន​ស្នៀត​​កែង និង​ជង្គង​់​​អាច​ប្រើ​ការ​បាន​យ៉ាង​ល្អ​បំផុត ។ ម្យា៉ង​វិញ​​ទៀត បើ​​និយាយ​អំពី​​ល្បិច​ប្រយុទ្ធ​នៅ​សង្វៀន​​វិញ គឺ​ល្អ​ជាង​​ពុទ្ធ ឆាយ​រិទ្ធី ឆ្ងាយ​ណាស់ ប៉ុន្តែ​បើ​និយាយ​​ពី​​កម្លាំង​​អាច​​ចាញ់​​រិទ្ធី វិញ ដូច្នេះ​ចាំ​មើល​​រវាង​​ជើង​ចាស់​​ និង​ជើង​ថ្មី​​មួយ​​ណា​ខ្លាំង​ជាង ។

រី​ឯ ហ៊ឹម សារ៉ាន់ និង​លួន សុខ​ខេង វិញ ពួក​គេ​​ទាំង​២​នាក់​សុទ្ធ​តែ​​ជា​អ្នក​ប្រដាល់​​ចាស់​វស្សា​​ និង​មាន​ល្បិច​ប្រយុទ្ធ​នៅ​លើ​​សង្វៀន​​ក្រាស់​ដូច​គ្នា​ធ្វើ​​ឱ្យ​គេ​​ពិ​បាក​វាយ​តម្លៃ​​ពី​លទ្ធ​ផល​​ចាញ់​-ឈ្នះ​ណាស់ ។ សារ៉ាន់ មាន​ស្នៀត​​ជើង​ល្អ​​ រីឯ​ស្នៀត​កែង និង​ជង្គង់​​មិន​ត្រឹម​តែ​អាច​វាយ​​ចេញ​បាន​​រហ័ស​ប៉ុណ្ណោះ​​ទេ ភាគ​ច្រើន​​គឺ​មិន​សូវ​ខុស​​ទិស​ដៅ​​ និង​មាន​​ចិត្ត​សឿង​​ទៀត​ផង ។ ឯ​លួន សុខ​ខេង ទោះ​បី​មាន​ស្នៀត​កែង និង​ជង្គង់​​ល្អ ប៉ុន្តែ​​ចិត្ត​របស់​គេ​រាង​តូច​បន្តិច ចលនា​​វាយ​​ចេញ​ក៏​មាន​​សភាព​​យឺត​យ៉ាវ​​ដែរ តែ​បើ​និយាយ​​ពី​កម្លាំង​គឺ​ខ្លាំង​គួរ​សម​​អាច​ប្រកួត​បាន​៥​ទឹក​​ពេញ​មិន​​លំបាក​​ឡើយ ។

នៅ​ថ្ងៃ​ដដែល​នោះ​​ដែរ កីឡា​ករ​​ហេង វិឆ័យ មក​ពី​ក្លិបកង​ពល​តូច​​លេខ​៧០ ត្រូវ​បាន​ផ្គូ​ផ្គង​​ឱ្យ​​ជួប​​ប្រកួត​ជា​មួយ​កីឡា​ករ​​ខុន ស៊ីចាន់ មក​ពី​ក្លិប​កង​ពល​ធំ​អន្តរាគមន៍​​លេខ​៣​ព្រះ​វិហារ ។ កីឡា​ករ​​ឈិន ក្វាន់​ង៉ុយ មក​ពី​ក្លិប​​មកុដ​​រាជ​សីហ៍​​ ជួប​ប្រកួត​ជា​មួយ​​កីឡា​ករ​ដេវីត មក​ពី​ក្លិប​​តា​ព្រហ្ម​មាន​ជ័យ​បង្ក្រាប​​គ្រឿង​ញៀន និង​កីឡា​ករ​​រ៉ូ វិចិត្រ មក​ពី​ក្លិប​​កង​​ពល​តូច​​ឆត្រ​យោង​៩១១ ជួប​ប្រកួត​ជា​មួយ​​កីឡា​ករ​ឈិត រដ្ឋា មក​ពី​សមា​គម​កីឡា​ប្រដាល់​​ក្រសួង​ការ​​ពារ​ជាតិ ៕