ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជិះ​ម៉ូតូ​​លឿន​គេច​គោល​ដៅ​ត្រួត​ពិនិត្យ​​ទៅបុក​ប៉ូលិស​ម្នាក់​របួស​ធ្ងន់​

12 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ មន្ត្រី​ប៉ូលិស​ម្នាក់​បាន​រង​របួស​ធ្ងន់​​​ ដោយ​សារ​អ្នក​​​ស្រវឹងធ្លាក់ភ្នែក​ម្នាក់​ជិះ​​ម៉ូតូ​មួយ​គ្រឿង​​ក្នុង​ល្បឿន​​លឿន​គេច​គោល​ដៅ​ត្រួត​ពិនិត្យ​​លើ​អ្នក​​ជិះ​​ម៉ូតូអត់​ពាក់​មួក​សុវត្ថិ​ភាព​ ឬ​ដាក់​កញ្ចក់ និង​​ជាតិ​ស្រវឹង​ ជ្រុល​ទៅ​បុក​ពេញទំហឹង​ បណ្តាល​ឱ្យ​​ដួល​បោក​ក្បាល​​ទៅ​នឹង​ថ្នល់​​ហូរឈាម និង​​ត្រូវ​​បានដឹកទៅ​សង្គ្រោះ​បន្ទាន់​​នៅ​មន្ទីរពេទ្យ​​​កាល់​ម៉ែត ​ចំណែក​​ជន​បង្ក​រង​របួសស្រាល​រលាត់​ដៃ​ជើង​ប៉ុណ្ណោះ

រាជធានីភ្នំពេញ ៖ មន្ត្រី​ប៉ូលិស​ម្នាក់​បាន​រង​របួស​ធ្ងន់​​​ ដោយ​សារ​អ្នក​​​ស្រវឹងធ្លាក់ភ្នែក​ម្នាក់​ជិះ​​ម៉ូតូ​មួយ​គ្រឿង​​ក្នុង​ល្បឿន​​លឿន​គេច​គោល​ដៅ​ត្រួត​ពិនិត្យ​​លើ​អ្នក​​ជិះ​​ម៉ូតូអត់​ពាក់​មួក​សុវត្ថិ​ភាព​ ឬ​ដាក់​កញ្ចក់ និង​​ជាតិ​ស្រវឹង​ ជ្រុល​ទៅ​បុក​ពេញទំហឹង​ បណ្តាល​ឱ្យ​​ដួល​បោក​ក្បាល​​ទៅ​នឹង​ថ្នល់​​ហូរឈាម និង​​ត្រូវ​​បានដឹកទៅ​សង្គ្រោះ​បន្ទាន់​​នៅ​មន្ទីរពេទ្យ​​​កាល់​ម៉ែត ​ចំណែក​​ជន​បង្ក​រង​របួសស្រាល​រលាត់​ដៃ​ជើង​ប៉ុណ្ណោះ ​ត្រូវ​បាន​ប៉ូលិស​ចាប់​​ខ្លួន​កសាង​សំណុំ​រឿង​បញ្ជូន​ទៅតុលា​ការ ។

ឧប្បត្តិ​ហេតុ​​​នោះ​​បាន​កើតឡើង​កាល​ពី​​ល្ងាច​ថ្ងៃទី​៣ កញ្ញា ២០១២ ​នៅ​លើ​កំណាត់​ផ្លូវ​ចោម​​ចៅ​ត្រង់​​ចំណុច​​គោល​ដៅ​២៤​ម៉ោង ស្ថិត​​ក្នុង​ភូមិ​ត្រពាំង​ថ្លឹង ​សង្កាត់​​ចោមចៅ ខណ្ឌពោធិ៍​សែនជ័យ ​។ ជនរងគ្រោះឈ្មោះ​​រ័ត្ន ចិត្ត្រា ​អាយុ​៣៧ឆ្នាំ ​ជា​មន្ត្រី​​ប៉ូលិស​​ផ្នែក​អន្តរាគមន៍​​ខណ្ឌ​ពោធិ៍សែនជ័យ ​រងរបួស​បែក​​ក្បាលធ្ងន់ធ្ងរ​ដែល​រហូតមកដល់​ពេល​នេះ​មិនទាន់​​ដឹង​ខ្លួន​នៅឡើយទេ ។ ​ដោយឡែក​ជន​ស្រវឹង​ស្រា​​បើក​លើក​​ម៉ូតូ​​បុក​ប៉ូលិស​នោះ​ឈ្មោះ​ញ៉ ចាន់រិទ្ធ ​អាយុ​២២​ឆ្នាំ ជា​កម្ម​​ករ​សំណង់​មាន​ទីលំនៅ​ផ្ទះ​ជួល​ក្នុង​សង្កាត់​​កំបូល ខណ្ឌពោធិ៍​សែនជ័យ និង​មាន​ស្រុក​កំណើត​​ភូមិ​បា​ខុង​ខាងលិច ​ឃុំសំរោង ស្រុកត្រាំ​កក់ ខេត្តតាកែវ ។

ព័ត៌​មាន​លំអិត​នឹ​ង​​ផ្សាយជូន​នៅពេល​ក្រោយ ​នៅ​លើ​ទំព័រកាសែតកោះ​​​សន្តិ​​ភាព និង​​នៅ​​តាម​វិទ្យុ​សំឡេង​កោះ​សន្តិ​ភាព FM 87.75 រាជធានី​ភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕