ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បើក​​ការ​ប្រកួត​​កីឡា​ជ្រើស​​រើស​ជើង​ឯក​ទូទាំងប្រទេស​នៅ​ខេត្ត​ពោធិ៍​សាត់

12 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖​​ លោក​ហ៊ុន សាមុត ប្រធាន​នាយក​ដ្ឋាន​​អប់​រំ​កាយ និង​កីឡា បាន​​ឱ្យ​ដឹង​ថា ​ការ​ប្រកួត​​កីឡា​ជ្រើស​រើស​ជើង​ឯក​ទូ​ទាំង​ប្រទេស​ក្រប​ខ័ណ្ឌ​​ ក-១ និង​ក-២ នឹង​​រៀប​ចំ​​ឡើង​នៅ​ខេត្ត​ពោធិ៍​សាត់ ចាប់​​​ពី​ថ្ងៃទី​៥ កញ្ញា តទៅ​​ហើយ​លើ​ប្រភេទ​​វិញ្ញា​សាបាល់​ទាត់​ក្រប​ខ័ណ្ឌ​​ក-១ និង​ក-២ បាល់​​ទះ​បុរស​-នារី​ក្រប​ខ័ណ្ឌ​​ក-១ និង​​ក-២ បាល់​បោះ​​បុរស-នារី​​ក្រប​ខ័ណ្ឌ​​ក-១ និង​ក-២ និង​​អត្ត​ពល​កម្ម​ ។

រាជធានី​ភ្នំពេញ ៖​​ លោក​ហ៊ុន សាមុត ប្រធាន​នាយក​ដ្ឋាន​​អប់​រំ​កាយ និង​កីឡា បាន​​ឱ្យ​ដឹង​ថា ​ការ​ប្រកួត​​កីឡា​ជ្រើស​រើស​ជើង​ឯក​ទូ​ទាំង​ប្រទេស​ក្រប​ខ័ណ្ឌ​​ ក-១ និង​ក-២ នឹង​​រៀប​ចំ​​ឡើង​នៅ​ខេត្ត​ពោធិ៍​សាត់ ចាប់​​​ពី​ថ្ងៃទី​៥ កញ្ញា តទៅ​​ហើយ​លើ​ប្រភេទ​​វិញ្ញា​សាបាល់​ទាត់​ក្រប​ខ័ណ្ឌ​​ក-១ និង​ក-២ បាល់​​ទះ​បុរស​-នារី​ក្រប​ខ័ណ្ឌ​​ក-១ និង​​ក-២ បាល់​បោះ​​បុរស-នារី​​ក្រប​ខ័ណ្ឌ​​ក-១ និង​ក-២ និង​​អត្ត​ពល​កម្ម​ ។ ​

សម្រាប់​​ប្រភេទ​​កីឡា​បាល់​ទាត់​​ក្រប​ខ័ណ្ឌ​​  ក-១ ​គឺ​មាន​១០​ក្រុម និង​ក្រប​ខ័ណ្ឌ​​ក-២ មាន​១០​ក្រុម ។ ក្រុម​កីឡា​ដែល​​លេង​នៅ​​ក្រប​ខ័ណ្ឌ​​ ក-១ បើ​ការ​ប្រកួត​​ទទួល​បាន​​ចំណាត់​ថ្នាក់​លេខ​១ និង​​លេខ​២​​ នោះ​នឹង​បាន​ឡើង​ទៅ​លេង​ក្នុង​ក្រប​ខ័ណ្ឌ​​ League នា​ឆ្នាំ​ក្រោយ ចំណែ​ក​ក្រុម​ដែល​លេង​ក្នុង​ក្រប​ខ័ណ្ឌ​​ក-២ បើ​ទទួល​​បាន​ចំណាត់​ថ្នាក់​​លេខ​១ និង​លេខ​​២ នោះ​​នឹង​បាន​ឡើង​​លេង​នៅ​ក្រប​ខ័ណ្ឌ​ក-១ នា​ឆ្នាំ​ក្រោយ​​ទៀត ។  សម្រាប់​​ប្រភេទ​កីឡា​​អត្ត​ពល​​កម្ម​វិញ​​ ប្រកួត​​ជើង​ឯក​ទូ​ទាំង​ប្រទេស​​បែបនេះ​អាច​មាន​បន្ថែម​​វិញ្ញា​សា​​​មួយ​ចំនួន​​​ទៀត​​​ដូច​ជា​ ចោល​​ស្ន ចោល​​ថាស រត់​ពាក់​កណ្តាល​​ម៉ារ៉ាតុង រត់​​ម៉ារ៉ាតុង និង​​វិញ្ញា​សា​​លោត​បណ្តាក់​​៣​ដង ។

គួរ​បញ្ជាក់​ថា សម្រាប់​​ប្រភេទ​​កីឡា​​អត្ត​ពល​​កម្ម​មាន​​កីឡា​ករ​ចូល​រួម​ចំនួន​២១​​ក្រុម ។ ចំពោះ​​ប្រភេទ​កីឡា​​បាល់​បោះ និង​​បាល់​ទះ​វិញ សម្រាប់​​ក្រប​ខ័ណ្ឌ​ក-២ មាន១០​ក្រុម​ដូច​គ្នា តែ​​ក្រប​ខ័ណ្ឌ​​ក-១ នៅ​មិន​​ទាន់​ដឹង​​នៅ​ឡើយ​ទេទាល់​តែ​​ទៅ​ដល់​ខេត្ត​ពោធិ៍​សាត់​ដែល​ជា​កន្លែង​ប្រកួត​​ទើប​ដឹង ។ តាម​​គម្រោង​ការ​​ប្រកួតជ្រើស​រើស​​​ជើង​ឯក​​​ទូ​ទាំង​ប្រទេស​​នេះ​​នឹង​បញ្ចប់​​នៅ​ថ្ងៃទី​១៩ កញ្ញា ខាង​មុខ​ ៕