ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កីឡាការិនី សំ សំណាង និយាយ​ពី​ការ​​​បរាជ័យក្រោម​​កណ្តាប់​ដៃ ​វី អ៊ិច

13 ឆ្នាំ មុន

រាជធានី​ភ្នំពេញ​ ៖​​ ​កីឡា​​ការិនី​​សំ សំណាង ដែល​ជា​ជើង​ខ្លាំង​​ម្នាក់​​ប្រចាំ​ក្លិប​ពន្លឺ​​សាមគ្គីខេត្ត​​បាត់​ដំបង បាន​វិល​មក​កាន់​​សង្វៀន​​ប្រដាល់​សា​ជា​ថ្មី​វិញ​ដូច​ការ​អះ​អាង​មែន បន្ទាប់​ពី​បាន​សម្ងំ​​លាក់​មុខ​​នៅ​ជាយ​ដែន​ប្រមាណ​ជិត​មួយ​ឆ្នាំ​ ។ មុន​ពេល​​បាត់​មុខ នាង​កម្រ​ឱ្យ​គេ​​វាយ​ផ្តួល​ងាយៗ​​ណាស់ ម៉្លោះ​ហើយ​​ទើប​នាង​ក្លាយ​ជា​​កីឡា​ការិនី​​ជើង​ចាស់​១រូប​ដែល​​ធ្លាក់​​ក្នុង​សភាព​​វិល​វល់​មិន​ធ្លាប់​​

រាជធានី​ភ្នំពេញ​ ៖​​ ​កីឡា​​ការិនី​​សំ សំណាង ដែល​ជា​ជើង​ខ្លាំង​​ម្នាក់​​ប្រចាំ​ក្លិប​ពន្លឺ​​សាមគ្គីខេត្ត​​បាត់​ដំបង បាន​វិល​មក​កាន់​​សង្វៀន​​ប្រដាល់​សា​ជា​ថ្មី​វិញ​ដូច​ការ​អះ​អាង​មែន បន្ទាប់​ពី​បាន​សម្ងំ​​លាក់​មុខ​​នៅ​ជាយ​ដែន​ប្រមាណ​ជិត​មួយ​ឆ្នាំ​ ។ មុន​ពេល​​បាត់​មុខ នាង​កម្រ​ឱ្យ​គេ​​វាយ​ផ្តួល​ងាយៗ​​ណាស់ ម៉្លោះ​ហើយ​​ទើប​នាង​ក្លាយ​ជា​​កីឡា​ការិនី​​ជើង​ចាស់​១រូប​ដែល​​ធ្លាក់​​ក្នុង​សភាព​​វិល​វល់​មិន​ធ្លាប់​​ឃើញ​នៅ​ពេល​​វិល​​មក​កាន់​​សង្វៀន​​​​កាល​ពី​​ថ្ងៃ​សៅរ៍​​ទី​១ កញ្ញា ដោយ​ចាញ់​ក្រោម​ដៃ​កីឡា​ការិនី​​វី អិុច ដែល​ទើប​ឡើង​រេញ​បាន​៤​ដង​នោះ។

សំ សំណាង ជា​កីឡា​ការិនី​​ជើង​​ខ្លាំង​​មួយ​រូប​ដែល​​ធ្លាប់​ធ្វើ​​ឱ្យ​​មជ្ឈដ្ឋាន​នានា​​មាន​​ការ​​កោត​សរ​សើរ​​ពី​ទេព​កោសល្យ​ក្បាច់​ប្រដាល់​​របស់​នាង​នោះ បែរ​ជា​មិន​​អាច​រក្សា​ភាព​ល្បី​ល្បាញ​​​ឱ្យ​អ្ន​ក​គាំ​ទ្រ​​កោត​សរ​សើរ​ដូច​មុន​ បន្ទាប់​ពី​នាង​សម្រេច​ចិត្ត​វិល​​មក​ប្រឡូក​​លើ​សង្វៀន​ប្រដាល់​​វិញ ហើយ​ទទួល​​បរាជ័យ ។ នាង​ធ្លាប់​មាន​ប្រវត្តិ​​ប្រកួត​ឈ្នះ​​ច្រើន​ជាង​ចាញ់ ហើយ​​បាន​​ទាំង​ឈ្នះ​កីឡា​ការិនី​​​មក​ពី​​បារាំង ​ក្នុង​ការប្រកួត​ថ្នាក់​អន្តរ​ជាតិ​ធំ​មួយ នៅសង្វៀន​​ទូរ​ទស្សន៍​​បាយ័ន កាល​ពី​​មុន​បាត់​មុខ​​ថែម​ទៀត​ផង ។ អីុចឹង​​ហើយ​ទើបម្នាក់​ៗ​​លាន់​មាត់​​នៅ​ពេល​ឃើញ​នាង​​ប្រែ​ប្រួល​​ក្បាច់​គុន​​ ហើយ​បណ្តោយ​​ឱ្យ​​ដៃ​គូ​ដែល​​ជា​ជើង​ថ្មី​​ គឺកីឡា​ការិនី​វី អិុច បំបាក​់​បា​នលើ​សង្វៀន​​បាយ័ន​​បឹង​ស្នោ ធ្វើ​​ឱ្យ​ប៉ះ​ពាល់​​ដល់​ភាព​ខ្លាំងរបស់​នាង​​​ ។

អ្នក​ស្នេហា​កីឡា​ប្រដាល់​​ជា​ច្រើន​​ដែល​អប​អរ​ចំពោះ​វត្ត​មាន​វិល​ចូល​រេញ​​របស់​នាង​​បាន​សម្តែង​​អារម្មណ៍​​ខក​ចិត្ត​​នៅ​ពេល​ដែល​នាង​​មាន​​ឱ​កាស​​វាយ​បក​លើ​គូ​ប្រកួត​បាន​តិច​ជាង​ក្នុង​ពេល​នាង​​ជួប​ប្រកួត​​បើក​​ឆាក​ក្រោយ​ពេល​បាត់​មុខ​នោះ ។ ពួ​ក​គេ​ថែម​ទាំង​​យល់​ថា នាង​បាត់​បង់​ភាព​ខ្លាំង​​ ហើយ​ធ្លាក់​​បច្ចេក​ទេស​ប្រកួត​​​ដែល​ខុស​​ពី​សំ សំណាង កាល​ពី​អតីត​កាល​នោះ​ទៀត​ផង ។ឆ្លើយ​​តប​​នឹង​​ការ​​យល់​ឃើញ​​នេះ សំ សំណាង ដែល​មាន​ប្រភព​​មក​ពី​ខេត្ត​បាត់​ដំបង បាន​​បញ្ជាក់​ថា ការ​បើក​ឆាក​​ប្រយុទ្ធ​​សាជា​ថ្មី​​របស់​នាង​​ដែល​​បាន​ប៉ះ​​ជា​មួយ​កីឡា​ការិនី​​វី អិុច មក​ពី​ក្លិប​​អេភូ​ថង​កីឡា លើក​នេះ​​គឺ​បាន​ធ្វើ​​ឡើង​​ក្នុង​​ភាព​​មិន​​​​ប្រក្រតី​​ប៉ុន្មាន​ទេ ដោយ​​សារ​តែ​​ពេល​ប្រកួត​មាន​លក្ខណៈ​ខុស​បច្ចេក​ទេស​​ខ្លះ​ចំពោះ​​កីឡា​ការិនី​​​វី អិុច ។

នាង​បន្ត​ថា តាម​​គម្រោង​​នាង​ប្រកួត​ក្នុង​ប្រភេទ​ទម្ងន់​៥៣​​គីឡូ​ក្រាម​​ទេ តែ​​ដល់​ពេល​​​​មក​ឃើញ​ដៃ​គូ​​ប្រកួត​​​ គឺ​កីឡា​ការិនី​​វី អិុច មាន​ទម្ងន់​​ធ្ងន់​ជាង​នាង​​យ៉ាង​តិច​​៣​គីឡូ​​ក្រាម ហើយ​បើ​​និយាយ​ពី​កម្ពស​់​​ក៏​មិន​ដូច​គ្នា​​ទៀត ដែល​បញ្ជាក់​តាំង​ពី​ដំបូង​ថា នាង​ជា​កីឡា​ការិនី​​ចាញ់​ប្រៀប​ដៃ​គូ​តាំ​ង​ពី​បើក​ឆាក​​ឃើញ​មុខ​​គ្នា​ម៉្លេះ ។ សំ សំណាង បាន​សម្តែង​នូវ​អាការ​អន់​ចិត្ត​ថា នាង​មិន​សប្បាយ​ចិត្ត​ទេ ដែល​​ខាង​កីឡា​​ការិនី វី អិុច ប្រើ​ក្បាច់​ទាត់​ត្រូវ​ប្រដាប់​ការ​ពារ​របស់​នាង​​ម្តង​ជា​ពីរ​ដង ដោយ​គ្មាន​​អ្ន​​ក​ណា​​មើល​ឃើញ​​ដែល​ជា​មូល​ហេតុ​​ធ្វើ​​ឱ្យ​នាង​​ដួល​ក្លាយ​​ជា​​ចំណុច​ខ្សោយ​​ធ្វើ​​ឱ្យ​​គេ​ចាប់​ថ្នាក់​​កាត់​ពិន្ទុ​​បាន ។ នាង​យល់​ថា​ កីឡា​​ការិនី​​វី អិុច គឺ​ជា​ដៃ​គូ​មួយ​រូប​ដែល​មាន​ស្នៀត​​ប្រដាល់​​មិន​ត្រឹម​​ត្រូវ​​ ដោយ​ប្រើ​​ស្នៀត​​យូដូ​​ និង​បោក​ចំបាប់​ដែល​​នាងចេះ​ស្ទាត់​​តាំង​ពី​​មុន​ចូល​​ប្រដាល់​មក​​ប្រើ​ក្នុង​ពេល​ប្រកួត​​ធ្វើ​​ឱ្យ​នាង​ពិ​បាក​ទប់​​ទល់ ។

កីឡា​ការិនី​​រូបនេះ​ថ្លែង​ក្នុង​​អារម្មណ៍​វិល​វល់​ថា «ខ្ញុំ​យល់​ថា​ខ្លួនឯង​ចាញ់​ប្រៀង​​វី អុិច តាំង​ពី​​ឡើង​រេញ​​ដំបូង​ម៉្លេះ ព្រោះ​ទាំង​កម្ពស់​​ ទាំង​ទម្ងន់​​ ទោះ​ជា​មើល​​យ៉ាង​ម៉េច​ក៏គាត់​មិន​មែន​ទម្ងន់​​៥៣​គីឡូ​ក្រាម​​ដូច​ខ្ញុំ​ដែរ ហើយ​គាត់​​ជា​អតី​ត​កីឡា​ការិនី​ផ្នែក​​យូដូ​​ ពេល​ប្រកួត​ច្រើន​​ប្រើ​​បច្ចេក​ទេស​វាយ​ចំ​កន្លែង​សម្ងាត់​​របស់​ខ្ញុំ​​ច្រើន​លើក​​ និង​​មិន​មាន​គណៈ​កម្ម​ការ​​ណា​មើល​​ឃើញ​ចំណុច​នេះ​ឡើយ» ។
ដោយ​ឡែក​​​ លោកសៅ ប៊ុន​ធឿន គ្រូ​​បង្ហាត់​​កីឡា​ការិនី​​សំ សំណាង ​​ផ្ទាល់​​​​បាន​សម្តែង​​ការ​សោក​ស្តាយ​មិន​តិច​ឡើយ ដែល​កូន​សិស្ស​របស់​ខ្លួន​​វិល​ចូលសង្វៀន​​​ប្រដាល់​​ជា​ថ្មី​​ បែរ​ជា​​ធ្លាក់​​ក្នុង​ភាព​បរាជ័យ​​ ។ លោក​និយាយ​​ថា បើ​កីឡា​​ការិនី​វី អុិច មិន​​ប្រើ​ស្នៀត​វាយ​​ខុស​បច្ចេក​ទេស​​បន្ថែម​ពី​លើ​​ប្រៀប​​ឈ្នះ​​ផ្នែក​ទម្ងន់​ និង​កម្ពស់​ទេ ក៏​​សំ សំណាង មិន​ទទួល​បរាជ័យ​​បែប​ហ្នឹង​ដែរ ។

ទោះ​យ៉ាង​ណា ខាង​គណៈ​កម្ម​ការ​​រៀប​​ចំ​ការ​ប្រកួត​ប្រចាំ​​ស្ថានីយ​ទូរ​ទស្សន៍​​បាយ័ន​​បាន​អះ​អាងថា បើ​កីឡា​ការិនី​​ទាំង​ពីរ​លើស​ខ្វះ​​គ្នា​ត្រឹម​​៣​គីឡូ​ក្រាម គឺ​​គេ​​នៅ​តែ​អាច​​ផ្គូ​ផ្គង​​ឱ្យ​ប្រកួត​គ្នា​​បាន​ ប៉ុន្តែ​​ត្រង់​កីឡា​ការិនី​វី អុច ប្រើ​បច្ចេក​ទេស​​ប្រកួត​ខុស​ពី​ក្បាច់​​ប្រដាល់​​ និង​បាន​វាយ​​ចំកន្លែង​​សម្ងាត់​របស់​សំ សំណាង គឺខាង​គណៈ​​កម្ម​ការ​ទាំង​មូល​នៅ​មិន​ទាន់​បាន​ត្រួត​ពិនិត្យ​​ទេ ដែល​​នេះ​​មក​ពី​សំ សំណាង មិន​​ធ្វើ​​ការតវ៉ា និង​អាច​ថា កីឡា​ការិនី​វី អុិច រហ័ស​ដៃ​​ជើង​ដែល​ពិបាក​​ឱ្យ​គណៈ​កម្ម​ការ​ចាប់​កំហុស​​បាន ។ ​នៅ​ពី​ក្រោយ​ការ​បរាជ័យ​​នេះ​ សំ សំណាង នៅ​តែ​ប្រកាន់​​មហិច្ឆ​តា​ឡើង​​រេញ​ និងមិ​ន​ខ្លាច​ជួប​​សង​សឹក​ជា​មួ​យ​វី អុិច ឡើយ បើ​ទោះ​ជា​នាង​​បើក​ឆាក​ប្រកួត​​​ភ្លាម​​ធ្វើ​​ឱ្យ​អ្នក​​គាំ​ទ្រ​​ខក​ចិត្ត​ក្តី ៕