ហ្គេម Angry Birds មានភាពល្បីល្បាញ និងពេញនិយមបំផុតដោយមានការ Download ជាង១ពាន់លានដង តាមរយៈឧបករណ៍ផ្សេងៗជាច្រើន ។ ប៉ុន្តែមនុស្សនៅតែបន្តបង្កើតអ្វីដែលថ្មីៗ និងគួរឱ្យចាប់អារម្មណ៍ដើម្បីអាចឱ្យយើងទាញបក្សីបាញ់បំបែកសំណង់មិនមាំក្នុងគោលបំណងរំដោះហ្វូងបក្សីជាច្រើន ។
នៅថ្ងៃនេះ Samsung បានប្រកាសជាផ្លូវការក្នុងការបញ្ចូលហ្គេម Angry Birds ជាសាកល និងផ្តាច់មុខនៅលើទូរទស្សន៍ Samsung Smart TV ។ នាពេលថ្មីៗនេះមានការដាក់បង្ហាញទូរទស្សន៍ Smart TV របស់ Samsung ដូចជា Samsung LED ES8000 និង ES7500 រួមទាំងស៊េរី Plasma E8000 ដែលអាចប្រើកម្មវិធីហ្គេមនេះ ដោយឥតគិតថ្លៃ និងមានលក្ខណៈរូបភាពជា full HD !
អ្វីដែលធ្វើឱ្យហ្គេម Angry Birds កាន់តែអស្ចារ្យសម្រាប់ទូរទស្សន៍ Samsung Smart TV គឺលោកអ្នកអាចបំភ្លេចចោលនូវការបញ្ជាខណៈដែលអ្វីៗទាំងអស់អាចបញ្ជាដោយដៃបាន ។ ព្រោះលក្ខណៈពិសេសនៃការបញ្ជាដោយដៃរបស់ទូរទស្សន៍ Samsung Smart TV គឺស្គាល់ដោយចលនានៅចំពីមុខ ដូច្នេះបទពិសោធន៍នៃការលេងហ្គេមនេះមិនដូចអ្វីដែលអ្នកគ្រប់គ្នាធ្លាប់បានឃើញ ។ នេះមានន័យថា អ្នកអាចទាញបក្សីមកក្រោយដោយប្រើចម្ពាមកៅស៊ូ ។ អ្នកក៏អាចប្រើ «ភាពប៉ិនប្រសប់» របស់បក្សី តាមរយៈកាយវិការបញ្ជាបានដោយធ្វើឱ្យបក្សីធំខ្មៅផ្ទុះឡើងដោយសំឡេងម៉ាម៉ា ច៉ាម៉ា ឬបញ្ជាបក្សីរាងត្រីកោណពណ៌លឿងបាញ់ត្រង់ចូលទៅចំគោលដៅដែលអ្នកចង់បាន ។ សម្រាប់អ្នកគាំទ្រហ្គេម Angry Birds នេះជាព័ត៌មានដ៏អស្ចារ្យលើសពីការស្មាន ហើយយើងជឿថា ប្រសិនបើ Angry Birds ចេះនិយាយនោះប្រហែលជានិយាយថា ទូរទស្សន៍ Samsung Smart TVs ជាអាវុធដ៏មានថាមពលជាមួយអេក្រង់ដ៏ធំ ពណ៌ភ្លឺច្បាស់ និងមានអានុភាពជាងមុន ។
ស៊េរីទូរទស្សន៍ Samsung Smart TV នឹងក្លាយជាទូរទស្សន៍ទីមួយដែលអាចលេងហ្គេមផ្សេងៗដ៏ពេញនិយមបំផុតនៅលើពិភពលោកហើយនឹងកំណត់នូវស្តង់ដាថ្មីដោយផ្តល់ហ្គេមសម្រាប់ទូរទស្សន៍ Smart TV ដែលបញ្ជាតាមកាយវិការរបស់ដៃ ។ អ្វីដែលសំខាន់នោះគឺ Samsung កំពុងតែអភិវឌ្ឍ Smart Content ឱ្យកាន់តែប្រសើរឡើងមួយជំហានថែមទៀត ជាមួយកម្មវិធីសេវាផ្តាច់មុខបីថ្មី សម្រាប់ទូរទស្សន៍ Smart TV មានដូចជា កម្មវិធីសម្រាប់គ្រួសារ (Family Story) កម្មវិធីលំហាត់ប្រាណ (Fitness) និងកម្មវិធីសម្រាប់កុមារ (Kids) ដែលធ្វើឱ្យគ្រួសារជាច្រើនអាចចែករំលែករូបថត និងផ្ញើសារទៅវិញទៅមក ទាញយកគោលដៅ និងសកម្មភាពហាត់ប្រាណទៅរក្សាទុកបានយ៉ាងងាយស្រួល និងជួយដល់កុមារអាចចូលរួមក្នុងការមើលកម្មវិធីអប់រំក្នុងពេលកំពុងថតចម្លងរាល់ដំណើរការបានគ្រប់ជំហាន ។
កិច្ចខិតខំប្រឹងប្រែងទាំងនេះ គឺជាការជំរុញគ្រប់ផ្នែកទាំងអស់នៃបច្ចេកវិជ្ជាឈានមុខគេក្នុងសាកលលោក ដើម្បីផ្តល់ទូរទស្សន៍គំរូនាពេលអនាគតដ៏ប្រសើរបំផុតសម្រាប់អតិថិជន ។ យោងតាមប្រសាសន៍លោក Gwihan Lee នាយកក្រុមហ៊ុនអេឡិចត្រូនិក Samsung ប្រចាំនៅឥណ្ឌូចិនថា “Samsung នឹងបន្តអភិវឌ្ឍកម្មវិធីដ៏អស្ចារ្យជាច្រើនទៀតដើម្បីអាចឱ្យក្រុមគ្រួសារជួបជុំគ្នានៅមុខទូរទស្សន៍ និងរីករាយជាមួយបទពិសោធន៍ថ្មីតាមរយៈទូរទស្សន៍ Samsung Smart TV” ៕
ចែករំលែកព័តមាននេះ