ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម៉ាក​អុី​​ល​រ៉យ​ឈ្នះ​ជើង​ឯក​វាយ​កូន​ហ្គោល Deutsche Bank Championship​នៅ​អា​មេ​រិក

12 ឆ្នាំ មុន

កី​ឡា​ករ​​អៀរ​​ឡង់​​ខាង​​ជើង​​រ៉ូ​រី ម៉ាក​​អុីល​​រ៉យ​​​បាន​​ក្លាយ​​ជាម្ចាស់​​ពាន​ជើង​ឯក​កម្ម​វិធី Deutsche Bank Championshipប្រ​ចាំ​ឆ្នាំ​២០១២​បន្ទាប់​ពី​រូប​គេ​ធ្វើ​បាន​ពិន្ទុ​៤​អាន់​ឌ័រ ប៉ា ៦៧​នៅ​​ជុំផ្តាច់​ព្រ័ត្រ​កាល​ពី​ថ្ងៃ​ចន្ទ​ទី​៣​កញ្ញា​កន្លង​មក​នេះ ។ ព្រឹត្តិការ​ណ៍​ប្រ​កួត​ដែល​មាន​ទឹក​ប្រាក់​រង្វាន់​សរុប​៨​លាន​ដុល្លារ​អា​មេរិក​នេះ​ត្រូវ​បាន​រៀប​ចំ​ធ្វើ​​​​​នៅ​ទី​លានវាយ​កូន​ហ្គោល​ TPC Bostonស្ថិត​ក្នុង​ទី​ក្រុង

កី​ឡា​ករ​​អៀរ​​ឡង់​​ខាង​​ជើង​​រ៉ូ​រី ម៉ាក​​អុីល​​រ៉យ​​​បាន​​ក្លាយ​​ជាម្ចាស់​​ពាន​ជើង​ឯក​កម្ម​វិធី Deutsche Bank Championshipប្រ​ចាំ​ឆ្នាំ​២០១២​បន្ទាប់​ពី​រូប​គេ​ធ្វើ​បាន​ពិន្ទុ​៤​អាន់​ឌ័រ ប៉ា ៦៧​នៅ​​ជុំផ្តាច់​ព្រ័ត្រ​កាល​ពី​ថ្ងៃ​ចន្ទ​ទី​៣​កញ្ញា​កន្លង​មក​នេះ ។ ព្រឹត្តិការ​ណ៍​ប្រ​កួត​ដែល​មាន​ទឹក​ប្រាក់​រង្វាន់​សរុប​៨​លាន​ដុល្លារ​អា​មេរិក​នេះ​ត្រូវ​បាន​រៀប​ចំ​ធ្វើ​​​​​នៅ​ទី​លានវាយ​កូន​ហ្គោល​ TPC Bostonស្ថិត​ក្នុង​ទី​ក្រុង Nortonរដ្ឋ Massachusettsសហរដ្ឋ​អា​មេរិក​​ ។​

ម៉ាក​អុីល​រ៉យ​ដែល​បាន​នាំ​មុខ​២​ថ្ងៃ​បន្ត​បន្ទាប់​គ្នា​ក្នុង​ជុំ​ទី​១​និង​ទី​២​បាន​ក្លាយ​ជា​ម្ចាស់​ពាន​កម្ម​វិធី​របស់​​សមាគម​ PGA Tourខាង​លើ​ជា​មួយ​នឹង​លទ្ធផល​សរុប​២០​អាន់​ឌ័រ ២៦៤​ ។ សូម​បញ្ជាក់​ថា កី​ឡាករ​ម៉ាក​អុីល​រ៉យ​ទើប​តែ​ដណ្តើម​បាន​ពាន​ជើង​ឯក​ក្រប​ខណ្ឌធំ PGA​ Tour​ចំនួន​២​លើក​ប៉ុណ្ណោះ​ក្នុង​អា​ជីព​ ។ ជ័យ​ជម្នះ​លើក​ទី​២​របស់​គេ​កើត​មាន​នៅ​ក្នុង​កម្ម​វិធី PGA Championship​​កាល​ពី​ខែ​សី​ហា ។ គេ​បាន​ថ្លែង​ថា ៖«ឥឡូវនេះ​ ខ្ញុំ​បាន​យក​ឈ្នះ​ជើង​ឯក​​កម្ម​វិធី​នេះ​ហើយ​ ។ អ្វី​ដែល​ខ្ញុំ​ប្រា​ថ្នា​គឺ​លេង​ឱ្យ​បាន​ល្អ​តាម​ដែល​អាច​ធ្វើ​ទៅ​បានសម្រាប់​លើក​ក្រោយ​ៗ​ទៀត​ ។

ខ្ញុំ​ប្រ​ហែល​ជា​អាច​ធ្វើ​ការ​វាយ​តម្លៃ​អ្វី​ៗ​សាជា​ថ្មី​មុន​នឹង​ចូល​ប្រ​កួត​ក្នុង​កម្ម​វិធី​ធំ​ៗ​លើក​ក្រោយ​ ។ តែ​យ៉ាង​ណា ខ្ញុំ​សប្បាយ​ចិត្ត​​ជា​ខ្លាំង​ចំពោះ​លទ្ធផល​នៅថ្ងៃ​នេះ ។ ខ្ញុំ​ដឹង​ថា ចាំ​បាច់​ត្រូវ​តែ​ធ្វើ​ឱ្យ​បាន​ល្អ​ជាង​នេះ​ទៀត​នៅ​ថ្ងៃខាង​មុខ​​ទើប​ធា​នា​បាន​ថា អ្វី​ៗ​មិន​ងាយ​ប្រែ​ប្រួល »។តាម​ពី​ក្រោយ​១ស្ត្រូក​គឺ​​កីឡាករ​អា​ហ្វ្រិក​ខាង​ត្បូង​ Louis Oosthuizenដែល​បញ្ចប់​​៤ជុំ​​ប្រ​កួត​​​ធ្វើ​បាន​លទ្ធផល​សរុប ១៩​អាន់​ឌ័រ ២៦៥​ស្ថិត​នៅ​លំ​ដាប់​ទី​២​ ។ ឯអ្នក​ដែល​​តាម​ពី​ក្រោយ​២ស្ត្រូក​គឺ​កីឡាករ​អា​មេរិក​ថៃ​ហ្គ័រ វូដ​ ។ អតី​ត​កីឡាករ​លំ​ដាប់​ទី​១​ពិភព​លោក​រូប​នេះ​​​ឆ្លង​កាត់​៤​ជុំ​ប្រ​កួត​ធ្វើ​បាន​លទ្ធផល​សរុប​ ១៨​អាន់​ឌ័រ​ ២៦៦​​ស្ថិត​នៅ​ចំ​ណាត់​ថ្នាក់​លេខ៣និង​នាំ​មុខ​ក្នុង​គម្លាត​ពិន្ទុ​៤​សត់​លើ​កីឡាករ​មិត្ត​រួម​ជាតិ​ខ្លួនគឺ Phil Mickelson​និង Dustin Johnson។ ឆ្លង​កាត់​ការ​ប្រ​កួត​៤​ជុំ ពួក​គេ​ទាំង​២​នាក់​ធ្វើ​បាន​លទ្ធផល​សរុប​ ១៤​ អាន់​ឌ័រ ២៧០​ស្ថិត​នៅ​ចំ​ណាត់​ថ្នាក់​លេខ៤​ស្ទួន ។​ 

ដោយ​ឡែក​ លើការ​បែង​ចែក​ទឹក​ប្រាក់​រង្វាន់​សម្រាប់​បណ្តា​កីឡាករ​ជ័យ​លាភី​វិញ ម៉ាកអុីល​រ៉យ​ម្ចាស់​ពាន​ជើង​ឯក​ទទួល​បាន​ ១លាន​និង​៤៤​ម៉ឺនដុល្លារ​អា​មេរិក​ខណៈ​ជ័យ​លាភី​លេខ២​កីឡាករ​    Louis Oosthuizenទទួល​បាន​ ៨៦​ម៉ឹននិង​៤​ពាន់​ដុល្លារ ។ ចំណែក​ថៃ​ហ្គ័រ វូដ​ទទួល​បាន​ទឹក​ប្រាក់ ៥៤ម៉ឺននិង​៤​ពាន់​ដុល្លារ ៕