ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​អភិបាល​​រាជ​ធានី​ជំរុញ​​ពង្រឹង​បញ្ហា​សន្តិ​សុខ​​​ ពិសេស​ទប់​ស្កាត់​​​ភេរវ​កម្ម​​

12 ឆ្នាំ មុន

រាជ​ធានី​ភ្នំ​ពេញ ​៖ ​លោក​កែប​ ជុតិមា​ ​អភិ​បាល​រាជ​ធានី​​ភ្នំ​ពេញ​ បាន​ដាក់​ចេញ​នូវ​​វិធាន​ការ​ក្តៅ​​ដល់​អាជ្ញា​ធរ​​ពាក់​ព័ន្ធ​​​ក្រោម​ឱវាទ​​ទូ​ទាំង​​រាជ​ធានី​ ​​ឱ្យ​ពង្រឹង​​កាន់​តែ​ខ្លាំង​​ក្លា​​លើ​បញ្ហា​សន្តិ​សុខ​​ ពិសេស​ទប់​ស្កាត់​​ភេរវ​កម្ម​​នៅ​រាជ​ធានី​ភ្នំពេញ ។ ​លោក​អភិបាល​​រាជ​ធានី​​ភ្នំពេញ​​ បាន​ដាក់​​ចេញ​នូវ​​វិធាន​ការ​ក្តៅ​​នេះ​​ ក្នុង​ឱកាស​​អញ្ជើញ​​ជា​អធិប​តី​​​ក្នុង​ក​ិច្ច​​ប្រជុំ​​ប្រចាំ​ខែ​​របស់​សាលា​រាជ​ធានី​នា​ព្រឹក​ថ្ងៃ​ទី​​៣

រាជ​ធានី​ភ្នំ​ពេញ ​៖ ​លោក​កែប​ ជុតិមា​ ​អភិ​បាល​រាជ​ធានី​​ភ្នំ​ពេញ​ បាន​ដាក់​ចេញ​នូវ​​វិធាន​ការ​ក្តៅ​​ដល់​អាជ្ញា​ធរ​​ពាក់​ព័ន្ធ​​​ក្រោម​ឱវាទ​​ទូ​ទាំង​​រាជ​ធានី​ ​​ឱ្យ​ពង្រឹង​​កាន់​តែ​ខ្លាំង​​ក្លា​​លើ​បញ្ហា​សន្តិ​សុខ​​ ពិសេស​ទប់​ស្កាត់​​ភេរវ​កម្ម​​នៅ​រាជ​ធានី​ភ្នំពេញ ។ ​លោក​អភិបាល​​រាជ​ធានី​​ភ្នំពេញ​​ បាន​ដាក់​​ចេញ​នូវ​​វិធាន​ការ​ក្តៅ​​នេះ​​ ក្នុង​ឱកាស​​អញ្ជើញ​​ជា​អធិប​តី​​​ក្នុង​ក​ិច្ច​​ប្រជុំ​​ប្រចាំ​ខែ​​របស់​សាលា​រាជ​ធានី​នា​ព្រឹក​ថ្ងៃ​ទី​​៣ កញ្ញា ​និង​បន្ទាប់​ពីមាន​ការ​ដាក់​​បំផ្ទុះ​​ប៉ុន​ប៉ង​​ផ្តាច់​ស្ពាន​​អូរ​គគី​រ​លើ​កំណាត់​ផ្លូវ​​​ជាតិ​លេខ​​៤ ​កាល​ពី​ពេល​ថ្មី​​ៗកន្លង​​មក​ ។​

​លោក​កែប ជុតិមា បាន​មាន​ប្រសាសន៍​​ដោយ​​សង្កត់​ធ្ងន់​​ទៅ​លើ​ការ​​ពង្រឹង​​សន្តិ​​សុខ​​សុវត្ថិ​ភាព​​ក្នុង​រាជ​ធានី​ភ្នំ​ពេញ​​ចាប់ពី​​ពេល​​នេះ​ទៅ​​ ដោយ​សារ​តែ​កម្ពុជា​​កំពុង​​ធ្វើ​ជា​ម្ចាស់​​ផ្ទះ​​នៃ​កិច្ច​​ប្រជុំ​​អាស៊ាន​​ ក៏​ដូច​​ជា​​កិច្ច​ប្រជុំ​​ផ្សេង​ៗ​ទៀត​ ក្នុង​នោះ​​ក៏​មាន​​​កិច្ច​ប្រជុំ​គណ​ៈ​​កម្មា​ធិការ​​បេតិ​​ក​ភណ្ឌ​​ពិ​ភព​លោក​នៅ​ចុង​ឆ្នាំ​​នេះ​ផង​ដែរ ដែល​ធ្វើ​ឡើង​​នៅ​​រា​ជ​ធានី​ភ្នំ​ពេញ​ ។ ដូច្នេះ​​បញ្ហា​​សន្តិ​សុខ​នៅ​តែ​​ជា​ចំណុច​​ក្តៅ​ និង​​ត្រូវ​យក​ចិត្ត​ទុក​​​ដាក់​​ជា​អា​ទិ​ភាព ។

លោក​អភិបាល​​រាជ​ធានី​​ភ្នំ​ពេញ​ មាន​​​ប្រសាសន៍​​ថា រឿង​​​​​សន្តិ​​សុខ​​ត្រូវ​តែ​​កាច​បន្តិច​​ទើប​​បាន​​ ពិសេស​​ជា​មួយ​​​ពួក​​មាន​អាវុធ​​បាញ់​​បោះ​​អនា​ធិប​តេយ្យ​​ក្នុង​ក្រុង​​ ដោយ​ស្នើ​​​ដល់​លោក​​​អភិ​បាល​ខណ្ឌ​​ទាំង​អស់​​ខិត​ខំ​​ជំរុញ​​កា​រ​ងារ​​សន្តិ​សុខ​​ឱ្យ​បាន​​ខ្លាំង​ក្លា​​នៅ​ពេល​កម្តៅ​​​អសន្តិ​សុខ​​កំពុង​កើន​​​ឡើង​ ​។ ​លោក​បាន​ទាញ​អារម្មណ៍​​អង្គ​ប្រជុំ​​​ឱ្យ​ចាប់​អារម្មណ៍លើ​​​​រឿង​​​​ដាក់​បង្កៃ​​​គ្រាប់​​បែក​​ច្នៃ​​បំណង​ផ្តាច់​ស្ពាន​​​នៅ​ផ្លូវ​​ជាតិ​លេខ​​៤ ​កាល​ពី​សប្តាហ៍​​មុន​ថា ​ជា​​អំពើ​ភេ​រវ​​កម្ម​​យ៉ាង​ជាក់​ស្តែង​ និង​ជា​​មេ​​រៀន​មួយ​​សម្រាប់​រាជធានី​​​ភ្នំពេញ​ ។ ​

​លោក​កែប ជុតិមា ​ក៏​​បាន​រំលឹក​​ផង​ដែរ​ដល់ អាជ្ញា​ធរ​​សង្កាត់​​ក្នុង​​ការ​បើក​​វេទិ​​កា​សាធារណ​​​ៈ​ទាក់​ទង​​ទៅ​នឹង​​ការ​អនុវត្ត​​គោល​នយោ​​បាយ​​ភូមិ​-​សង្កាត់​មាន​សុវត្ថិ​ភាព​ ដោយ​​​ត្រូវ​​​បើក​វេទិកា​​សាធារណ​​​ៈ​​ឱ្យ​បាន​​​យ៉ា​ងហោច​ណាស់​​​១​ខែ​ម្តង ​និង​ត្រូវ​​​បន្ត​ប្រមូល​​​​សិស្ស​​ដែល​គេច​សាលា​​មក​លេង​​ហ្គេម​ ​និង​មាន​​វិធាន​ការ​​លើ​អ្នក​បើក​ហ្គេម​​នៅ​ក្បែរ​សាលា​​រៀ​ន​ផង​ដែរ ។ ពាក់​ព័ន្ធ​ទៅ​នឹង​​ការ​ធ្វើ​​​អត្ត​សញ្ញាណ​​ប័ណ្ណ​​សញ្ជាតិ​ខ្មែរ​​ជូន​ប្រជា​ពល​រដ្ឋ​​​ក្នុង​រាជ​ធានី​ភ្នំ​ពេញ​ លោក​​កែប​ ជុតិ​មា ​បញ្ជាក់​ថា ​បើ​សមត្ថ​កិច្ច​​ណា​ម្នាក់​​ យក​ប្រាក់​ពី​​ប្រជា​ពល​រដ្ឋ​​ ពី​ការ​​ធ្វើ​អត្ត​សញ្ញាណ​ប័ណ្ណ​​នេះ​សូម្បី​​​១០០​រៀលក៏​ដោយ​​​​ បើ​មាន​ភស្តុ​តាង​​ច្បាស់​លាស់​​គឺ​ត្រូវ​​ដេញ​ចេញ​​ពី​អង្គ​ភាព ។​
នៅ​ក្នុង​​កិច្ច​ប្រជុំ​​នោះ​ សាលា​រាជ​ធានី​ភ្នំ​ពេញ​​បាន​លើក​យក​​របៀប​វារ​ៈ​​ចំនួន​​៧​ចំណុច​​ម​ក​ពិភាក្សា​​គឺ​ ៖
ទី​​១-​​ លទ្ធ​ផលនៃ​​​​ការ​អនុវត្ត​​គោ​ល​នយោ​បាយ​​ភូមិ​-​សង្កាត់​មាន​សុវត្ថិ​ភាព ​។
ទី​២- ​សេចក្តី​ណែ​នាំ​​ស្តី​ពី​ការ​​កំណត់​ម៉ោង​​បើក​​​​រង្គ​សាល​ និ​ង​ឌី​ស្កូ​​តែក ​។
ទី​​៣- ​លទ្ធ​​​ផល​​​ប្រមូល​ពន្ធ​​លើ​មធ្យោ​បាយ​​ដឹក​ជញ្ជូន និង​​យាន​ជំនិះ​​​​​ឆ្នាំ​​​២០១២​​ ។
ទី​៤- ​ផែន​ការ​​ប្រមូល​​ពន្ធ​លើ​អចលន​​ទ្រព្យ​​ឆ្នាំ​​​២០១៣ ​។
ទី​​៥- ​លទ្ធ​ផល​​នៃ​ការ​​ដោះ​​ស្រាយ​​ផល​ប៉ះ​ពាល់​​គម្រោង​​ស្ថាប​នា​​ស្ពាន​អាកាស​ស្ទឹង​មាន​ជ័យ​​​​ ។
ទី​៦- ​គម្រោង​រៀ​ប​ចំ​​សួន​នៅ​តាម​​ប្រឡាយ​នានា ​។
ទី​​៧- ​លទ្ធ​ផល​​នៃ​ដំណើរ​ការ​​ទស្សន​កិច្ច​​ជា​ផ្លូវ​​ការ​នៅ​​សហ​រដ្ឋ​អា​មេរិក​​របស់​គណ​​ៈ​​ប្រតិ​ភូ​​​រាជ​ធានី​ភ្នំ​ពេញ​ ៕