ក្រុមហ៊ុន Samsung Electronic មានគម្រោងពង្រីកប្រតិបត្តិការនៅអាហ្វ្រិក ។ ក្រុមហ៊ុននេះនិយាយថា ខ្លួនមិនត្រឹមតែចូលទៅក្នុងទីផ្សារអាហ្វ្រិកប៉ុណ្ណោះទេ ថែមទាំងចង់សាងសង់ហេដ្ឋារចនាសម្ព័ន្ធនៅទីនោះទៀតផង ។ នាយកប្រតិបត្តិក្រុមហ៊ុនលោកចច ហ្វ័ររេរ៉ា (George Ferreira)បានបង្ហើបឱ្យដឹងថា ក្រុមនិយោជកនឹងចំណាយពេលធ្វើការស្ម័គ្រចិត្តនៅក្នុងការងារសហគមន៍នេះ ហើយក្រុមហ៊ុននឹងប្រឹងប្រែងបន្តពង្រីកវត្តមានរបស់ខ្លួននៅទ្វីបមួយនេះ ។
លោកត្រូវបានកាសែតដកស្រង់ថា ក្រុមហ៊ុន Samsung បានសម្រេចចិត្តចូលរួមនៅក្នុងសហគមន៍នេះ ព្រោះយើងយល់ថាភាពជោគជ័យនៅអាហ្វ្រិកទាមទារឥរិយាបថបែបសហគ្រិន និងការប្តេជ្ញាដើម្បីជួយបង្កើនទីផ្សារនិងហេដ្ឋារចនាសម្ព័ន្ធនៅទីនេះ យើងមិនគ្រាន់តែចូលទីផ្សារប៉ុណ្ណោះទេ ។ លោកថា ក្រុមហ៊ុននឹងផលិតផលិតផលនិងកម្មវិធីសម្រាប់តម្រូវការតែមួយគត់របស់អាហ្វ្រិក ។ ដោយចាប់ផ្តើមនៅសប្តាហ៍នេះ ក្រុមហ៊ុន Samsung នឹងដាក់បង្ហាញកម្មវិធីស្ម័គ្រចិត្តរបស់និយោជកនៅប្រទេសសំប៊ីដែលនៅទីនោះនិយោជកនឹងផ្តល់នូវបច្ចេកវិទ្យាព័ត៌មាននិងទំនាក់ទំនង(ICTs)ទៅដល់សហគមន៍ទាំងមូល ។
ក្រុមហ៊ុននឹងគាំទ្រសហគមន៍អ្នកប្រើប្រាស់តាមរយៈការផ្តល់សេវាដោយឥតគិតថ្លៃនិងជួលជុលរាល់ផលិតផលរបស់Samsung ព្រមទាំងលើកកម្ពស់ការយល់ដឹងពីគ្រោះថ្នាក់នៃផលិតផលក្លែងបន្លំផងដែរ ៕
ចែករំលែកព័តមាននេះ