ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រធាន​ WTO ​៖ ពាណិជ្ជ​កម្ម​​ពិភព​លោក​ឆ្នាំ​2012ធ្លាក់​ចុះ​

12 ឆ្នាំ មុន

លោក​ប៉ា​ស្កាល់​ឡាមី (Pascal Lamy)​ប្រធាន​អង្គ​ការ​ពាណិជ្ជ​កម្ម​ពិភពលោក(WTO ​)​បាន​អះអាង​កាលពី​ថ្ងៃ​ព្រហស្បតិ៍​​សប្តាហ៍​មុន​ថា ​កំណើន​ពាណិជ្ជ​កម្ម​ពិភពលោក​​នឹង​នៅ​តែស្ថិត​ក្រោម​៤%​នៅក្នុង​ឆ្នាំ​នេះ ​ហើយ​បាន​ស្នើ​សុំ​ឱ្យ​រដ្ឋា​ភិបាល​ទាំងអស់​នាំ​គ្នា​​ប្រឆាំង​នឹង​វិធានការ​ការពារ​ផលិត​ផល (វិធាន​ការ​របស់​រដ្ឋា​ភិបាល​​ក្នុងការ​លើក​ស្ទួយ​ពាណិជ្ជ​​កម្ម​ក្នុង​ប្រទេស​ដោយ​ការយក​ពន្ធ​

​​លោក​ប៉ា​ស្កាល់​ឡាមី (Pascal Lamy)​ប្រធាន​អង្គ​ការ​ពាណិជ្ជ​កម្ម​ពិភពលោក(WTO ​)​បាន​អះអាង​កាលពី​ថ្ងៃ​ព្រហស្បតិ៍​​សប្តាហ៍​មុន​ថា ​កំណើន​ពាណិជ្ជ​កម្ម​ពិភពលោក​​នឹង​នៅ​តែស្ថិត​ក្រោម​៤%​នៅក្នុង​ឆ្នាំ​នេះ ​ហើយ​បាន​ស្នើ​សុំ​ឱ្យ​រដ្ឋា​ភិបាល​ទាំងអស់​នាំ​គ្នា​​ប្រឆាំង​នឹង​វិធានការ​ការពារ​ផលិត​ផល (វិធាន​ការ​របស់​រដ្ឋា​ភិបាល​​ក្នុងការ​លើក​ស្ទួយ​ពាណិជ្ជ​​កម្ម​ក្នុង​ប្រទេស​ដោយ​ការយក​ពន្ធ​ទំនិញ​​ដែល​ទិញ​ពីបរ​ទេស) ។

​​កាល​ពី​១៥ឆ្នាំ​មុន កំណើន​ប្រចាំ​ឆ្នាំ​ជា​មធ្យម​​​មាន​ចំនួន​៦% ប៉ុន្តែ​ឆ្នាំ​នេះ​យើង​ទទួល​បាន​ក្រោម​៤%។ ​កាលពី​ខែមេសា​ WTO ​បាន​ប្រមាណ​ថា កំណើន​ពាណិជ្ជ​កម្មពិភព​លោក​ដែល​បានធ្លាក់​ចុះ​កាលពីឆ្នាំ​២០១១​នឹងធ្លាក់​ចុះ​ម្តង​ទៀត​នៅក្នុងឆ្នាំ​នេះ ​ហើយ​នៅឆ្នាំ​២០១៣​នឹងទទួល​បានកំណើន​៥,៦​% ៕