ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សមា​គម​សិល្ប​ករ​​​​​ខ្មែរ​​​​ប្រកាស​បង្រៀន​ច្រៀង​ និង​សម្តែង​​​​ឥត​​​គិត​ថ្លៃ​ ​នាំ​​​ប្រាក់​​ឧ​បត្ថម្ភ​​​ជូន​ដល់​គ្រូល្ខោន​បាសាក់​​ដែល​កំពុង​​សម្រាក​ព្យាបាល​ជំងឺ​

11 ឆ្នាំ មុន

រាជ​ធានី​ភ្នំពេញ​ ៖ ក្រោយ​ពី​ទទួល​​​​​បាន​​​​​​​​​​​អំណោយ​​​​​ជា​ស​ម្ភា​រ​ខា​រ៉ា​អូ​ខេ​​​​មួយ​ឈុត​​​ពី​សប្បុ​រស​​​​ជន​មក ​​​សមាគម​​​សិល្បក​រ​​ខ្មែរ​បាន​​ប្រកាស​​បើក​បង្រៀន​​​​ច្រៀង និង​​​សម្តែ​ង​​ដោយ​​ឥត​គិត​​ថ្លៃ​​​​ជូន​យុវ​​វ័យ​ជំនាន​់​ក្រោយ​​​​​ដែលមាន​បំណង​​​ចង់​ក្លាយ​ជា​​​អ្នក​សិល្បៈ ។ ​​​ពិធី​ទទួល​​​​សម្ភា​រ​​​សម្រាប់​​​បង្រៀន​​​ច្រៀង​នេះ​​ កាល​ពី​​​​​ថ្ងៃទី​​២៥ សីហា ​​ឆ្នាំ​​២០១២​ នៅ​​​​សមាគម​សិល្ប​ករ​ខ្មែរ​​ ។​

រាជ​ធានី​ភ្នំពេញ​ ៖ ក្រោយ​ពី​ទទួល​​​​​បាន​​​​​​​​​​​អំណោយ​​​​​ជា​ស​ម្ភា​រ​ខា​រ៉ា​អូ​ខេ​​​​មួយ​ឈុត​​​ពី​សប្បុ​រស​​​​ជន​មក ​​​សមាគម​​​សិល្បក​រ​​ខ្មែរ​បាន​​ប្រកាស​​បើក​បង្រៀន​​​​ច្រៀង និង​​​សម្តែ​ង​​ដោយ​​ឥត​គិត​​ថ្លៃ​​​​ជូន​យុវ​​វ័យ​ជំនាន​់​ក្រោយ​​​​​ដែលមាន​បំណង​​​ចង់​ក្លាយ​ជា​​​អ្នក​សិល្បៈ ។ ​​​ពិធី​ទទួល​​​​សម្ភា​រ​​​សម្រាប់​​​បង្រៀន​​​ច្រៀង​នេះ​​ កាល​ពី​​​​​ថ្ងៃទី​​២៥ សីហា ​​ឆ្នាំ​​២០១២​ នៅ​​​​សមាគម​សិល្ប​ករ​ខ្មែរ​​ ។​

​​នាឱ​កាស​នោះ​លោក​​សុះ​ ម៉ាច​​ ប្រធាន​សមា​គម​​សិល្ប​ករ​ខ្មែរ​​​​និយាយ​​ថា ​នេះ​ជា​ជំហាន​​​ថ្មី​មួយ​​​​ទៀត​របស​់​​​​​​សមាគម​​​​​​ក្នុង​ការ​ចូល​រួម​​​ចំណែក​លើក​ស្ទួយ​​​វិស័យ​​​សិល្បៈ​​​ក្នុង​ប្រទេស​កម្ពុជា​​​ ឱ្យ​កាន់​តែ​​​​មាន​ភាព​​​​​រី​ចំរើន​​ ។ ការ​បណ្តុះ​​​បណ្តាល​​​​នេះ​​ នឹង​​ផ្តល់​​​​​ឱ​កាស​​​​ដល់​​​អ្នក​ជំនាន់​​ក្រោយ​​ដែល​​​មាន​​បំណ​ង​​​ចង់​ចាប់​​​​យក​អាជីព​​​ជា​អ្នក​ចម្រៀង​​​ និង​​សម្តែង​ ​។ ការ​ចុះ​ឈ្មោះ​​​ចូល​រៀន​​​មិ​ន​តម្រូវ​​​​​ឱ្យ​​​បង់​ប្រាក់​ឡើយ​​ គឺ​គ្រាន់​តែ​​​​​​ចុះ​ឈ្មោះ​ចូល​​​​​ជា​សមា​ជិក​​​​របស់​សមាគម​​​ និង​បង់​​​​​វិ​ភាគ​ទាន​​បន្តិច​​បន្តួច​​​​ប្រចាំ​​​ឆ្នាំ គឺ​​​អាច​ចូល​រៀន​​​បាន ។

ក្នុង​នាម​ជា​ប្រធា​ន​សមាគម​​​​​ លោក​អំពាវ​​នាវ​​​ដល់​អ្នក​​​មាន​បំណង​​ចង់​ចូល​ជ​ា​សមាជិក​​​របស់​សមា​គម​​​សូម​ប្រញាប់​​​​រួស​រាន់​​​​ទៅ​ចុះ​​​ឈ្មោះ​​​ដើម្បី​​​​មាន​ឱ​កាស​​​ទទួល​​​ការ​​​​បណ្តុះ​​​បណ្តា​​ឱ្យ​​​​ក្លាយ​​​ជា​អ្នក​សិល្បៈ​​​​ទៅ​​​​ថ្ងៃ​អនាគត​​​ ។ លោក​​​ និង​តារា​​​​សម្តែង​​​​ជើង​ចាស់​​មួយ​ចំនួន​ទៀត​​ កំពុង​​តែ​​​​ត្រៀម​​​ខ្លួន​​ផ្តល់​​​​ចំណេះ​ដឹង​​ និង​បទ​ពិសោធន៍​​​​ដល់​អ្នក​​​ជំនាន់​​​​​ក្រោយ​​ ដើម្បី​​​​​ចាប់​អា​ជីព​​​សិល្បៈ​​​​មួយ​​​​​​​ច្បាស់​លាស់​​ ។​
​លោកសុះ មា៉ច ​​​​អះ​អាង​​​ថា ​ទៅ​ថ្ងៃ​មុខ​ប្រសិន​​បើ​​​​​មាន​សម្ភា​រ​​​គ្រប់គ្រាន់​​​​នោះ​ សមា​គម​​មាន​បំណ​ង​​បើក​​​​ការ​បង្ហាត់​​​​​បង្រៀន​​​​ខាង​ផ្នែក​​​តន្ត្រី​​​​ និង​​​​និពន្ធ​​​បទ​ចម្រៀង​​​ ព្រោះ​បច្ចុ​ប្ប​ន្ន​​​​​មាន​សិល្ប​ករ​​​​​​​ចាស់​​ៗ​រង់​​​ចាំ​ជួយ​​​​ដល់​​​សមា​គម​ ។​

ដោយ​ឡែក​​​​កាល​​ពី​​​ថ្ងៃ​ទី​​​២៨ សីហ​ា ​​សមា​គម​​សិល្បករ​ខ្មែរ​បាន​នាំ​​​​​ថវិកា​​​មួយ​ចំនួន​ដែល​​​​បាន​មក​ពី​​​សប្បុរ​ស​​ជន​​នៅ​​ក្នុង​សមា​គម​​​យក​ទៅ​​ជូន​​​លោក​​តា​​​ ចាប លាង​​ ​អតី​ត​​អ្នក​​​​​សម្តែង​​ និង​​​គ្រូ​បង្ហាត់​​​ល្ខោន​​​​បាសាក់​​ តាំង​ពី​​​ទសវត្ស​​​​​ឆ្នាំ​​៦០​ ដែល​កំពុង​​​​សម្រាក​ព្យា​បាល​​​ជំងឺ​​​សួត​នៅ​​​​មន្ទីរ​ពេទ្យ​​​កាល​ម៉ែត​ ។​ ​លោក​សុះ ម៉ាច​ និយាយ​​ថា ក្រោយ​ពី​ទទួល​​​​​ដំណឹង​​​​ថា​លោក​​​​​ចាប លាង​​​​​ចូល​សម្រាក​ព្យាបាល​​​ជំងឺ​​​នៅ​ក្នុង​មន្ទីរ​ពេទ្យ​​​​​មក សមាគម​​ និង​ក្រុម​ប្រឹក្សា​ភិបាល​​​​​​របស់​សមា​គម​​​បា​ន​ទៅ​​​សាក​សួរ​សុខ​ទុក្ខ​​​​ និង​នាំ​យក​​​​ប្រាក់​ចំនួន​​​​២២​ម៉ឺន​​រៀល​​​ ដែល​​បាន​មក​ពី​​​សមា​ជិក​​​របស់​សមាគម​​​​ មាន​លោក​​​​ឱក ប៊ុន្នី​ អ្នក​ស្រី​​​​​ត្រឡុង​ កាណារ៉ូ​ នាយ​វីតា​មីន​សេ​ អ្នក​ស្រី​​​រត​នៈ​ លោក​បារ៉ាឌី​ និង​​​​រូប​លោក​​​ផ្ទាល់ ។​​ បើ​ទោះ​បី​ជា​​​ប្រាក់​​​នេះ​មាន​ចំនួន​​​តិច​តួច​​​ តែ​ជា​​ការ​បង្ហាញ​​​ឱ្យ​ឃើញ​​​នូវ​ការ​ចូល​រួម​​​​រំលែក​ទុក្ខ​​លំបាក​​​ពីសមា​គម​​ ចំពោះ​​ក្រុម​គ្រួសារ​​​របស់​លោ​ក​ចាប លាង​ ។​

​ក្នុង​​នាម​​​​​​ជា​ប្រធាន​​​សមា​គម​សិល្បករ​ខ្មែរ​​ លោក​សុះ ម៉ាច​ ​អំពាវ​នាវ​​​​ដល់​សប្បុរ​ស​ជន​នានា​​ ជ​ាពិ​សេស​​​សិល្ប​ករ​​​​​​​ឱ្យ​ចូល​​​រួម​ផ្តល់​​​ជា​ថវិកា​​​​ទោះ​តិច​ក្តី​​ច្រើន​ក្តី​​ ដើម្បី​ជួយ​​​ព្យាបាល​​​ជំងឺ​​ដល​់​លោក​គ្រូ​​​ ចាប លាង​​ ​ក្នុង​ន័យ​​​ជួយ​​ជា​កម្លាំង​ចិត្ត​​​​ដល់​គាត់​ ដើម្បី​​​បាន​ជា​សះ​ស្បើយ​​​ពី​ជំងឺ​​ និង​មាន​កម្លាំង​​​​បន្ត​​​បង្ហាត់​​​​បង្រៀន​​​ជំនាញ​ល្ខោន​​បាសាក់​​​​ជូន​ដល់​​​អ្នក​ជំនាន់​ក្រោយ​​ ។​
​ភរិយា​​​របស់​លោក​តា​ចា​ប លាង​ ​ឱ្យដ​ឹង​ថា ស្វាមី​​​របស់​អ្នក​ស្រី​​​បាន​ចូល​​​សម្រាក​ព្យា​បាល​​​នៅ​​​មន្ទីរ​​ពេទ្យ​​​ចំនួន​បី​​​​លើក​ហើយ​​​ ដោយ​សា​​រ​ជំងឺ​​​​សួត​​រាំុុ​​រ៉ៃ​ ។ ក្រោយ​ពី​​​​សម្រាក​​ព្យា​បាល​នៅ​ក្នុង​មន្ទីរ​ពេទ្យ​​​​ចំនួន​​៤​​ថ្ងៃ​មក​​ ​ជំងឺ​ស្វា​មី​​​អ្នក​ស្រី​ហាក់​​បាន​គ្រាន់​​​បើ​បន្តិច​​ តែ​ស្ថិត​​​នៅ​ក្នុង​​​​កា​រ​តាម​ដាន​​​ពី​ក្រុម​គ្រូ​ពេទ្យ​​​​​នៅ​ឡើយ ។​

​អ្នក​ស្រី​​​​​ដដែល​បាន​ថ្លែង​​អំណរ​គុណ​​​​​​​សមា​គម​សិល្ប​ករ​​​ខ្មែរ​​ដែល​​​​បាន​នាំ​យក​​​​ថវិកា​​ជួយ​​​​​ឧបត្ថម្ភ​ដល​់​គ្រួសា​រ​​របស់​អ្នក​​ស្រី​ និង​​​អំពាវ​នាវ​​ដល់​សប្បុរ​ស​​ជន​​​​នានា​​​ឱ្យ​ជួយ​​​​ឧបត្ថម្ភ​​​​ដល់​ក្រុម​​គ្រួសារ​​​​​​របស់​អ្នក​ស្រី​​​​ផង​ ព្រោះ​ពេល​​​នេះ​គ្រួសារ​​​អ្នក​ស្រី​​​​កំពុង​​តែ​​​​ជួប​ការ​​ខ្វះ​ខាត​​​ក្នុង​​ការ​​ព្យា​​បាល​​​ជំងឺ​​​ដល់​លោក​ ​ចាប លាង​ ៕​